អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​​​​​ឧបសគ្គ​ធំ​ៗ​​៥​យ៉ាង​របស់​អ្នក​លក់ ប៉ុន្តែ​បើ​ជម្នះ​បាន​ ដឹង​តែ​​លក់​អ្វី​ក៏​ដាច់​​​​​

​​​​​ឧបសគ្គ​ធំ​ៗ​​៥​យ៉ាង​របស់​អ្នក​លក់ ប៉ុន្តែ​បើ​ជម្នះ​បាន​ ដឹង​តែ​​លក់​អ្វី​ក៏​ដាច់​​​​​

​​លោក​ Zig Ziglar ជា​អតីត​អ្នក​និពន្ធ និង ​ជា​​អ្នក​ជំនាញ​ផ្នែក​​​បណ្ដុះ​ភាព​ជោគជ័យ​ដ៏​ល្បី​របស់​អាមេរិក​។ ​លោក​បាន​លើក​ឡើង​ថា ​​សម្រាប់​អ្នក​​លក់​គ្រប់រូប​ តែង​ជួប​ប្រទះ​នឹង​ឧបសគ្គ​ធំៗ​​៥​យ៉ាង​ ដែល​ធ្វើ​​​ឲ្យ​ពួកគេ​មិន​ងាយ​នឹង​ទទួល​បាន​ជោគជ័យ​។

​​ឧបសគ្គ​ទី១៖គឺ​​​​​មិន​ត្រូវ​ការ

​​​អ្នក​​លក់​ភាគច្រើន តែងតែ​ជួប​នឹង​អតិថិជន​ដែល​​និយាយ​បែប​នេះ ​​ហើយ​វា​ពិត​ជា​ពិបាក​​ក្នុង​ការ​ចរចា​​ ឬ ​បញ្ចុះ​បញ្ចូល​​​​​ឲ្យ​គេ​ទិញ​ផលិតផល​របស់​ខ្លួន​ ព្រោះ​ថា ​​នៅ​ពេល​ពួកគេ​និយាយ​ថា ​​មិន​ត្រូវ​ការ​​​ហើយ​ អ្នក​លក់​ប្រាកដ​ជា ​ទាល់​គំនិត​មិន​ខាន​​។

​​​​ឧបសគ្គទី២៖គឺ​​គ្មាន​​លុយ​ទិញ​

មនុស្ស​មួយ​ចំនួន​ ​ពិត​ជា​ចង់​បាន​ផលិតផល​ ឬ សេវាកម្ម​របស់​អ្នក​លក់​ ប៉ុន្តែ​ដោយហេតុ​ថា ​កត្តា​ហិរញ្ញវត្ថុ​​មិន​អំណោយ​ផល​ គឺ​មិន​អាច​​​ឲ្យ​​​ពួកគេ​អាច​ទិញ​​​​បាន​​។

​​​​ឧបសគ្គ​ទី៣៖ ​មិន​ប្រញាប់​​

​​មិន​ប្រញាប់​​នេះ ​​មាន​ន័យ​ថា ​ផលិតផល​ ឬ សេវាកម្ម​របស់​អ្នក​​លក់​នោះ ​មិន​ទាន់​ជា​តម្រូវការ​សំខាន់​សម្រាប់​ពួកគេ​នៅ​​ឡើយ​ ដូច្នេះ​ហើយ​ ​អ្នក​ទាំង​នោះ​​​​​មិន​ត្រូវ​ការ ឬ ​ទុក​វា​​​នៅ​ជម្រើស​បន្ទាប់​។

​​​​ឧបសគ្គ​ទី៤ គឺ​​​មិន​ចង់​បាន​

នេះ​ក៏​ជា​ឧបសគ្គ​​ដ៏​ធំ​មួយ​ដែរ​ សម្រាប់​អ្នក​​លក់​ ព្រោះ​ថា ​​កាល​ណា​​​មនុស្ស​មិន​ពេញ​ចិត្ត​ ឬ មិន​ត្រូវ​ការ​​​ផលិតផល​ ឬ សេវាកម្ម​ទាំង​នោះ ​ហើយ​​ គឺ​អ្នក​លក់​មិន​ងាយ​នឹង​បញ្ចុះបញ្ចូល​នោះ​ឡើយ​។

​​ឧបសគ្គ​ចុង​ក្រោយ​នោះ​ គឺ​​​គ្មាន​ការ​ជឿជាក់

មាន​ន័យ​ថា​ ​​​អ្នក​ទាំង​នោះ​​មើល​មក​កាន់​ផលិតផល​ ឬ សេវាកម្ម​របស់​អ្នក​នោះ ហាក់​ដូច​ជា ថ្មី​​ពេក​នៅ​​​លើ​ទីផ្សារ ឬ ​ក៏​មើល​ទៅ​លើ​​លក្ខណៈ​ទូទៅ​​​មិន​សូវ​ទំនង​ ឬ ​គួរ​​​ឲ្យ​ទុកចិត្ត​បាន​​ ពិសេស​​នោះ​នៅ​ពេល​អ្នក​លក់​​​គ្មាន​​តិកនិក​​ក្នុង​ការ​ពន្យល់​​​ឲ្យ​បាន​ច្បាស់​ ជា​ពិសេស​​វិធីសាស្ត្រ​ក្នុង​ការ​ធ្វើ​​​ឲ្យ​ពួកគេ​មាន​ទំនុក​ចិត្ត​៕

កែសម្រួលដោយ៖  លឺ សុខហេង

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31