អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > គោលការណ៍៦យ៉ាងរបស់ស៊ុនអ៊ូពី តម្រាពិជ័យសង្គ្រាម សម្រាប់ជាសិល្បៈក្នុងការធ្វើជំនួញរបស់សហគ្រិន

គោលការណ៍៦យ៉ាងរបស់ស៊ុនអ៊ូពី តម្រាពិជ័យសង្គ្រាម សម្រាប់ជាសិល្បៈក្នុងការធ្វើជំនួញរបស់សហគ្រិន

ប្រ​ភព៖​​ blog.marketo.com

អស់​រយៈកាល​ជាង​២៥០០​ឆ្នាំ​មក​ហើយ ដែល​ទស្សន​គតិ​ដ៏​មាន​តម្លៃ​និង​ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាសវៃ​របស់​កំពូល​មេទ័ព​ចិន​បុរាណ​ស៊ុន​អ៊ូ (Sun Tzu) បាន​បន្សល់​ទុក​នៅ​ក្នុង​សៀវភៅ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា តម្រា​ពិជ័យ​សង្គ្រាម (The Art of War)។ នៅ​ក្នុង​សៀវភៅ​ដែល​មាន​តម្លៃ​ប្រៀប​បាន​នឹង​គម្ពីរ​សម្រាប់​ត្រួសត្រាយ​ផ្លូវ​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​ការ​ធ្វើ​សង្គ្រាម​នេះ ស៊ុនអ៊ូត្រូវ​បាន​គេ​ស្គាល់​នូវ​គតិ​មួយ​ឃ្លា​ដ៏​ល្បីល្បាញ​បំផុត​មួយ ដោយ​គាត់​បាន​និយាយ​ថា៖ «ស្គាល់​ខ្លួនឯង​ស្គាល់​សត្រូវ ច្បាំង​១០០​ដង​ឈ្នះ​ទាំង​១០០ដង»។ គតិ​របស់​គាត់​ប្រើប្រាស់​នៅ​ក្នុង​គោលដៅ​សង្គ្រាម តើ​សហគ្រិន​អាច​ច្នៃ​យក​គតិ​ទាំងនោះ​មក​ប្រើប្រាស់​ដើម្បី​ភាព​ជោគជ័យ​ក្នុង​ជំនួញ​របស់​ពួកគេ​វិញ​យ៉ាង​ដូចម្ដេច​ដែរ ? ខាងក្រោម​នេះ​ដែរ​គឺជា​គោលការណ៍​ទាំង​៦​របស់​ស៊ុនអ៊ូ៖

១) ចាប់​យក​ទីផ្សារ​របស់​អ្នក ដោយ​មិន​ចាំបាច់​បំផ្លាញ​វា៖ តើ​មិន​បំផ្លាញ​ឬ​មិន​ធ្វើឲ្យ​ទីផ្សារ​របស់​អ្នក​ខូចខាត​នេះ​ចង់​មានន័យ​ដូចម្ដេច ? លោក ចេកម៉ា ធ្លាប់​បាន​លើក​ឡើង​ថា៖ “បំភ្លេច​ចោល​ពី​គូ​ប្រកួតប្រជែង​របស់​អ្នក ហើយ​ចូរ​ងាក​មក​ផ្ដោត​ពី​សេវាកម្ម​អតិថិជន​របស់​អ្នក​វិញ”។ ជាទូទៅ​គោលដៅ​នៃ​ការ​ធ្វើ​ជំនួញ​ជោគជ័យ​គឺជា​ការ​ចាប់​យក​ទីផ្សារ។ ប៉ុន្តែ​ដើម្បី​សម្រេច​គោលដៅ​មួយ​នេះ អ្នក​ជំនួញ​ផ្ដោត​ទៅលើ​ចំណុច​ផ្សេងៗ​ពី​គ្នា​ឆ្ពោះ​ទៅ​រក​គោលដៅ​តែ​មួយ​ដូច​គ្នា​នេះ។

