អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > សម្រង់មេរៀនដ៏ល្អបំផុតពីសៀវភៅសម្រាប់សហគ្រិនខ្លឹមៗចំនួន៣ក្បាល

សម្រង់មេរៀនដ៏ល្អបំផុតពីសៀវភៅសម្រាប់សហគ្រិនខ្លឹមៗចំនួន៣ក្បាល

ប្រ​ភព៖​​ 123rf

ពិត​ប្រាកដ​ណាស់​ថា ត្រឹមតែ​បាន​អាន​បណ្ដើរ​ស្រមើស្រមៃ​រវើរវាយ​បណ្ដើរ​ទៅ​តាម​សិល្បៈ​នៃ​ការ​ពន្យល់ និង​ការ​បកស្រាយ​របស់​អ្នក​និពន្ធ​ដែល​មាន​ចំណេះដឹង ឬ​មាន​បទពិសោធន៍​ជាក់​ច្បាស់​ដោយ​ខ្លួនឯង​ផ្ទាល់​ក្នុង​ការ​ធ្វើ​អាជីវកម្ម មិន​អាច​ប្រៀប​ផ្ទឹម​អ្វី​ទៅ​នឹង​បាន​ជួប បាន​ឃើញ​ដោយ​បទពិសោធន៍​ខ្លួនឯង​នោះ​ឡើយ។

ក៏​ប៉ុន្តែ​យ៉ាងហោចណាស់ ការ​អាន​ស្នាដៃ​និពន្ធ​របស់​បុគ្គល​ជោគជ័យ​ទាំងនោះ​ក៏​បាន​ជួយ​បើក​ទ្វារ​បង្ហាញ​ផ្លូវ​ឲ្យ​យើង​ជា​អ្នក​អាន​នោះ​ស្រមៃ​ថា​បើ​ដើរ​លើ​ផ្លូវ​មួយ​នេះ វា​អាច​ទៅ​ជា​យ៉ាងណា ហើយ​ផ្លូវ​ផ្សេង​វិញ វា​អាច​ទៅ​ជា​យ៉ាងណា​វិញ ដើម្បី​ឲ្យ​យើង​អាច​ត្រៀម​ខ្លួន​ទុក​ជាមុន និង​កុំ​ឲ្យ​ដូច​ខ្មែរ​ចាស់​បុរាណ​តែង​និយាយ​ថា​ដំឡូងមូល​សុទ្ធ ឬ​មិន​យល់​ដឹង​អ្វី​សោះ​នេះ​ឯង។ ជាពិសេស​បើ​សម្រាប់​អនាគត​សហគ្រិន​វិញ ការ​សិក្សា​ពី​ចំណេះដឹង​នៃ​ការ​ធ្វើ​អាជីវកម្ម​ពី​ការ​អាន​សៀវភៅ រឹតតែ​ជា​គ្រឿងផ្សំ​ដ៏​សំខាន់​សម្រាប់​ភាព​ជោគជ័យ​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ។

ខាងក្រោម​នេះ​គឺជា​សម្រង់​សៀវភៅ​ខ្លឹមៗ​ចំនួន​៣ក្បាល ព្រម​ទាំង​ភ្ជាប់​ជាមួយ​មេរៀន​ពី​សៀវភៅ​ទាំងនេះ ដែល​ជា​អាហារ​ជំនួយ​ការ​គិត​ដ៏​ល្អ​បំផុត​សម្រាប់​សហគ្រិន​គ្រប់​រូប៖
១) A Paperboy’s Fable: The 11 Principles of Success ដោយ Deep Patel៖ អ្នក​និពន្ធ​ដែល​ជា​ក្មេង​ប្រុស​សិស្ស​សាលា​អាយុ​ទើបតែ​១៧​ឆ្នាំ​នេះ និង​អ្វី​ដែល​សៀវភៅ​មួយ​ក្បាល​ដែល​បាន​ជាប់​ជា​សៀវភៅ​សហគ្រិន​ដ៏​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​២០១៦​នេះ បាន​បង្រៀន​ដល់​អ្នក​មាន​បំណង​ចង់​ចាប់ផ្ដើម​អាជីវកម្ម​ទាំងឡាយ​នោះ​គឺ បើ​ទោះ​ជា​អ្នក​ជា​សហគ្រិន​ដ៏​កំពូល​ដែល​កំពុង​ចាប់​ដំណើរការណ៍​អាជីវកម្ម​របស់​អ្នក​ក៏​ដោយ ឬ​ក៏​ត្រឹមតែ​ជា​ក្មេង​ប្រុស​បោះ​ក្រដាស​កាសែត​នៅ​តាម​ផ្ទះ​ក៏​ដោយ អ្នក​អាច​ពង្រីក​អាជីវកម្ម​របស់​អ្នក​បាន​ដោយ​ការ​ឧទ្ទិស​លះបង់​របស់​អ្នក កម្លាំង​ជំរុញ​ទៅមុខ និង​ការ​ប្ដេជ្ញា​ចិត្ត។ វា​មិនមែន​កើតឡើង​ត្រឹមតែ​១​យប់​នោះ​ទេ ប៉ុន្តែ​វា​នឹង​វិវត្ត​បន្តិច​ម្ដងៗ​ទៅ​រក​ភាព​ជោគជ័យ​មិនខាន។

