អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​​លោក​ Robert Kiyosaki ​៖​​វិធីសាស្ត្រ​​ក្នុង​ការ​ប្រើប្រាស់​លុយ​អ្នក​ដទៃ​ ដើម្បី​រកស៊ី​​​លើ​វិស័យ​អចលនទ្រព្យ​​ ​

​​លោក​ Robert Kiyosaki ​៖​​វិធីសាស្ត្រ​​ក្នុង​ការ​ប្រើប្រាស់​លុយ​អ្នក​ដទៃ​ ដើម្បី​រកស៊ី​​​លើ​វិស័យ​អចលនទ្រព្យ​​ ​

ប្រ​ភព៖​​ dama.bg

​ចលនទ្រព្យ​ ជា​វិស័យ​សំខាន់​​មួយ​ ​ដែល​​សឹង​គ្រប់​ប្រទេស​ទាំង​អស់​​នៅ​​លើ​ពិភពលោក​ កំពុង​មាន​​សកម្មភាព​យ៉ាង​ផុលផុស​​ខណៈ​​កំណើន​ប្រជាជន​ចេះ​តែ​កើន​ឡើង និង ការ​រស់នៅ​កាន់​តែ​ប្រសើរ​ជាង​មុន​។ ​អ្នក​ខ្លះ​​ មាន​គំនិត​ច្រើន​ក្នុង​ការ​រកស៊ី​ ឬ វិនិយោគ​លើ​វិស័យ​នេះ​ប៉ុន្តែ​ខ្វះ​លុយ​ ហើយ​មិន​ដឹង​ថា ​គួរ​ធ្វើ​យ៉ាង​ណា​។ ​​​​លោក​ ​​Robert Kiyosaki​ ដែល​ជា​អ្នក​និពន្ធ​ ​និង ជា​អ្នក​ជំនាញ​ផ្នែក​ចលនទ្រព្យ​ដ៏​ល្បី​នៅ​​សហរដ្ឋអាមេរិក​ បាន​លើក​ឡើង​ថា ​​​អ្នក​ដែល​គ្មាន​​លុយ​ គួរ​ប្រើ​ប្រាស់​លុយ​អ្នកដទៃ​ដើម្បី​វិនិយោគ​៖​​​​​​

​១) ​ធនាគារ​៖ ​ធនាគារ​ ​​បាន​ដើរ​តួយ៉ាង​សំខាន់​​ក្នុង​ការ​ ជួយ​សម្រួល​ទៅ​ដល់​​ មនុស្ស​ជាច្រើន​​ ជាពិសេស​​ម្ចាស់​អាជីវកម្ម​ទាំង​ឡាយ ដែល​ត្រូវ​ការ​លុយ​ដើម្បី​ប្រើប្រាស់​ក្នុង​ដំណើរការ​​​ និង ​​វិនិយោគ​ទៅ​លើ​គម្រោង​ផ្សេងៗ។ ​​សម្រាប់​អ្នក​រកស៊ី​ ​​​វា​​ជា​រឿង​ជៀស​​មិន​ផុត​នោះ​ទេ​ ក្នុង​ការ​ខ្ចី​ប្រាក់​ពី​ធនាគារ​​ ​ព្រោះ​វា​ជា​ប្រភព​លុយ​ដ៏​សំខាន់​​ក្នុង​ការ​ពង្រឹង​​ និង​ ពង្រីក​អាជីវកម្ម​។

២) ​​អ្នក​​​ឲ្យ​​ខ្ចី​លុយ​​(ឯកជន)​៖ ​​​​​អ្នក​ខ្លះ​​​​មាន​លុយ​ច្រើន​​ ​ហើយ​ក៏​ស្វាគមន៍​​រាល់​ការ​ខ្ចីបុល​ពី​​​​មនុស្ស​ផ្សេងៗ​ នៅ​ពេល​ពួក​អាច​ជឿជាក់​បាន​ថា ​នឹង​មិន​បោក​ប្រាស់​ ​ឬ ​នឹង​សង​បំណុល​​វិញ​តាម​ការ​សន្យា។​​​ ​​​អ្នក​ទាំង​នេះ​​​អាច​ជា  បងប្អូន ​មិត្តភ័ក្តិ​ ​​​​ក្រុមហ៊ុន​វិនិយោគ​ ឬ ​​នរណា​ម្នាក់​ដែល​មាន​លុយ​ច្រើន​ ​​​តែ​គ្មាន​ពេល​គ្រប់គ្រាន់​ដើម្បី​រកស៊ី​​ខ្លួន​ឯង​​។

៣) ​​អ្នក​​លក់​ (អចលនទ្រព្យ​)៖ ​បច្ចុប្បន្ន​នេះ ​អ្នក​​លក់​ចលនទ្រព្យ​ភាគច្រើន​​គឺ​​ប្រើប្រាស់​វិធី​បង់​​រំលង​ ​​​ដែល​នេះ​ជា​ឱកាស​មួយ​សម្រាប់​​អ្នក​ដែល​មិន​មាន​លុយ​ច្រើន​ក្នុង​ការ​ទិញ​អចលនទ្រព្យ​ ក្នុង​តម្លៃ​​សរុប​ទាំង​មូល​តែ​​ម្តង។ ​សម្រាប់​អ្នក​ដែល​មាន​ប្រភព​ចំណូល​មួយ​ច្បាស់លាស់​ ​ហើយ​ចង់​​​ទិញ​ប្រភេទ​ដី ឬ ផ្ទះ​ផ្សេងៗ​ ​គួរ​គិត​ទៅ​ដល់​វិធី​នេះ​​ ​ព្រោះ​បើ​អ្នក​រង់ចាំ​រហូត​ដល់​ពេល​ដែល​អ្នក​មាន​​លុយ​គ្រប់គ្រាន់​ក្នុង​ដៃ​ដើម្បី​ទិញ​នោះ​​ប្រហែល​ជា​អ្នក​នឹង​យឺត​ពេល​ ព្រោះ​ថា ​តម្លៃ ចលនទ្រព្យ​ចេះតែ​កើន​​ឡើង​រហូត​ ​ ខណៈ​ប្រាក់​ចំណូល​របស់​អ្នក​ប្រហែល​ជា​មិន​អាច​សល់​​ ព្រោះ​​តម្រូវការ​​​ចេះ​តែ​មាន​ ​(បើ​មិន​នេះ​គឺ​នោះ​)។

៤) ​អ្នក​វិនិយោគ​៖ ​​សម្រាប់​អ្នក​ដែល​មាន​ផែនការ​អាជីវកម្ម​ចលនទ្រព្យ​ល្អ​តែ​គ្មាន​លុយ​នោះ ​អ្នក​អាច​ព្យាយាម​ស្វែងរក​​​ក្រុម​អ្នក​វិយោគ​​ផ្សេងៗ ​តែ​អ្វី​ដែល​សំខាន់​​នោះ ​អ្នក​ត្រូវ​តែ​មាន​ផែនការ​ច្បាស់លាស់​មួយ ដែល​​ធ្វើ​​​ឲ្យ​ក្រុម​អ្នកវិនិយោគទុន​នោះ ​មើល​ឃើញ​ថា ​ពេល​ពួកគេ​បោះទុន​ចូល​ទៅ​នឹង​ចំណេញ​​ច្រើន​៕

​ដោយ​៖ រតនា​ ​វិចិត្រ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31