អ្វី​ដែល​ជា​កំហុស គឺ​នៅ​ពេល​ចំណុច​ដែល​ពួកគេ​ផ្ដោត​គឺជា​ការ​ប្រកួតប្រជែង​តម្លៃ​គ្នា ដើម្បី​អាច​ឲ្យ​ផលិតផល​របស់​ពួកគេ​ជ្រៀត​ចូល​ទីផ្សារ និង​ដោយ​ការ​យល់​ថា​ការ​បន្ទាប​តម្លៃ​ឲ្យ​ថោក​ជាង​គូ​ប្រកួត​គឺជា​លក្ខណៈ​ពិសេស​របស់​ផលិតផល​ពួកគេ​ដែល​នឹង​ទាក់ទាញ​អតិថិជន​បាន​ច្រើន។ ប៉ុន្តែ​នៅ​ពេល​ពួកគេ​ផ្ដោត​ទៅលើ​គូ​ប្រកួត​ដោយ​ការ​បន្ទាប​តម្លៃ​ផលិតផល ពួកគេ​នឹង​ចាប់ផ្ដើម​បន្ថយ​គុណភាព​ទៅលើ​ការ​បម្រើ​សេវាកម្ម​អតិថិជន​ដែល​ជា​ចំណុច​សំខាន់​ពិត​ប្រាកដ​ជំរុញ​ឲ្យ​អាជីវកម្ម​មួយ​ជោគជ័យ​បាន​ទៅវិញ។

២) ចូរ​កុំ​ខ្វាយខ្វល់​ពី​ចំណុច​ខ្លាំង​របស់​គូ​ប្រកួត តែ​ចាំ​ផ្ដួល​ពួកគេ​ជាមួយ​ចំណុច​ខ្សោយ​វិញ៖ ការ​ប្រកួតប្រជែង​រវាង​អាជីវកម្ម​ភាគច្រើន​កើតឡើង​នៅ​ក្នុង​ទម្រង់​ដោយ​ផ្ទាល់​និង​ចំៗ នេះ​ក៏​ដោយសារ​តែ​គូ​ប្រកួត​នីមួយៗ​យកចិត្តទុកដាក់​តែ​ទៅលើ​ចំណុច​ខ្លាំង​របស់​គូ​ប្រកួត និង​បន្ថែម​ការ​ចំណាយ​ធនធាន​របស់​ខ្លួន​ដើម្បី​ផ្ដួល​គូ​ប្រកួត។ លទ្ធផល​បន្ទាប់​គឺ​មាន​តែ​ជំរុញ​ឲ្យ​ឆាក​ប្រកួតប្រជែង​នេះ​មាន​លក្ខណៈ​កាន់តែ​អាក្រក់​ទៅៗ ហើយ​អ្នក​ក៏​កាន់តែ​លង់​ខ្លួន​ខាតបង់​ធនធាន​របស់​ខ្លួន​ច្រើន​ទៅៗ ដើម្បី​អាច​ទ្រ​អាជីវកម្ម​របស់​ខ្លួន​ឲ្យ​ជាប់។

៣) ពង្រីក​សក្ដានុពល​នៃ​ប្រាជ្ញា​របស់​អ្នក​នៅ​ក្នុង​ការ​ធ្វើ​ជំនួញ៖ ត្រង់​ចំណុច​នេះ​ហើយ​ដែល​ជា​គោលបំណង​ពិត​ប្រាកដ​នៃ​អត្ថន័យ​របស់​ឃ្លា​ដែល​ស៊ុនជឺ​បាន​និយាយ​ថា ស្គាល់​ខ្លួនឯង​ស្គាល់​សត្រូវ ច្បាំង​១០០ដង​ឈ្នះ​ទាំង​១០០​ដង។ ដើម្បី​អាច​ពង្រីក​ដែន​កំណត់​នៃ​អំណាច​នៃ​ភាព​ឈ្លាសវៃ​របស់​អ្នក​នៅ​ក្នុង​ការ​ធ្វើ​ជំនួញ​បាន លុះ​ត្រា​ណា​តែ​អ្នក​ស្គាល់​ពី​យុទ្ធសាស្ត្រ​របស់​សត្រូវ ស្គាល់​ពី​អ្វី​ជា​ចំណុច​ខ្លាំង​និង​ខ្សោយ​របស់​ពួកគេ និង​ជា​ពិសេស​គឺ​ស្គាល់​ខ្លួនឯង​នេះ​ឯង។

មិនតែប៉ុណ្ណោះ វា​កាន់តែ​សំខាន់​ទៅ​ទៀត​ដែល​អ្នក​ត្រូវ​យល់​ជាក់​ច្បាស់​ពី​ទំនោរ​ទីផ្សារ ក៏​ព្រោះ​តែ​សម័យកាល​ឧស្សាហូបនីយកម្ម​នេះ អ្វីៗ​អាច​នឹង​ផ្លាស់ប្ដូរ​ដោយ​មិន​បាន​រំពឹង​ទុក ដូច្នេះ​ការ​មាន​ចំណេះដឹង​ពី​ទិសដៅ​ដែល​ទីផ្សារ​នឹង​ប្រែប្រួល​តម្រង់​ទៅ​រក​គឺជា​អាថ៌កំបាំង​មួយ​ដែល​នាំ​អ្នក​អាច​ផ្ដួល​គូ​ប្រកួត​បាន។