success

២) Hustle: The Power to Charge Your Life With Money, Meaning and Momentum ដោយ Neil Patel, Patrick Vlaskovits and Jonas Koffler៖ មេរៀន​ដ៏​ល្អ​បំផុត​ពី​សៀវភៅ​មួយ​ក្បាល​នេះ​គឺ វា​មិន​គ្រប់គ្រាន់​នោះ​ឡើយ​ដែល​អ្នក​មាន​ត្រឹមតែ​សុបិន អ្នក​ត្រូវ​តែ​ចេញ​ទៅ​សម្រេច​វា​យ៉ាង​សកម្ម។ មនុស្ស​ម្នាក់ៗ​តែង​និយាយ​ពី​ក្ដី​សុបិន​ដែល​ពួកគេ​មាន ប៉ុន្តែ​បែរជា​មិន​ធ្វើ​អ្វី​សោះ​ដើម្បី​កែប្រែ​វា​ឲ្យ​ក្លាយ​ជា​ការ​ពិត ដូច្នេះ​ចុងក្រោយ​ក៏​មិន​អាច​រស់នៅ​ឲ្យ​ស្គាល់​ពី​រសជាតិ​នៃ​ជីវិត​ដែល​ខ្លួន​ចង់​បាន​នោះ។ ពួកគេ​ចេះ​តែ​ឆ្ងល់​ថា​ហេតុអ្វី​ពួកគេ​ហាក់​ដូចជា​ត្រូវ​គេ​វាយ​ឲ្យ​ដួល និង​បរាជ័យ​ក្នុង​ជីវិត ទាំង​ដែល​ពួកគេ​ខ្លួនឯង​ដឹង​នៅ​ក្នុង​ជម្រៅ​ចិត្ត​យ៉ាង​ច្បាស់​ថា​ខ្លួន​មាន​ជម្រើស​សម្រាប់​ជីវិត។ ការ​ពិត ស្ថិត​នៅ​ត្រង់​ថា ក្នុង​រយៈពេល​វែង​អ្នក​នឹង​មាន​តែ​ជម្រើស​តែ​មួយ​ប៉ុណ្ណោះ នោះ​គឺ​មាន​ក្ដី​សុបិន​ជា​របស់​ខ្លួនឯង។ បើ​អ្នក​បដិសេធ នោះ​អ្នក​បាន​ត្រឹមតែ​ជា​អ្នក​មក​សុំ​ជ្រកកោន​ក្នុង​ក្ដី​សុបិន​របស់​អ្នកដទៃ​ប៉ុណ្ណោះ។

success

៣) Grit: The Power of Passion and Perseverance ដោយ Angela Duckworth៖ អ្វី​ដែល​អ្នក​និពន្ធ​និង​ជា​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​ប្រព័ន្ធ​ប្រសាទ ហើយ​ក៏​ជា​អ្នក​ចិត្តសាស្ត្រ​រូប​នេះ​បាន​ឲ្យ​តម្លៃ​ទៅលើ​ភាព​ក្លាហាន​ចំពោះ​ជោគជ័យ​នៃ​ជីវិត​នោះ​គឺ មាន​សេចក្ដី​ក្លាហាន​គឺជា​ការ​បោះ​ជើង​មួយ​ជំហាន​ឈាន​មុខ​អ្នកដទៃ។ មាន​សេចក្ដី​ក្លាហាន​គឺជា​ការ​មាន​ជំនឿ​យ៉ាង​មុតមាំ​ទៅលើ​គោលដៅ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ប្រកប​ដោយ​គោលបំណង​ជាក់លាក់។ មាន​សេចក្ដី​ក្លាហាន​គឺជា​ការ​វិនិយោគ​ពេល​មួយ​ថ្ងៃ​ទៅ​មួយ​សប្ដាហ៍​ទៅ​មួយ​ឆ្នាំ​ទៅ​ក្នុង​ការ​ហ្វឹកហាត់​ប្រកប​ដោយ​ការ​ប្រកួតប្រជែង។ មាន​សេចក្ដី​ក្លាហាន​គឺជា​ការ​ដើរ​ដួល​៧​ដង ហើយ​ងើប​ឡើង​វិញ​៨​ដង​នេះឯង៕

success

 

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ success

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

ទម្លាប់​៤​ប្រភេទ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​​ងើប​មុខ​មិន​រួច​ពី​ភាព​ក្រីក្រ​

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031