អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ច្បាប់​ទាំង ១០​ដើម្បី​ធ្វើ​​ទីផ្សា​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម (Social Media Marketing)!​

ច្បាប់​ទាំង ១០​ដើម្បី​ធ្វើ​​ទីផ្សា​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម (Social Media Marketing)!​

ប្រ​ភព៖​​ pixabay.com

​ ​ការធ្វើ​ទីផ្សា​តាម​ប្រព័ន្ធ​​បណ្ដាញ​​សង្គម (Social Media Marketing) គឺជា​ការប្រើប្រាស់​គេហទំព័រ ប្រព័ន្ធ​បណ្ដាញ​​សង្គម (Social Media Websites) និង បណ្តាញ​សង្គម (Social Networks) ដើម្បី​ការធ្វើ ទីផ្សា​នូវ​ផលិតផល ឬ​សេវាកម្ម​របស់​អាជីវក​ម្ម​មួយ​។ ការធ្វើ​ទីផ្សា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​គឺ​ម​ធ្យា​បាយ ដ៏​មាន​ប្រសិទ្ធិភាព​ក្នុងការ​ទាក់ទាញ​នូវ​អតិថិជន​ថ្មី និង រក្សា​ទំនាក់ទំនង​ជាមួយ​អតិថិ​ជ​ដែលមាន​ស្រាប់​។