៤) ប្រើប្រាស់​ល្បឿន​និង​ការ​រៀបចំ​ខ្លួន​ជាមុន​ដើម្បី​យក​ឈ្នះ​ការ​ប្រកួត៖ ល្បឿន​នៅ​ទីនេះ​គឺ​ចង់​សំដៅ​ទៅលើ​ភាព​រហ័សរហួន​និង​ភាព​ឈ្លាសវៃ​ក្នុង​ការ​បត់បែន​នៅ​ពេល​កាលៈទេសៈ​ផ្លាស់ប្ដូរ ឬ​ជា​ការ​ផ្លាស់ប្ដូរ​នូវ​ទំនោរ​របស់​ទីផ្សារ​នេះ​ឯង។ ដូច្នេះ​បើ​អ្នក​យល់​ច្បាស់​ពី​ទំនោរ​ដែល​វា​អាច​នឹង​តម្រង់​ទៅ​រក និង​មាន​ភាព​បត់បែន​ចេះ​បង្កើន​ល្បឿន​របស់​អ្នក​នៅ​ក្នុង​ការ​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​របស់​ខ្លួន នោះ​អ្នក​នឹង​ចេះ​ឆក់​ទាញ​យក​ឱកាស​ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រែប្រួល​នេះ​បាន​យ៉ាង​ឈ្លាសវៃ​បំផុត។

៥) ប្រើប្រាស់​សម្ពន្ធភាព​ដើម្បី​កំណត់​រូបរាង​នៃ​ការ​ប្រកួតប្រជែង​របស់​អ្នក៖ តើ​អ្នក​អាច​កំណត់​ឆាក​ប្រកួតប្រជែង​របស់​អ្នក​យ៉ាង​ដូចម្ដេច​បាន ? ដោយ​ការ​ពង្រីក​រង្វង់​នៃ​សម្ពន្ធភាព​របស់​អ្នក​ឲ្យ​បាន​ច្រើន នោះ​ពួកគេ​នឹង​អាច​ក្លាយ​ជា​ចំណុច​ខ្លាំង​របស់​អ្នក​បាន។ នៅ​ពេល​នោះ​រូបរាង​នៃ​ការ​ប្រកួតប្រជែង​របស់​អ្នក​ជាមួយ​គូ​ប្រកួត គឺ​ស្ថិត​នៅ​លើ​អ្នក​ជា​អ្នក​កំណត់ ហើយ​គូ​ប្រកួត​អ្នក​អាច​កម្រើក​បាន​នៅ​ក្រោម​ដែន​កំណត់​ដែល​អ្នក​បាន​កំណត់​ប៉ុណ្ណោះ។

៦) អភិវឌ្ឍ​នូវ​អត្តចរិត​របស់​អ្នក​ក្នុង​នាម​ជា​អ្នកដឹកនាំ​ដើម្បី​អាច​ពង្រីក​សក្ដានុពល​បុគ្គលិក​របស់​អ្នក៖ ស៊ុនជឺ​បាន​រៀបរាប់​ថា៖ “នៅ​ពេល​បុគ្គល​ម្នាក់​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ជាមួយ​នឹង​សេចក្ដី​មេត្តា ភាព​យុត្តិធម៌ និង​ប្រកប​ដោយ​គុណធម៌ និង​បង្កើន​ទំនុក​ចិត្ត​នៅ​ក្នុង​ខ្លួន​ពួកគេ នោះ​កងទ័ព​នឹង​រួបរួម​ចិត្ត​គំនិត​គ្នា​តែ​មួយ ហើយ​ពេញចិត្ត​នឹង​បម្រើ​អ្នកដឹកនាំ​របស់​ពួកគេ”។ ដូច្នេះ​ហើយ​វា​មិនមែន​សំខាន់​នៅ​ត្រង់​ថា​អ្នក​ឈ្លាសវៃ​តែ​ម្យ៉ាង​នោះ​ទេ តែ​អត្តចរិត​របស់​អ្នក​នឹង​មាន​ឥទ្ធិពល​ទៅលើ​ភាព​ជោគជ័យ​ឬ​បរាជ័យ​របស់​អ្នក​ផង​ដែរ៕

ប្រែសម្រួល៖​ ស្រីពៅ
ប្រភព៖ suntzustrategies & fastcompany

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031