អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > អត្តសញ្ញាណរបស់អ៊ីស្រាអែលចំនួន ៣ដែលជាផ្នត់គំនិតក្នុងការធ្វើជំនួញដ៏ជោគជ័យ

អត្តសញ្ញាណរបស់អ៊ីស្រាអែលចំនួន ៣ដែលជាផ្នត់គំនិតក្នុងការធ្វើជំនួញដ៏ជោគជ័យ

ប្រ​ភព៖​​

ប្រវត្តិសាស្ត្រ​របស់​ទឹកដី​មួយ​ដែល​មាន​ជ្វីស​ជា​ម្ចាស់​ទឹកដី ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ទឹកដី​របស់​ខ្លួន ត្រូវ​ឆ្លងកាត់​ទុក្ខ​លំបាក​វេទនា​ពី​ការ​រើសអើង​ពូជសាសន៍​របស់​អាល្លឺម៉ង់ ដែល​ជា​ហេតុ​នាំ​ឲ្យ​ជីវិត​ប្រជាជន​រាប់​លាន​នាក់​របស់​ជាតិសាសន៍​មួយ​នេះ​ត្រូវ​បាន​ប្រល័យ​យ៉ាង​ព្រៃផ្សៃ បាន​ក្លាយ​ជា​កម្លាំង​ចិត្ត​ដ៏​មុតមាំ​ដែល​នាំឲ្យ​អ៊ីស្រាអែល​អាច​ស្ដារ​សង្គម​ជាតិ​ខ្លួន​មក​ជា​ប្រទេស​ដ៏​ជឿនលឿន​បំផុត​មួយ​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​បាន។ ឆ្នាំ​១៩៤៨​គឺ​ជា​ឆ្នាំ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ជនជាតិ​ជ្វីស ក៏​ព្រោះ​តែ​ស្មារតី​ដ៏​មុត​ស្រួច​ក្នុង​ការ​ស្ថាបនា​ទឹកដី​របស់​ខ្លួន​ឲ្យ​មាន​មុខមាត់​ក្នុង​សកលលោក​វិញ ត្រូវ​ទទួល​បាន​ការ​តបស្នង​ដែល​ត្រូវ​គេ​ស្គាល់​ជា​ប្រទេស​អ៊ីស្រាអែល​នេះ​ឯង។

អ៊ីស្រាអែល​បាន​បុក​ទម្លុះ​របាំង​ឧបសគ្គ​ដែល​មាន​ភូមិសាស្ត្រ​ទឹកដី​ជា​សណ្ឋាន​វាលខ្សាច់​មិន​អាច​ដាំដុះ​បាន អាកាសធាតុ​មិន​អំណោយផល ស្ងួត​ហួតហែង និង​ខ្វះខាត​ទឹក​ប្រើប្រាស់ ហើយ​កែប្រែ​អ្វី​ដែល​មិន​អាច​ទៅ​រួច​ឲ្យ​ទៅ​ជា​អ្វី​ដែល​អាច​ទៅ​រួច ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ដាំដុះ​ប្រកប​ដោយ​ភាព​ឆ្លាតវៃ​និង​ការ​ច្នៃប្រឌិត​ខ្ពស់ រហូត​អាច​ចិញ្ចឹម​ជីវិត​ប្រជាជន​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ប្រសើរ។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទៅ​ទៀត​នោះ​គឺ អ៊ីស្រាអែល​ត្រូវ​បាន​ជាប់​ក្នុង​ចំណាត់ថ្នាក់​ជា​ប្រទេស​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ធ្វើ​ជំនួញ​ក្នុង​ចំណោម​៣០​ប្រទេស​ដោយ Forbes និង​ដណ្ដើម​យក​បាន​ដំណែង​ទី២​ជា​ប្រទេស​ដែល​មាន​ការ​ច្នៃប្រឌិត​បំផុត។ តើ​ពួកគេ​មាន​ផ្នត់គំនិត​បែប​ណា ដែល​ជា​វប្បធម៌​ដ៏​ជោគជ័យ​សម្រាប់​ការ​ធ្វើ​អាជីវកម្ម ?

