អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ចំណុច​៣​យ៉ាង​ដែល​មនុស្ស​​​​ជោគជ័យ​(ប្រហែល​១%) ​​​​ក្នុង​​លោក​​ធ្វើ​​ ខណៈ​ជាង​​៩០​%​មិន​ធ្វើ

ចំណុច​៣​យ៉ាង​ដែល​មនុស្ស​​​​ជោគជ័យ​(ប្រហែល​១%) ​​​​ក្នុង​​លោក​​ធ្វើ​​ ខណៈ​ជាង​​៩០​%​មិន​ធ្វើ

ប្រ​ភព៖​​ pixabay.com

នៅ​ក្នុង​លោក​នេះ មនុស្ស​ជោគជ័យ​មាន​ទ្រព្យសម្បត្តិ​រាប់​ពាន់​លាន​គឺ​មាន​ត្រឹមតែ​១%​ប៉ុណ្ណោះ ក្រៅពី​នោះ​៩៩%​ទៀត​គឺជា​មនុស្ស​ដែល​មិន​អាច​សម្រេច​ឈោង​ទៅ​ដល់​ភាព​ជោគជ័យ​មួយ​នេះ។ មនុស្ស១% ​មាន​នូវ​អត្តចរិត​មួយ​ដែល​មនុស្ស​៩៩%​ទៀត​មិន​មាន នោះ​គឺ​ពួកគេ​បង្កើត​សំណាង​ឲ្យ​ខ្លួនឯង។ ពួកគេ​មាន​ការ​ទទួល​ខុសត្រូវ​ទាំងស្រុង​និង​មាន​ភាព​ប្រាកដប្រជា​ចំពោះ​រឿងរ៉ាវ​គ្រប់យ៉ាង​ដែល​កើតឡើង​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ដោយ​មិន​បណ្ដែតបណ្ដោយ​រង់ចាំ​ព្រេង​សំណាង​ពី​លើ​មេឃ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​ក្លាយ​ជា​មនុស្ស​ដែល​ពួកគេ​ចង់​បាន​នោះ​ឡើយ។ ដូច្នេះ តើ​ពួកគេ​បង្កើត​សំណាង​ឲ្យ​ខ្លួនឯង​យ៉ាង​ដូចម្ដេច​ខ្លះ ?

១) ដាក់​កំណត់​ឲ្យ​ខ្លួនឯង​ស្វែងរក​ភាព​ល្អ​អស្ចារ្យ​ជានិច្ច៖ បើ​ទោះជា​គ្មាន​អ្វី​ល្អឥតខ្ចោះ​នៅ​លើ​លោក​នេះ ប៉ុន្តែ​មនុស្ស​ជោគជ័យ​នឹង​ព្យាយាម​ឆ្លង​ហួស​រំលង​ពី​ដែន​កំណត់​បច្ចុប្បន្ន​របស់​ខ្លួន។ ពួកគេ​ព្យាយាម​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​ឲ្យ​ល្អ​ជាង​ខ្លួនឯង​កាល​ពី​ម្សិលមិញ ព្រោះ​ទោះជាយ៉ាងណាក៏ដោយ ក៏​ដែន​កំណត់​របស់​មនុស្ស​គឺ​មនុស្ស​ខ្លួនឯង​នេះ​ឯង​ជា​អ្នក​កំណត់​ឲ្យ​ខ្លួនឯង។ ដូច្នេះ សំលៀង​ចំណេះដឹង សមត្ថភាព​និង​ជំនាញ​ទាំងឡាយ ដែល​ចាំបាច់​សម្រាប់​សម្រេច​គោលដៅ បន្តិច​ម្ដងៗ​នោះ​ទឹក​ដែល​តក់ៗ​គង់​តែ​បំពេញ​បំពង់​មិនខាន។

២) មនុស្ស​១%​ឲ្យ​មនុស្ស៩៩%​ធ្វើការ​ឲ្យ៖ វា​អាស្រ័យ​ទៅលើ​ថា​តើ​អ្នក​អាច​បែងចែក​ថា​អ្វី​ជា​កិច្ចការ​សំខាន់ ហើយ​អ្វី​គ្រាន់តែ​ជា​កិច្ចការ​បន្ទាប់​បន្សំ​សម្រាប់​អ្នក។ នៅ​ពេល​អ្នក​បែងចែក​ច្បាស់លាស់​ហើយ នោះ​អ្នក​នឹង​អាច​ផ្ដោត​ចំ​គោលដៅ​ទៅលើ​អ្វី​ដែល​សំខាន់​ពិត​ប្រាកដ ហើយ​ទុក​ការងារ​ណា​ដែល​បន្ទាប់​បន្សំ​ឲ្យ​អ្នកដទៃ​ទៀត​ធ្វើ​ជំនួស​អ្នក។ តាម​វិធី​នេះ​ហើយ ដែល​អ្នក​អាច​បង្កើត​ប្រាក់​ចំណូល​ចេញ​ពី​ប្រភព​ផ្សេងៗ​ជាច្រើន​ទៀត​នៅ​ជុំវិញ​ខ្លួន​អ្នក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

៣) ចាយ​លុយ​ដើម្បី​បង្កើត​លុយ៖ អ្នក​ណា​ក៏​ចេះ​ចាយ​លុយ​ដែរ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស១%​ឬ​ក៏​មនុស្ស​៩៩%​នោះ​ស្ថិត​នៅ​ត្រង់​ថា តើ​អ្នក​ប្រើប្រាស់​វា​យ៉ាង​ដូចម្ដេច ? តើ​អ្វី​ជា​ភាព​ខុស​គ្នា​រវាង​ការ​ចង់​បាន​និង​តម្រូវការ ? នៅ​ពេល​អ្នក​ដឹង​ពី​ភាព​ខុស​ប្លែក​គ្នា​រវាង​ចំណុច​ទាំងពីរ​នេះ នោះ​អ្នក​នឹង​អាច​ចាយ​លុយ​យ៉ាង​ឆ្លាតវៃ និង​ដឹង​ថា​តើ​ចំណាយ​ទៅលើ​អ្វី​ទើប​អាច​បង្កើត​លុយ​ត្រឡប់​មក​ឲ្យ​អ្នក​វិញ។ បើ​ចាយ​បាន​ត្រឹមត្រូវ​នោះ​លុយ​ដែល​កាន់តែ​ចាយ​នឹង​កាន់តែ​កើន ដែល​ខុស​ពី​មនុស្ស​ក្នុង​ចំណោម​៩៩%​ដែល​កាន់តែ​ចាយ​នឹង​កាន់តែ​ហិនហោច​ដូច្នោះ៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

ទម្លាប់​៤​ប្រភេទ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​​ងើប​មុខ​មិន​រួច​ពី​ភាព​ក្រីក្រ​

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031