អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ដណ្ដើមយកឈ្នះទំនុកចិត្តពីអតិថិជន និងដណ្ដើមយកឈ្នះពីគូប្រកួត

ដណ្ដើមយកឈ្នះទំនុកចិត្តពីអតិថិជន និងដណ្ដើមយកឈ្នះពីគូប្រកួត

ប្រ​ភព៖​​ www.blackenterprise.com

ជាទូទៅ​គោលដៅ​ដ៏​ចម្បង​មួយ​ក្នុង​ការ​បើក​អាជីវកម្ម​គឺ​ដើម្បី​បង្កើត​ប្រាក់​ចំណូល។ មនុស្ស​ម្នាក់ៗ​មើល​ឃើញ​រូបភាព​តែមួយ​មិន​ដូច​គ្នា​នោះ​ឡើយ។ រីឯ​ការ​ធ្វើ​អាជីវកម្ម​ក៏​ដូច​គ្នា​ដែរ។ ម្ចាស់​អាជីវកម្ម​នីមួយៗ​មាន​ទស្សនវិស័យ​រៀងៗ​ខ្លួន យុទ្ធសាស្ត្រ​ពិសេស​រៀងៗ​ខ្លួន​ដែល​កំណត់​នូវ​អត្តសញ្ញាណ​ពី​លក្ខណៈ​ពិសេស​អំពី​ក្រុមហ៊ុន​របស់​ពួកគេ​ដែល​មាន​ខុស​ពី​ក្រុមហ៊ុន​ដទៃ ដើម្បី​ឆ្ពោះ​ទៅ​រក​គោលដៅ​តែ​មួយ ដែល​ជា​ការ​ស្វែងរក​ប្រាក់​ចំណេញ។ យ៉ាងណាមិញ អាជីវកម្ម​ជាច្រើន​មិន​អាច​ទៅ​ដល់​គោលដៅ​មួយ​នេះ​ក៏​ព្រោះ​ហេតុផល​មួយ គឺ​នៅ​ពេល​ពួកគេ​កាន់តែ​ផ្ដោត​ទៅលើ​លុយ​ខ្លាំង​ប៉ុណ្ណា នោះ​លុយ​នឹង​កាន់តែ​រត់​ចេញ​ឆ្ងាយ​ពី​គេ​ប៉ុន​នោះ​ដែរ។

នៅ​ពេល​ភ្នែក​របស់​ពួកគេ​បាញ់​តម្រង់​ឆ្ពោះ​តែ​ម្យ៉ាង​ទៅ​រក​លុយ នោះ​ពួកគេ​នឹង​ចាប់ផ្ដើម​សង្កត់​ធ្ងន់​ទៅលើ​ការ​ប្រកួតប្រជែង​ជាមួយ​ដៃគូ​របស់​ខ្លួន។ ជាការពិត ការ​ប្រកួតប្រជែង​គឺជា​រឿង​ល្អ ព្រោះ​វា​នឹង​ជំរុញ​មនុស្ស​ឲ្យ​ចេះ​អភិវឌ្ឍ​ខ្លួនឯង​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត។ ប៉ុន្តែ នេះ​ក៏​អាស្រ័យ​ទៅលើ​បុគ្គល​ម្នាក់ៗ​ដែរ ថា​តើ​ពួកគេ​យល់​ឃើញ​ដូចម្ដេច​ចំពោះ​ការ​ប្រកួតប្រជែង ហើយ​តើ​ពួកគេ​ទាញ​ប្រយោជន៍​ដូចម្ដេច​ដែរ​ពី​ឆាក​ប្រកួតប្រជែង​នេះ ?

នៅ​ពេល​មនុស្ស​ផ្ដោត​ខ្លាំង​ទៅលើ​រឿង​ខាងក្រៅ នោះ​ពួកគេ​នឹង​ចាប់ផ្ដើម​លែង​សូវ​ខ្វាយខ្វល់​ពី​រឿង​ខាងក្នុង​ដែល​ជា​ស្នូល​ដ៏​សំខាន់​របស់​ខ្លួន។ បើ​កាលណា​គិតគូរ​តែ​រឿង​ធ្វើ​យ៉ាងណា​ដើម្បី​ដណ្ដើម​យក​អតិថិជន​ពី​គូ​ប្រកួត ដោយ​មិន​បាន​គិតគូរ​ថា​តើ​គួរ​ដណ្ដើម​យក​ទំនុក​ចិត្ត​និង​រក្សា​អតិថិជន​ចាស់​របស់​ខ្លួន​យ៉ាងណា នោះ​ពួកគេ​នឹង​ចាប់ផ្ដើម​ផ្ដោត​ទៅលើ​បរិមាណ ឬ​ធ្វើ​យ៉ាងណា​ឲ្យ​តែ​បាន​អតិថិជន​ច្រើន ហើយ​ទម្លាក់​ដៃ​ចោល​ពី​គុណភាព ឬ​ធ្វើ​យ៉ាងណា​ទើប​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​ផលិតផល​របស់​ខ្លួន​យ៉ាង​ពេញចិត្ត និង​គុណភាព​នៅ​ត្រង់​ជួយ​ដោះស្រាយ​បញ្ហា​ដែល​អតិថិជន​ជួប​ប្រទះ​ជាមួយ​ផលិតផល​ខ្លួន។

បើ​អ្នក​ផ្ដោត​ទៅលើ​គុណភាព និង​ដាក់​គោលដៅ​ឲ្យ​អាជីវកម្ម​អ្នក​ដោះស្រាយ​បញ្ហា​ឲ្យ​អតិថិជន ជាជាង​ផ្ដោត​ទៅលើ​បរិមាណ និង​ដាក់​គោលដៅ​ដើម្បី​យក​ឈ្នះ​គូ​ប្រកួត នោះ​បរិមាណ​ដែល​អ្នក​ចង់​បាន​ទាំង​ជា​អតិថិជន​ច្រើន​និង​ប្រាក់​ចំណូល​ច្រើន ព្រម​ទាំង​ការ​ប្រកួតប្រជែង​ដែល​អ្នក​ចង់​យក​ឈ្នះ នឹង​រត់​មក​រក​អ្នក​តាម​ក្រោយ​មិនខាន។ នេះ​ក៏​ព្រោះ​តែ​នៅ​ពេល​អតិថិជន​ពេញចិត្ត​ជាមួយ​គុណភាព​ដែល​សេវាកម្ម​និង​ផលិតផល​អ្នក​បាន​ផ្ដល់​ឲ្យ​ពួកគេ​យ៉ាង​អស់​ពី​ចិត្ត នោះ​ពួកគេ​នឹង​ជួយ​ធ្វើ​ទីផ្សារ​តាម​ការ​សរសើរ​និង​ណែនាំ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ឲ្យ​អ្នក ដែល​ក្នុង​ពេល​ដំណាល​គ្នា​អ្នក​អាច​យក​ឈ្នះ​បាន​ទំនុក​ចិត្ត​ពី​អតិថិជន​ចាស់​របស់​អ្នក រួម​ទាំង​ទទួល​បាន​អតិថិជន​ថ្មី​ទៀត​ផង៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930