ខាងក្រោម​នេះ​ គឺជា​ច្បាប់​ទាំង ១០ ដែល​អាចជួយ​អ្នក​ក្នុងការ​កសាង​នូវ​មូលដ្ឋានគ្រឹះ​មួយ​ដែល​បម្រើ​ដល់​កិច្ចការ អាជីវកម្ម ក៏ដូចជា​អតិថិជន​របស់​អ្នក​៖
១) ច្បាប់​នៃ​ការ​ស្តាប់ (The Law of Listening)៖ ភាពជោគជ័យ​ក្នុងការ​ធ្វើ​ទីផ្សា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទាមទារ​ឱ្យ​អ្នក​ស្តាប់​ច្រើន ហើយ​និយាយ តិច​។ ស្វែងយល់​ពី​គោល​គំនិត​អតិថិជន​របស់​អ្នក​ឱ្យ​ច្បាស់លាស់​ដើម្បី​ដឹងថា​តើ​ពួកគេ​ចង់បាន​អ្វី​?​ចូលចិត្ត​អ្វី ឬ មិន​ចូលចិត្ត​អ្វី​? តើ​អ្វីខ្លះ​ដែលមាន​សារៈសំខាន់​ចំពោះ​ពួកគេ​? បន្ទាប់មក បង្កើត​នូវ​ខ្លឹមសារ​នៃ​ការផ្សព្វផ្សាយ និង ធ្វើការ​សន្ទនា​ជាមួយនឹង​អតិថិជន ដែល​ការណ៍​នេះ​នឹង​បង្កើន​នូវ​តម្លៃ និង ភាព​ទាក់ទាញ​ចំពោះ​ផលិតផល និង សេវាកម្ម​របស់​អ្នក​។​
២)  ច្បាប់​នៃ​ការផ្តោត​សំខាន់ (The Law of Focus)៖ ការប្រកប​អាជីវកម្ម​ដែលមាន​កម្មវត្ថុ​ជាក់លាក់​មួយ​គឺ​ប្រសើរ​ជាង​អាជីវកម្ម​ពហុ​វិស័យ (jack-of-all trades)​។ យុទ្ធសាស្ត្រ​ក្នុងការ​ធ្វើ​ទីផ្សា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលមាន​ការផ្តោត​សំខាន់​ទៅលើ​អ្វីមួយ​ជាក់លាក់ នឹង​ជំរុញ​ដល់​ការកសាង​អាជីវកម្ម​មួយ​ឱ្យមាន​ភាពខ្លាំង​ក្លា​ឡើង ដែល​ការណ៍​នេះ​នឹង​បង្កើតឱ្យមាន​ឱកាស​នៃ ភាពជោគជ័យ​ខ្ពស់​។​
៣) ច្បាប់​នៃ​គុណភាព (The Law of Quality)៖ អាជីវកម្ម​ដែល​ជោគជ័យ​គឺជា​អាជីវកម្ម​មួយ​ដែល​ផ្តោត​សំខាន់​ទៅលើ​គុណភាព​ជាជាង​បរិមាណ​។ ការដែល​មាន​អ្នក​ចូល​មើល​គេហទំព័រ​របស់​អ្នក ១០០០ នាក់​ហើយ​បាន​អាន ចែករំលែក និង​ជជែក​គ្នា​ពី​ការ​ផ្សព្វ ផ្សាយ​របស់​អ្នក​វា​ប្រសើរ​ជាង​កា​ដែលមាន​អ្នក​ចូល​មើល ១០ ០០០​នាក់​ហើយ​មិនមាន​សកម្មភាព​អ្វី​ទាំងអស់ ។
៤)  ច្បាប់​នៃ​ការអត់ធ្មត់ (The Law of Patience)៖ ​ភាពជោគជ័យ​នៃ​ការធ្វើ​ទីផ្សា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មិនដែល​កើតមានឡើង​គ្រប់ពេលវេលា​នោះទេ​។ ជាការ​ពិតណាស់ ភាពជោគជ័យ​ទាំងនោះ​ទាមទារ​ឱ្យមាន​ការប្តេជ្ញា និង ការអត់ធ្មត់​ដើម្បី​ឈានដល់​ការ ទទួលបាន​នូវ​លទ្ធផល​ដែល​អ្នក​បានគិត​ទុក​នោះ​។
៥) ច្បាប់​នៃ​ការរួម​ផ្សំ (Law of Compounding)៖ ប្រសិនបើ​អ្នក​សំយោគ​ចូលគ្នា​នូវ ទី​១. ការផ្សព្វផ្សាយ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ និង ប្រកបដោយ គុណភាព និង ទី​២. ការខិតខំ​ទាក់ទាញ​នូវ​ចំណាប់អារម្មណ៍​អ្នកតាមដាន (Followers) ប្រកបដោយ គុណភាព នោះ​ពួកគេ​នឹង​ចែករំលែក (Share) នូវ​ការផ្សព្វផ្សាយ​របស់​អ្នក​នៅលើ​បណ្តាញ​សង្គម​នានា ដូចជា ធ្វី​ត​ធ័​រ (Twitter) ហ្វេ​ស​ប៊ុ​ក (Facebook) លីង​ធ៍​អ៊ី​ន (LinkedIn) និង ប្លុក (Blog) របស់​ពួកគេ ។​ល​។ តាមរយៈ​ការចែករំលែក​នេះ អ្នកនឹង​អាច​បង្កើន​នូវ​មធ្យោបាយ​ដ៏​មាន​សក្តានុពល​រាប់រយ​រាប់ពាន់​ក្នុងការ​អនុញ្ញាត ឱ្យ​មនុស្ស​ជាច្រើន​អាច​រកឃើញ​នូវ​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក​តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​និ​ត (Internet) ឬ​អន​ឡាញ (Online)​។​
