អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > លោក​ Tony Robbins សេដ្ឋី​អាមេរិក​ថា បើ​មាន​ការ​គិត​៣​​យ៉ាង​​នេះ​​ ធ្វើ​អ្វី​ក៏​មិន​ជោគជ័យ​ដែរក្នុងជីវិតនេះ

លោក​ Tony Robbins សេដ្ឋី​អាមេរិក​ថា បើ​មាន​ការ​គិត​៣​​យ៉ាង​​នេះ​​ ធ្វើ​អ្វី​ក៏​មិន​ជោគជ័យ​ដែរក្នុងជីវិតនេះ

ប្រ​ភព៖​​ businessinsider

ចិត្ត​គឺជា​អ្វីៗ​គ្រប់​យ៉ាង។ ទង្វើ​របស់​អ្នក​គឺជា​ផលិតផល​នៃ​ការ​គិត​ឫ​ចិត្ត​របស់​អ្នក។ បើ​អ្នក​មាន​បំណង​ដក​ស្មៅ​ណា​ដែល​ឥត​ប្រយោជន៍​ចោល តែ​អ្នក​គ្រាន់តែ​កាត់​តម្រឹម​ខាង​ចុង​ស្មៅ ម្ដេច​នឹង​អាច​សង្ឃឹម​ថា​វា​នឹង​មិន​ដុះ​ឡើង​មក​ទៀត​នោះ ទាល់តែ​អ្នក​ដក​ទាំង​ឫស​របស់​វា ទើប​អាច​ប្រាកដ​បាន​ថា​ស្មៅ​ចង្រៃ​នោះ​នឹង​មិន​ដុះ​ឡើង​មក​ជា​ថ្មី​ម្ដង​ទៀត។ រាល់​ការ​ផ្លាស់ប្ដូរ​ត្រូវ​ចាប់ផ្ដើម​ពី​ក្នុង​ចេញ​ទៅ​ក្រៅ។ វា​ក៏​មិន​ខុស​គ្នា​អ្វី​ដែរ​ពី​ទម្លាប់​មិន​ល្អ​ដែល​ជា​ឧបសគ្គ​រារាំង​អ្នក​ពី​ជោគជ័យ​នោះ បើ​អ្នក​មិន​ចាប់ផ្ដើម​ដោយ​ផ្លាស់ប្ដូរ​ការ​គិត​របស់​ខ្លួន​ជា​មុន​ទេ នោះ​យុទ្ធសាស្ត្រ​អ្វី​ក៏​គ្មាន​ប្រយោជន៍​សម្រាប់​អ្នក​ដែរ។ សហគ្រិន​ជោគជ័យ​មួយ​រូប​របស់​សហរដ្ឋអាមេរិក លោក Tony Robbins​បាន​ផ្ដល់​នូវ​ដំបូន្មាន​ដ៏​សំខាន់​ទៅលើ​ការ​ផ្លាស់ប្ដូរ​ការ​គិត​ចំនួន៣​បែប ដែល​តែង​អូសទាញ​អ្នក​មិន​ឲ្យ​ទៅ​ដល់​គោលដៅ​រហូត​មក។
១) ភាព​លម្អៀង​នៃ​ការ​ទទួល​ស្គាល់៖ មនុស្ស​យើង​តែង​ទទួល​យក​ថា​អ្វី​មួយ​ជា​ការ​ពិត​ដោយ​ផ្អែក​ទៅលើ​បទពិសោធន៍​របស់​ខ្លួន ឬ​អ្វី​ដែល​ខ្លួន​តែង​ជឿ​កន្លង​មក។ ឧទាហរណ៍​យ៉ាង​សាមញ្ញ​គឺ នៅ​ពេល​អ្នក​កើត​មក​នៅ​ក្នុង​សង្គម​មួយ​ដែល​មនុស្ស​នៅ​ជុំវិញ​ខ្លួន​អ្នក ជាពិសេស​សង្គម​នៃ​គ្រួសារ​ដែល​ជា​កន្លែង​អប់រំ​ដំបូង​បង្អស់​របស់​អ្នក ប្រកាន់​យក​សាសនា​ព្រះពុទ្ធ ហេតុនេះ​នៅ​ពេល​អ្នក​ឃើញ​សង្គម​ដទៃ​កាន់​សាសនា​ផ្សេង​ពី​អ្នក អ្នក​មុខ​ជា​យល់​ថា​សាសនា​ពួកគេ​មិន​មាន​ហេតុផល​សមរម្យ ចម្លែក ឬ​ជ្រុលនិយម​ជាដើម និង​យល់​ថា​មាន​តែ​សាសនា​ដែល​ជា​ជំនឿ​របស់​ខ្លួន​ប៉ុណ្ណោះ​ទើប​ត្រឹមត្រូវ។

