អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​ទម្លាប់​អាក្រក់​ ​៤​ យ៉ាង​ដែល​​សហគ្រិន​ទាំង​អស់​គួរ​បោះបង់​ចោល

​ទម្លាប់​អាក្រក់​ ​៤​ យ៉ាង​ដែល​​សហគ្រិន​ទាំង​អស់​គួរ​បោះបង់​ចោល

​ទម្លាប់​អាក្រក់​ ​៤​ យ៉ាង​ដែល​​សហគ្រិន​ទាំង​អស់​គួរ​បោះបង់​ចោល​នៅ​ឆ្នាំ​២០១៦​ នេះ​​​​

ប្រ​ភព៖​​ lifehacker.com

​ខាង​ក្រោម​នេះ​​ គឺ​ជា​ទម្លាប់​ បួន​យ៉ាង​ដែល​សហគ្រិន​ទាំង​អស់​គួរ​បោះបង់​ចោល​​ ​ដើម្បី​​​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។ ​​ទម្លាប់​ទាំង​បួន​នោះ​គឺ៖

១) ​ធ្វើ​​កិច្ចការ​លំបាក​ ១០០%​នៃ​ពេល​វេលា​របស់​អ្នក
​នេះ​គឺ​ពិត​ជា​រឿង​ជ្រុល​ពេក​ហើយ​សម្រាប់​លោក​អ្នក។ ​លោក​អ្នក​​ត្រូវ​ដឹង​ថា​ ​ការ​ធ្វើ​ខិតខំ​គឺ​ពិត​ជា​សំខាន់​សម្រាប់​ភាព​ជោគជ័យ​នៃ​អាជីវកម្ម​របស់​អ្នក​ ក៏​ប៉ុន្តែ​​ស្រមៃ​ទៅ​មើល​បើ​អ្នក​ប្រើ​ពេល​វេលា​របស់​អ្នក​១០០%​ទៅ​ធ្វើ​កិច្ចការ​លំបាក​ទៀត​នោះ​ តើ​អ្នក​នឹង​ទៅ​ជា​យ៉ាង​ណា? ​អ្នក​គួរ​តែ​រៀប​ចំ​ផែនការ​មេ​សម្រាប់​ខ្លួន​​ឯង​ ក៏​ដូច​ជា​ក្រុមហ៊ុន​របស់​អ្នក​ ហើយ​ត្រូវ​ចែក​រំលែក​ពេល​វេលា​ខ្លះ​ដើម្បី​​ធ្វើ​ឱ្យ​សារពាង្គកាយ​របស់​អ្នក​មាន​ប្រយោជន៍។ ​ត្រូវ​គិត​ពី​ការ​ហាត់​ប្រាណ​ លេង​កីឡា​ ជា​​ដើម។

២) ​បង្កើត​បណ្ដាញ​​ទំនាក់​ទំនង​គ្រាន់​តែ​​មាន​តែ​ឈ្មោះ​ និង​ខាត​បង់​​ប្រយោជន៍
​មិន​មែន​ឱ្យ​ពាក្យ​ថា​ បង្កើត​ទំនាក់ទំនង​ ឃើញ​​គេ​ចេះ​តែ​ចាប់​ដៃ​ និង​ចង់​រាប់​អាន​ជា​មិត្តភក្ដិ​ឬ​អាជីវកម្ម​នោះ​ទេ។ ​វា​ទាមទារ​ឱ្យ​​មាន​ការ​សិក្សា​ពី​បុគ្គល​នោះ​ឱ្យ​បាន​ច្បាស់​លាស់​ ជា​ពិសេស​ប្រវត្តិ​របស់​គេ។ ​ម្យ៉ាង​វិញ​ទៀត​ ការ​ទំនាក់ទំនង​ក៏​ទាមទារ​ឱ្យ​មាន​​ភាព​ឆ្លាតវៃ​ផង​​ដែរ។ ​ឆ្នាំ​២០១៦​ ជា​ឆ្នាំ​ដែល​អ្នក​គួរ​បង្កើត​បណ្ដាញ​ទំនាក់ទំនង​ឱ្យ​ឆ្លាតវៃ​ (smarter) មិន​មែន​​​​​ឱ្យ​លំបាក (harder) និង​ត្រូវ​តម្កល់​គុណភាព​​ឱ្យ​ខ្ពស់​ជាង​បរិមាណ។ ​ការ​​បង្កើត​បណ្ដាញ​គួរ​​ធ្វើ​ឡើង​ទៅ​លើ​មនុស្ស​មក​ពី​ពហុ​វិស័យ។

៣) ​មាន​ទំនុក​ចិត្ត​ពេក
​ការ​មាន​ទំនុក​ចិត្ត​ទៅ​លើ​ការ​បំពេញ​កិច្ចការ​ផ្សេង​ៗ​ មិន​មែន​ជា​ចំណុច​អាក្រក់​នោះ​ទេ​ ប៉ុន្តែ​នៅ​ពេល​ដែល​លោក​អ្នក​មាន​ទំនុក​ចិត្ត​ខ្ពស់​ពេក​គឺ​ជា​រឿង​ដ៏​គ្រោះ​ថ្នាក់។ នៅ​ពេល​ចូល​ទៅ​ដល់​ឆ្នាំ​ថ្មី​ លោ​អ្នក​​ត្រូវ​ធ្វើ​បាន​​នូវ​ផែនការ​​ការងារ​ ឬ​ផែនការ​វិនិយោគ​ឱ្យ​បាន​ច្បាស់​លាស់​ ហើយ​ ហើយ​​មិន​ត្រូវ​មាន​ទំនុក​ចិត្ត​ខ្ពស់​ពេក​នោះ​ទេ។

៤) ​ដាក់​ផែនការ​ធ្វើ​ខ្លួន​ជា​អ្នក​ជំនាញ​ឱ្យ​បាន
​បើ​ទោះ​បី​ជា​មិន​បាន​ក្លាយ​ទៅ​ជា​អ្នក​ជំនាញ​កម្រិត​​កំពូល​ក៏​ដោយ​ យ៉ាង​ហោច​ណាស់​ក៏​គួរ​តែ​ដល់​កម្រិត​មួយ​​ដែល​ក្លាយ​ជា​​អ្នក​ជំនាញ​​កម្រិត​ប្រទេស​ដែរ។ ​​​វា​មិន​ខុស​ទេ​ចំណុច​នេះ​ ក៏​ប៉ុន្តែ​​បើ​ដាក់​ផែនការ​តែ​មួយ​ឆ្នាំ​ធ្វើ​ជំនាញ​បែប​នេះ​ គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ។​​​ នោះ​គឺ​ធ្វើ​ឱ្យ​អ្នក​ខាត​បង់​ពេល​វេលា​ ហើយ​ធ្វើ​ឱ្យ​​​អ្នក​ផ្ដោត​ទៅ​លើ​​តែ​កិច្ចការ​ដែល​អ្នក​ពេញ​ចិត្ត មិន​គិត​គូរ​ពី​ការ​រក​ស៊ី​របស់​អ្នក៕​

ដោយ៖ រតនៈ​វិភូ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31