អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > រឿង​៤យ៉ាង​ដែល​លោក​​​អ្នក​ជា​ម្ចាស់​អាជីវកម្ម​​​គួរ​ធ្វើ​​ឱ្យ​បាន ​​នៅ​មុន​ដាច់​ឆ្នាំ​២០១៥

រឿង​៤យ៉ាង​ដែល​លោក​​​អ្នក​ជា​ម្ចាស់​អាជីវកម្ម​​​គួរ​ធ្វើ​​ឱ្យ​បាន ​​នៅ​មុន​ដាច់​ឆ្នាំ​២០១៥

រឿង​៤យ៉ាង​ដែល​លោក​​​អ្នក​ជា​ម្ចាស់​អាជីវកម្ម​​​គួរ​ធ្វើ​​ឱ្យ​បាន ​​នៅ​មុន​ដាច់​ឆ្នាំ​២០១៥

ប្រ​ភព៖​​ www.latintimes.com

ខាង​ក្រោម​នេះ​ គឺ​ជា​រឿង​រ៉ាង​ ៤​​យ៉ាង​ដែល​លោក​អ្នក​​ជា​ម្ចាស់​អាជីវកម្ម​គួរ​ធ្វើ​ឱ្យ​បាន​ នៅ​មុន​ដំណាច់​ឆ្នាំ​២០១៥​នេះ។

១) ​ពិនិត្យ​មើល​ស្តុក​ (សន្និធិ) ទំនិញ​របស់​អ្នក៖ ​នេះ​ជា​ចំណុច​ដែល​លោក​អ្នក​ត្រូវ​ធ្វើ​បាន​ គឺ​ពិនិត្យ​មើល​មុខ​ទំនិញ​ដែល​លោក​អ្នក​ទិញ​​យក​មក​ស្ដុក​ទុក​លក់​បន្ត​ថា​ តើ​មាន​មុខ​ទំនិញ​ណា​ដែល​លោក​អ្នក​បាន​ទិញ​មក​ស្ដុក​យូរ​មក​ហើយ​ ប៉ុន្តែ​មិន​ទាន់​លក់​ចេញ។ ​ការ​លក់​លាង​ឃ្លាំង​ មិន​មែន​ជា​គំនិត​មិន​ល្អ​នោះ​ទេ​ ពោល​គឺ​លោក​អ្នក​​គួរ​តែ​សាកល្បង។ ​ប៉ុន្តែ​ចំណុច​មួយ​ដែល​មិន​គួរ​ធ្វើ​ គឺ​​កុំ​លក់​ទំនិញ​នោះ​​នៅ​ក្នុង​​តម្លៃ​បញ្ចុះ​តម្លៃ​ ​តែ​តាម​ពិត​នៅ​ថ្លៃ​ដដែល។ ​ធ្វើ​បែប​នេះ​ នឹង​ធ្វើ​​អតិថិជន​បាត់​ទំនុក​ចិត្ត​មក​លើ​ហាង​របស់​អ្នក​ជា​មិន​ខាន។
២) លុប​​​​បំណុល​​ជំពាក់​អត់​សង​​ចោល​​​​ (write off accounts receivable)៖ ​ការ​លុប​បំណុល​​ជំពាក់​អត់​សង​ចោល​មិន​មែន​ជា​រឿង​អាក្រក់​នោះ​ទេ។ លោក​អ្នក​ជា​ម្ចាស់​អាជីវកម្ម​​ដែល​មាន​ប្រព័ន្ធ​​គ្រប់គ្រង​គណនេយ្យ​ត្រឹម​ត្រូវ​ គឺ​ច្បាស់​ជា​យល់​ពី​ចំណុច​នេះ​ ហើយ​ប្រាកដ​ជា​ធ្លាប់​ជួប​បញ្ហា​នេះ​​ជា​មិន​ខាន​ឡើយ។ ​បើ​លោក​អ្នក​មិន​លុប​បំណុល​ជំពាក់​អត់​សង​ចោល​ទេ​ ច្បាស់​ជា​ខាត​បង់​បន្ថែម​ទៀត​ គឺ​​ទៅ​លើ​ការ​បង់ពន្ធ។ ​លោក​អ្នក​លុប​ចោល គឺ​ទទួល​បាន​​ការ​បង់​ពន្ធ​តិច​ជា​មុន​ (tax deduction) ដូច្នេះ​​​កុំ​ស្ទាក់ស្ទើរ។
៣) ទិញ​​សម្ភារៈ​សម្រាប់​ការិយាល័យ៖ នៅ​ជិត​ដាច់​​ឆ្នាំ​បែប​នេះ​ ​បើ​លោក​អ្នក​មាន​គម្រោង​ទិញ​សម្ភារៈ មួយ​ចំនួន​ដាក់​ការិយាល័យ​ គឺ​ជា​ពេល​​ល្អ​ ព្រោះ​ថា​លោក​អ្នក​អាច​ទទួល​បាន​ការ​បញ្ចុះ​​តម្លៃ​ ហើយ​បើ​ទិញ​បរិមាណ​ច្រើន​ នឹង​ទទួល​បាន​ការ​ចុះ​តម្លៃ​កាន់​តែ​ច្រើន​ទៀត។ នេះ​ជា​ផល​ចំណេញ​មួយ។
៤) ​ដើរ​លម្ហែ​កាយ​ខ្លះ៖ ​សម្រាប់​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​ ដែល​មិន​បម្រើ​​សេវាកម្ម​ពាក់ព័ន្ធ​នឹង​​ការ​ដាច់​ឆ្នាំនេះ​ច្រើន​ គួរ​តែ​ចំណាយ​ពេល​ខ្លះ​ដើម្បី​លម្ហែ​កាយ​ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់​ថ្លា​ និង​កាន់​​តែ​មាន​ថាមពល​ដើម្បី​​បំពេញ​ការងារ។ ​​ពេល​វេលា​ចុង​ឆ្នាំ​បែប​នេះ​ អាច​ជា​ពេល​វេលា​ល្អ​សម្រាប់​លោក​អ្នក និង​ក្រុម​គ្រួសារ៕
ដោយ៖ រតនៈ​វិភូ​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើរៀន​ទំនាក់ទំនង​អន្តរជាតិ ​តើចប់ហើយ​​គួរ​ធ្វើ​ការខាងផ្នែក​អ្វី​?

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​យក​អ្វី​ដែល​អ្នក​បាន​រៀន​ឲ្យ​បាន​ ៩០​ភាគរយ?

វិធីសាស្ត្រ ៦​យ៉ាង​ ​​​សម្រាប់​ដោះស្រាយ​ជាមួយ​មនុស្សគំនិត​អវិជ្ជមាន​ ​​ដើម្បី​កុំ​ឲ្យ​ពួក​គេ​នាំ​ទុក្ខ​ដល់​អ្នក​

ពុទ្ធឱវាទ ១០ឃ្លារបស់ព្រះសម្មាសម្ពុធ ជាគតិក្នុងការត្រិះរិះពិចារណា

អត្ថបទពាណិជ្ជកម្ម​

LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប

Heineken®នាំអ្នកគាំទ្រ​កម្ពុជា​ទៅក្រិច​ចូលរួមទស្សនា​ UEFA CHAMPIONS LEAGUE ផ្តាច់ព្រ័ត្រ

ក្រុមហ៊ុន ជាតិ និងអន្តរជាតិជាង ១៥០ ចូលរួម ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣

មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ អតីត បច្ចុប្បន្ននិងអនាគត

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031