ពួក​យើង​តែង​មើល​ទៅលើ​បញ្ហា​ចេញ​ពី​ជ្រុង​ម្ខាង មិន​បន្ទាប​ខ្លួន​ស្ដាប់​និង​ទទួល​ស្គាល់​ភាព​ខុស​ប្លែក​គ្នា​នៃ​ការ​គិត​របស់​មនុស្ស​នោះ​ទេ ថែមទាំង​យល់​ថា​គំនិត​ខ្លួន​ត្រឹមត្រូវ​ឬ​តំណាង​ពី​ការ​ពិត​ជានិច្ច។ ហេតុនេះ គ្រប់​ពេល​ដែល​អ្នក​ទទួល​យក​ជឿ​អ្វី​មួយ អ្នក​គួរ​ដេញដោល​សួរ​ខ្លួនឯង​ជាមួយ​គំនិត​ប្រឆាំង​ដទៃ​ទៀត​ជា​មុន​សិន​ទើប​ជា​ការ​ប្រសើរ។
២) ភាព​លម្អៀង​នៃ​ការ​ទទួល​យក​ទំនោរ​ថ្មីៗ៖ វា​គឺជា​ការ​ងាយ​នឹង​ទទួល​រង​ឥទ្ធិពល​ពី​ហេតុការណ៍​អវិជ្ជមាន​ឫ​អកុសល​ខាងក្រៅ​មក​លើ​អ្នក ដែល​នាំ​នូវ​ភាព​ស្ទាក់ស្ទើរ ភាព​មិន​ប្រាកដ​ប្រជា​ដល់​អ្នក​ទៅលើ​គោលដៅ​ក៏​ដូចជា​ទស្សនវិស័យ​របស់​អ្នក​សម្រាប់​អនាគត។ ដើម្បី​ចៀសវាង​ភាព​ខុស​ឆ្គង​ដែល​នាំ​មក​នូវ​វិប្បដិសារី​នេះ​បាន អ្នក​ត្រូវ​សរសេរ​នូវ​រាល់​ជំហាន​តូចៗ​ដែល​រួម​ចំណែក​ចាំបាច់​ទៅដល់​ការ​សម្រេច​គោលដៅ​ក្នុង​រយៈពេល​វែង​របស់​អ្នក និង​រំលឹក​ខ្លួនឯង​ជានិច្ច​អំពី​ជំហាន​ទាំងនោះ។
៣) អារម្មណ៍​អវិជ្ជមាន​ចំពោះ​ការ​បរាជ័យ៖ បើ​កំហុស​អតីតកាល​អាច​ផ្លាស់ប្ដូរ​បាន នោះ​វា​ពិត​ជា​មាន​តម្លៃ​បំផុត​សម្រាប់​អ្នក​ក្នុង​ការ​ចំណាយ​ទាំង​កម្លាំង​កាយ​និង​ចិត្ត​និង​ពេលវេលា រិះគិត​ពី​វា​នោះ​វា​នឹង​អាច​ផ្លាស់ប្ដូរ​អ្វី​ដែល​ខុស​ឆ្គង​ឲ្យ​ត្រឹមត្រូវ​វិញ។ យ៉ាងណាមិញ គ្មាន​នរណា​ម្នាក់​អាច​ត្រឡប់​ថយ​ក្រោយ​ទៅ​ផ្លាស់ប្ដូរ​អតីតកាល​របស់​ពួកគេ​បាន​ទេ ជាពិសេស​គឺ​ការ​បរាជ័យ​នេះ​ឯង។ បើ​ដឹង​ថា​បែប​នេះ​ហើយ ចុះ​ហេតុអ្វី​ជំនួស​ឲ្យ​បន្លាច​ខ្លួនឯង​នូវ​ការ​ចងចាំ​មិន​ល្អ​នោះ អ្នក​មិន​រៀន​សូត្រ​ពី​វា ហើយ​រៀបចំ​ក្បួន​យុទ្ធសាស្ត្រ​ទប់ទល់​នឹង​រនាំង​ឧបសគ្គ​ទាំងនោះ​សម្រាប់​ពេល​ខាង​មុខ​ទៅវិញ​ទៅ ?

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ cnbc

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង សហការជាមួយ Western Union ដើម្បីពង្រីកសេវាផ្ទេរប្រាក់អន្តរជាតិ

ព្រឹត្តិការណ៍ដ៏ធំ នៅខេត្តសៀមរាប

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930