៦) ច្បាប់​នៃ​ឥទ្ធិពល (The Law of Influence)៖ ​ការចំណាយ​ពេល​ក្នុងការ​ស្វែងរក​បុគ្គល​ដែលមាន​ឥទ្ធិពល​នៅលើ​អន​ឡាញ (Online Influencer) នៅក្នុង​ទីផ្សារ​បស់​អ្នក ដែល​បុគ្គល​នោះ​មាន​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ប្រកបដោយ​គុណភាព និង ដែលមាន ផលប្រយោជន៍​ចំពោះ​ផលិតផល សេវាកម្ម ឬ អាជីវកម្ម​របស់​អ្នក​។ ធ្វើការ​ទាក់ទង​ជាមួយ​បុគ្គល​ទាំងនោះ ហើយ ព្យាយាម​កសាង​ទំនាក់ទំនង​ដ៏​ជិតស្និត​ជាមួយ​ពួកគេ​។ ប្រសិនបើ​អ្នកទទួលបាន​ការចាប់​អារម្មណ៍​ពី​បុគ្គល​ទាំង នោះ ពួកគេ​អាច​នឹង​ចែករំលែក​ព័ត៌មាន​អាជីវកម្ម​របស់​អ្នក​ទៅដល់​អ្នក​ដែល​គេ​សា្គ​ល់​ជាច្រើន ដែល​ការណ៍​នេះ អ្នកនឹង​អាចឈាន​ទៅ​ចាប់យក​អតិថិជន​ថ្មីៗ​បន្ថែមទៀត​បាន​។​
៧) ច្បាប់​នៃ​តម្លៃ (The Law of Value)៖ ប្រសិនបើ​អ្នកចំណាយ​ពេល​ជាច្រើន​ទៅលើ​គេហទំព័រ​សង្គម​ដោយផ្ទាល់​ក្នុងការ​ផ្សព្វផ្សាយ​ផលិតផល និង​សេវាកម្ម​របស់លោក​អ្នក នោះ​អ្នកដទៃ​នឹង​ឈប់​ស្តាប់​។ បន្ថយ​ការយកចិត្តទុកដាក់​ទៅលើ​ការសន្ទនា ហើយ​បង្កើន​ការផ្សព្វផ្សាយ​ដ៏​គួរឱ្យភ្ញាក់ផ្អើល ព្រមទាំង​បង្កើន​ទំនាក់ទំនង​ជាមួយនឹង​បុគ្គល​ដែលមាន​ឥទ្ធិពល នៅលើ​អន​ឡាញ (Online Influencer)​។ ពេលនោះ មនុស្ស​ទាំងនោះ​នឹង​ក្លាយទៅជា​កំលាំងចលក​ដ៏​មាន ឥទ្ធិពល​សម្រាប់​ការធ្វើ​ទីផ្សា​ពី​មាត់​មួយ​ទៅ​មាត់​មួយ (Word-of-Mouth Marketing) សម្រាប់​អាជីវកម្ម របស់​អ្នក​។
៨) ច្បាប់​នៃ​ការទទួលស្គាល់ (The Law of Acknowledgment)៖ អ្នក​នឹងមិន​ព្រងើយកន្តើយ​ជាមួយ​បុគ្គល​ដែលមាន​ទំនាក់​ទំនាក់​ជាមួយ​អ្នក​ដោយផ្ទាល់​នោះទេ ហើយ អ្នក​ក៏​មិនត្រូវ​ព្រងើយកន្តើយ​ជាមួយ​បុគ្គល​ទាំងនោះ​នៅលើ​អន​ឡាញ (Online) នោះដែរ​។ ការកសាង​នូវ​ទំនាក់ ទំនង​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់បំផុត​នៃ​ភាពជោគជ័យ​ចំពោះ​ការធ្វើ​ទីផ្សា​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដូច្នេះ ហើយ​អ្នក​ត្រូវតែ​រក្សា​ទំនាក់ទំនង​ជាមួយ​បុគ្គល​ដែល​អ្នក​ស្គាល់​។
៩)  ច្បាប់​នៃ​ការឈាន​ទៅដល់ (The Law of Accessibility)៖ កុំ​ធ្វើការ​ផ្សព្វផ្សាយ​ហើយ​បន្ទាប់មក​បញ្ឈប់​វា​ទៅវិញ​។ ការផ្សព្វផ្សាយ​ទាំងឡាយ​ត្រូវតែទៅ​ឱ្យដល់​អតិថិ ជន​របស់​អ្នក​។ នេះ​មានន័យថា បន្ទាប់ពី​ធ្វើការ​ផ្សព្វផ្សាយ អ្នក​ត្រូវតែ​ចូលរួម​ក្នុងការ​សន្ទនា​។ អតិថិជន​អាច មាន​អារម្មណ៍​មិន​សប្បាយចិត្ត​ចំពោះ​ទង្វើ​នេះ ហើយ​ពួកគេ​អាច​នឹង​លែង​ចាប់អារម្មណ៍​ចំពោះ​អាជីវកម្ម​របស់​អ្នក ប្រសិនបើ​អ្នក​មិនបាន​ធ្វើការ​ផ្សព្វផ្សាយ​អស់​ជាច្រើន​សប្តាហ៍ ឬ​ជាច្រើន​ខែ​។​
១០)  ច្បាប់​នៃ​ការជួយ​គ្នា​ទៅវិញទៅមក (The Law of Reciprocity)៖ ​អ្នក​មិនអាច​រំពឹងទុក​ថា​អ្នកដទៃ​នឹង​ចែករំលែក (Share) ការផ្សព្វផ្សាយ​របស់​អ្នក និង និយាយ​ពី អាជីវកម្ម​របស់​អ្នក​នោះឡើយ ប្រសិនបើ​អ្នក​មិន​ធ្វើ​ដូច្នេះ​ចំពោះ​ពួកគេ​នោះ​។ ដូច្នេះហើយ ចំណែក​នៃ​ពេលវេលា ដែល​អ្នកចំណាយ ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ត្រូវតែ​យកចិត្តទុកដាក់​ទៅលើ​ការចែករំលែក និង ការជជែក ពី​ការផ្សព្វផ្សាយ​របស់​អ្នកដទៃ​ផងដែរ​៕

​សូម​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី១៤ ខែ​តុលា ម៉ោង ៨ ដល់ ១២​ថ្ងៃ​ត្រង់​​ខាង​មុខ​នេះ​នឹង​មាន​រៀប​ចំ​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​មួយ​អំពី​ការ​ធ្វើ​ទីផ្សារ​ដោយ​ប្រើ​ប្រាស់ Facebook Page។ ចាប់​អារម្មណ៍​សូមទាក់ទង​​មក​ក្រុម​ការងារ​យើង​ខ្ញុំ…. 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

ទម្លាប់​៤​ប្រភេទ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​​ងើប​មុខ​មិន​រួច​ពី​ភាព​ក្រីក្រ​

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031