១) ច្នៃ​ក្រូចឆ្មារ​ទៅ​ជា​ទឹក​ក្រូចឆ្មារ៖ ត្រឹមតែ​ឧទាហរណ៍​ពី​ការ​កសាង​សង្គម​ជាតិ​មួយ​ពី​បាត​ដៃ​ទទេ ឲ្យ​ក្លាយ​ទៅ​ជា​ប្រទេស​ដ៏​ជឿនលឿន​បំផុត​មួយ​បាន​ក្នុង​រយៈពេល​ត្រឹម​មួយ​ពព្រិច​ភ្នែក គ្រប់គ្រាន់​នឹង​អាច​បង្ហាញ​ថា​ជាតិសាសន៍​មួយ​នេះ​មាន​ផ្នត់​គំនិត​ជា “អ្នក​ច្នៃ​ក្រូចឆ្មារ​ទៅ​ជា​ទឹក​ក្រូចឆ្មារ”។ ការ​រំពឹង​ទុក​នូវ​អ្វី​ដែល​អាច​ហួស​ពី​ការ​រំពឹង​ទុក និង​របៀប​នៃ​ការ​គិត​ក្រៅ​ប្រអប់​បែប​នេះ​ហើយ​ដែល​អាច​ឲ្យ​ពួកគេ​ចេះ​បត់បែន​តាម​ស្ថានការណ៍​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត ហើយ​ក៏​ជា​អាថ៌កំបាំង​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​នៅ​ក្នុង​សហគ្រិនភាព​របស់​ជនជាតិ​អ៊ីស្រាអែល​ដែរ។

២) អត្តចរិត​ទៀងត្រង់​គឺជា​អត្តសញ្ញាណ​របស់​ជនជាតិ​អ៊ីស្រាអែល៖ អ្វី​ដែល​នាំឲ្យ​ការ​សហការ​គ្នា​ធ្វើ​អាជីវកម្ម​ឈាន​ទៅ​រក​ភាព​ជោគជ័យ​និង​មាន​ប្រសិទ្ធភាព​បាន ទំនុក​ចិត្ត​គឺជា​មូលដ្ឋាន​គ្រឹះ​មុន​អ្វីៗ​ទាំងអស់។ មាន​តែ​ភាព​ស្មោះត្រង់ និយាយ​ការ​ពិត​ឥត​លាក់លៀម​ប៉ុណ្ណោះ​ទើប​អាច​កសាង​គ្រឹះ​នៃ​ទំនុក​ចិត្ត​រវាង​ដៃគូ​បាន។ សហគ្រិន​អ៊ីស្រាអែល​យល់​ត្រង់​ចំណុច​នេះ​ច្បាស់​ជាង​នរណា​ទាំងអស់ រហូត​អត្តសញ្ញាណ​សម្គាល់​អត្តចរិត​ជាតិសាសន៍​របស់​ពួកគេ​មួយ​នេះ​គឺ​ជា​កត្តា​ដ៏​សំខាន់​មួយ​ដែល​នាំឲ្យ​ទឹកដី​នេះ​ក្លាយ​ជា​តំបន់​ធ្វើ​អាជីវកម្ម​ដ៏​ល្អ​បំផុត​មួយ​នៅ​លើ​ពិភពលោក។

៣) សហគមន៍​គឺជា​អ្វីៗ​គ្រប់​យ៉ាង៖ ម្នាក់ៗ​នៅ​ក្នុង​សហគមន៍​អ៊ីស្រាអែល មាន​អារម្មណ៍​ថា​ខ្លួនឯង​គឺជា​ផ្នែក​មួយ​នៃ​សង្គម​មួយ​នេះ ក៏​ព្រោះ​តែ​សហគ្រិន​ជើង​ចាស់​ដែល​ជា​អ្នក​មាន​បទពិសោធន៍​ក្រាស់ក្រែល​ក្នុង​ការ​ធ្វើ​អាជីវកម្ម តែង​នៅ​ចាំ​ហុច​ដៃ​ជួយ​ណែនាំ​ផ្ដល់​យោបល់​ប្រឹក្សា​ដល់​សហគ្រិន​ក្មេង​ខ្ចី​ជំនាន់​ក្រោយ​ជានិច្ច។ នៅ​ពេល​ដែល​អ្នក​ជំនាន់​ក្រោយ​ទាំងនេះ​ជោគជ័យ​ហើយ អ្នក​ទាំងនេះ​នឹង​បន្ត​ចាំ​ហុច​ដៃ​ជួយ​រលក​ក្រោយៗ​ទៀត​ជា​បន្តបន្ទាប់៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ entrepreneur

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31