អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

ប្រ​ភព៖​​ pixabay.com

តើ​អ្នក​ជំនួញ​ណា​ដែល​​​មិនធ្លាប់​បរាជ័យ​ នៅ​ថ្ងៃ​ដំបូង​នោះ? បើ​អ្នក​បាន​អាន​​អត្ថបទ​នេះ អ្នក​អាច​នឹង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ ការពារ​​ការ​បរាជ័យ នៃ​ជំនួញ​អាជីវកម្ម​នៅ​ថ្ងៃ​មុខ​​បាន​។

១) អ្នក​នៅ​ខ្វះ​បទពិសោធន៍​នៅ​ឡើយ​៖ ជា​ការ​ពិត​ណាស់ ការ​រកស៊ី គឺ​ទាមទារ​ ភាព​ប៉ិនប្រសប់ ចំណេះដឹង និង​បទពិសោធន៍​ផ្ទាល់​ផង​ដែរ។ អាជីវកម្ម​ដំបូង​អ្នក​ គឺ​នូវ​ខ្វះខាត​​បទពិសោធន៍​ច្រើន​មែន​​ទែន ដែល​ជាហេតុ​នាំ​ឲ្យ​អ្នក បរាជ័យ​។ ដូចនេះ​ការ​បរាជ័យ​លើក​ទី​១​នេះ​ គឺ​ជា​មេរៀន​​ដ៏​ល្អ សម្រាប់​អាជីវកម្ម​ទី​២​របស់​អ្នក​។

២) លើក​ទី​១​ គឺ​អ្នក​មិន​​សូវ​ជា​ហ៊ាន​ស៊ីសង​ប៉ុន្មាន​ទេ​៖ លើក​ទី​១ អ្នកជំនួញ គឺ​មិន​សូវ​ជា​ក្លាហាន​ ក្នុង​ការ​​ប្រឈម​​មុខ​នឹង​ហានិភ័យ​​​ប៉ុន្មាន​ទេ​។​ ការ​ដែល​​អ្នក​មិន​ហ៊ាន​ដើរ​ទៅ​មុខ ដោយ​សារ​​អ្នក​នៅ​ភ័យ​​ខ្លាច​នៅ​ឡើយ ហេតុនេះ ការងារ​ក៏​មិនសូវ​ជា​បាន​ជោគជ័យ​ប៉ុន្មាន​ដែរ។

៣) អ្នក​មិន​សូវ​ស្គាល់​គេ​ឯង៖ ទោះបី​អ្នក​ជា​មនុស្ស​រួសរាយ​ក្ដី​ តែ​អ្នក​ទើប​ ​តែ​ចេញ​រកស៊ី​ជា​លើក​ដំបូង​បែប​នេះ អ្នក​ប្រហែល​​ជា​មិន​ទាន់​ស្គាល់​គេ​ឯង​ច្បាស់។ កាល​ដែល​មិន​ស្គាល់​គេ​ច្បាស់​ អ្នក​នឹង​បាត់បង់ ភ្ញៀវ​ធំ​ៗ របស់​អ្នក ដៃ​គូ​ជំនួញ អ្នក​ផ្គត់ផ្គង់ ​និង​ អ្នក​ចែកចាយ ជា​ដើម។

៤) អ្នក​សប្បាយ​ខ្លាំង​ពេក​៖ វា​ជា​លើក​ទី​១​ស្រាប់​អ្នក​ចេញ​រកស៊ី ដូចនេះ​អារម្មណ៍​អ្នក​ហាក់​ដូច​ជា​ប្លែក និង​រំភើប​ខុស​ធម្មតា ដែល​ជា​​ហេតុ​នាំ​ឲ្យ​ ការងារ ក៏​ដូច​ជា​គំនិត​អ្នក​គឺ​មិន​សូវ​ជា​ផ្ដោត​ខ្លាំង​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ entrepreneur

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930