អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ហេតុអ្វីបានជាយុទ្ធសាស្ត្រក្នុងការលក់សំខាន់សម្រាប់អាជីវកម្មថ្មីថ្មោងរបស់អ្នក ?

ហេតុអ្វីបានជាយុទ្ធសាស្ត្រក្នុងការលក់សំខាន់សម្រាប់អាជីវកម្មថ្មីថ្មោងរបស់អ្នក ?

ប្រ​ភព៖​​ nexusmc.com.au

សរុប​មក តើ​គោលដៅ​អាជីវកម្ម​ទាំងអស់​មិនមែន​ជា​ការ​លក់​ផលិតផល​ឬ​សេវាកម្ម​របស់​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធភាព​ទេ​ឬ ? អាជីវកម្ម​មួយ​ចំនួន​ផ្ដោត​ជា​ចម្បង​ទៅលើ​ការ​អភិវឌ្ឍ​គំរូ​ផលិតផល​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ ប៉ុន្តែ​មក​ដល់​ចំណុច​មួយ​ក៏​ស្រាប់តែ​ដំណើរ​ផ្លូវ​អាជីវកម្ម​របស់​ពួកគេ​ហាក់​ដូចជា​ដើរ​ត្រឡប់​ថយក្រោយ ហើយ​ពួកគេ​ក៏​ជាប់​គាំង​មួយ​កន្លែង​នៅ​ក្នុង​ទី​ងងឹត​មួយ ដោយ​មិន​ដឹង​ច្រក​ចេញ​នៅ​ទីណា។ តើ​នេះ​ក៏​ព្រោះ​តែ​ហេតុអ្វី ? លោក Simon Sinek បាន​និយាយ​ថា៖ “មនុស្ស​មិន​ទិញ​នូវ​អ្វី​ដែល​អ្នក​លក់​នោះ​ទេ ប៉ុន្តែ​ពួកគេ​ទិញ​ក៏​ព្រោះ​តែ​ហេតុអ្វី​បាន​ជា​អ្នក​លក់​វា”។ មនុស្ស​ដែល​ដើរ​ដោយ​មាន​គោលដៅ​ជាក់លាក់​នៅ​ក្នុង​ខ្លួន ទោះ​ជាប់​ក្នុង​ទី​ងងឹត​បែប​ណា​ក៏​គង់តែ​រក​ផ្លូវ​ចេញ​ឃើញ​ដូច្នោះ។

មនុស្ស​ទិញ​នូវ​ផលិតផល​របស់​អ្នក ឬ​ជាវ​ប្រើប្រាស់​នូវ​សេវាកម្ម​របស់​អ្នក ក៏​ព្រោះ​តែ​គេ​មើល​ឃើញ​ពី​គោលដៅ​ជាក់លាក់​របស់​អ្នក​ថា ហេតុអ្វី​បាន​ជា​អ្នក​ធ្វើ​វា​ឡើង ? នេះ​មិនមែន​មានន័យ​ថា​អ្នក​មិន​គួរ​យកចិត្តទុកដាក់​អភិវឌ្ឍ​កែប្រែ​ផលិតផល​របស់​អ្នក​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ជាង​ពី​មុន​នោះ​ទេ។ ប៉ុន្តែ​មុន​នឹង​គិតគូរ​ពី​ចំណុច​នេះ សម្រាប់​អាជីវកម្ម​ថ្មីថ្មោង​ជាពិសេស គឺ​ការ​រៀបចំ​យុទ្ធសាស្ត្រ​ក្នុង​ការ​លក់​ត្រូវ​តែ​មក​មុន​អ្វីៗ​ទាំងអស់។ ពុំ​នោះ​ទេ​អ្នក​ក៏​មិន​ខុស​ពី​ខ្លែង​ដែល​ដាច់​ខ្សែ ហោះហើរ​ដោយ​មិន​ដឹង​ទិស​តំបន់​ច្បាស់លាស់ ហើយ​ចុងក្រោយ​ក៏​ធ្លាក់​ចុះ​ក្រោម​ដី​យ៉ាង​ឥតន័យ​ដូច្នោះ។

ខាងក្រោម​នេះ​គឺជា​ហេតុផល​៣​យ៉ាង​ដែល​បង្ហាញ​ថា​តើ​យុទ្ធសាស្ត្រ​ក្នុង​ការ​លក់​មាន​សារៈសំខាន់​ខ្លាំង​ប៉ុណ្ណា​សម្រាប់​អាជីវកម្ម​ថ្មីថ្មោង​របស់​អ្នក ?

១) មាន​យុទ្ធសាស្ត្រ​ក្នុង​ការ​លក់​ហើយ អ្នក​នឹង​ដឹង​ថា​គួរ​ដោះស្រាយ​ជាមួយ​អតិថិជន​យ៉ាង​ដូចម្ដេច៖ អតិថិជន​ចាស់​ភាគច្រើន​ត្រូវការ​ជំនួយ​ពី​អ្នក​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ពួកគេ​មាន​ជាមួយ​នឹង​ផលិតផល​ឬ​សេវាកម្ម​របស់​អ្នក។ ដោយឡែក អតិថិជន​ថ្មី​ត្រូវការ​ការ​យល់​ដឹង​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​នៃ​ផលិតផល​របស់​អ្នក​និង​របៀប​នៅ​ក្នុង​ការ​ប្រើប្រាស់​និង​អត្ថប្រយោជន៍​ដែល​ពួកគេ​ទទួល​បាន ដែល​តម្រូវ​ឲ្យ​អ្នក​ចំណាយ​ពេល​ពន្យល់​ប្រាប់​ពួកគេ។ យ៉ាងណាមិញ បើ​អ្នក​មាន​យុទ្ធសាស្ត្រ​ក្នុង​ការ​លក់​ក្នុង​ដៃ​ហើយ អ្នក​ក៏​មាន​ដំណោះស្រាយ​ទុក​ជាមុន​ថា​តើ​គួរ​ដោះស្រាយ​ជាមួយ​អតិថិជន​នីមួយៗ​ដោយ​របៀប​ណា ដើម្បី​ទទួល​បាន​ទំនុក​ចិត្ត​ក៏​ដូចជា​ការ​ពេញចិត្ត​ពី​អតិថិជន​ផង​ដែរ។

២) សមាជិក​ក្រុម​ដែល​មាន​ចក្ខុវិស័យ​ច្បាស់លាស់​នឹង​ជួយ​ឲ្យ​ការ​សហការ​តម្រង់​ទៅ​រក​ផ្លែផ្កា៖ លោក Simon Sinek ក៏​ធ្លាប់​លើកឡើង​ដែរ​ថា៖ “បើ​អ្នក​ជួល​មនុស្ស​មក​ធ្វើការ​ឲ្យ​អ្នក​ក៏​ព្រោះ​តែ​យល់​ថា​មក​ពី​ពួកគេ​អាច​ធ្វើការ​នោះ​បាន នោះ​ពួកគេ​នឹង​ធ្វើការ​ឲ្យ​អ្នក​ក៏​ព្រោះ​តែ​ដើម្បី​លុយ​ដែរ។ យ៉ាងណាមិញ បើ​អ្នក​ជួល​មនុស្ស​មក​ធ្វើការ​ឲ្យ​អ្នក​ក៏​ព្រោះ​តែ​ពួកគេ​ជឿជាក់​នូវ​អ្វី​ដែល​អ្នក​កំពុង​ជឿជាក់ នោះ​ពួកគេ​នឹង​ធ្វើការ​ឲ្យ​អ្នក​ទាំង​ញើស​ទាំង​ឈាម​និង​ដំណក់​ទឹកភ្នែក​របស់​ពួកគេ”។ នៅ​ពេល​មាន​គោលដៅ​ច្បាស់លាស់ សមាជិក​ម្នាក់ៗ​នឹង​ប្រឹងប្រែង​ផ្លាស់ប្ដូរ​ផ្លូវ​ដើរ​ផ្សេងៗ​ដើម្បី​បុក​ទម្លុះ​រនាំង​ឧបសគ្គ​ទាំងឡាយ​ដែល​មក​រារាំង​ពួកគេ​ពី​ការ​សម្រេច​គោលដៅ។

៣) មាន​យុទ្ធសាស្ត្រ​ក្នុង​ការ​លក់​នឹង​ជួយ​អ្នក​ឲ្យ​ប្រមូល​បាន​មនុស្ស​ត្រឹមត្រូវ​មក​ធ្វើការ​ឲ្យ​អ្នក៖ នៅ​ពេល​អ្នក​ដឹង​ថា​អ្វីខ្លះ​ត្រូវ​សម្រេច​ឲ្យ​បាន នោះ​អ្នក​នឹង​ដឹង​ថា​តើ​មនុស្ស​ដែល​មាន​ជំនាញ​និង​បទពិសោធន៍​បែប​ណា​ដែល​ស័ក្ដិសម​ក្នុង​ការ​បំពេញ​កិច្ចការ​ទៅ​តាម​ផ្នែក​នីមួយៗ។ ម្យ៉ាងទៀត គោលដៅ​ច្បាស់លាស់​ក៏​ជួយ​អ្នក​ក្នុង​ការ​គ្រប់គ្រង​ការ​ចំណាយ​ឲ្យ​នៅ​ក្រោម​កម្រិត​កញ្ចប់​ថវិកា​ដែល​អ្នក​មាន​សម្រាប់​ប្រើប្រាស់​ក្នុង​ដំណើរការណ៍​អាជីវកម្ម​មួយ​នេះ​ដែរ ហើយ​អ្នក​វិនិយោគ​ខាងក្រៅ​ក៏​អាច​ជឿ​ទុកចិត្ត​រួម​សហការ​ជាមួយ​អ្នក ដោយ​ឃើញ​ពី​គោលដៅ​ច្បាស់លាស់​របស់​អ្នក​ដែរ៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ leveleleven

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930