អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > គន្លឹះ​ទាំង​៣​នេះ​ គឺ​សម្រាប់​​អ្នក​ដែល​ចេញ​រកស៊ី​លើក​ទី​១ ខ្វះ​បទពិសោធន៍

គន្លឹះ​ទាំង​៣​នេះ​ គឺ​សម្រាប់​​អ្នក​ដែល​ចេញ​រកស៊ី​លើក​ទី​១ ខ្វះ​បទពិសោធន៍

ប្រ​ភព៖​​ pixabay

ទោះ​បី​អ្នក​ធ្លាប់​ធ្វើ​ការ​ឲ្យ​គេ​មែន​ ប៉ុន្តែ​ការ​ចេញ​រកស៊ី​ដោយ​ខ្លួន​លើក​ទី​១​គឺ​មិន​ដូច​គ្នា​នោះ​ទេ​។ ហេតុនេះ​ហើយ អ្នក​គួរ​តែ​ដឹង​ពី​គន្លឹះ​ខ្លះៗ ថា​តើ​ពេល​ចេញ​រកស៊ី​អ្នក​គួរ​​ធ្វើ​អ្វី និង​ត្រៀម​​ខ្លួនសម្រាប់​អ្វី​ខ្លះ​?

១) ហ៊ាន​ប្រឈម​នឹង​ហានិភ័យ៖ រឿង​ដែល​អ្នក​គួរ​ហ៊ាន​ និង​ដឹង​មុន​គេ​គឺ​ ការ​ហ៊ាន​ប្រឈម​នឹង​ហានិភ័យ​។​ បើ​អ្នក​​នៅ​តែ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ និង​មិន​ហ៊ាន​ប្រឈម​មុខ​គ្រប់​រឿង​នោះ អ្នក​នឹង​មិន​អាច​​ជោគជ័យ​ចំពោះ​របរ​រកស៊ី​​ដំបូង​នេះ​បាន​ឡើយ​។

២) ជ្រើសរើស​គំនិត​ណា​ដែល​មាន​ប្រជាប្រិយភាព​លើ​ទីផ្សារ៖ ត្រូវ​ប្រាកដ​ថា​អ្នក​បាន​ស្វែងរក និង​ស្រាវជ្រាវ​អាជីវកម្ម​ណា​ដែល​មាន​ឱកាស​ធំ ទូលំទូលាយ​​លើ​ទីផ្សារ។​ អ្នក​វិនិយោគ​ទុន​នឹង​ហ៊ាន​​ចំណាយ​ទុន​លើ​អាជីវកម្ម​អ្នក​ ប្រសិន​បើ​ឱកាស​ទីផ្សារ​​របស់​អ្នក​ធំ ទូលាយ​នោះ។​

៣) ស្វែងរក​គំនិត​យោបល់​ពី​សហគ្រិន​នានា​៖ ​ការ​ប្ដូរ​យោបល់​ពី​អ្នកដទៃ គឺ​សំខាន់​ណាស់។ ជាពិសេស​បើ​អ្នក​ចេះ​ស្វែងរក​គំនិត​យោបល់​ពី​មនុស្សដ៏​ត្រឹម​ត្រូវ​ម្នាក់។ ពួក​គេ​គួរ​តែ​ជា​អ្នក​ជំនួញ​ជោគជ័យ មាន​គំនិត​ធំទូលាយ ចេះ​យល់​ដឹង​និង​វ័យឆ្លាត ព្រមទាំង​មាន​ឆន្ទៈ​ចេះ​ជួយ​អ្នក​ដទៃឲ្យ​ជោគជ័យ​ដូច​ខ្លួន​ដែរ។ តាម​ការ​សាកសួរ​បុគ្គល​ទាំង​នេះ អ្នក​អាច​បង្កើន​ភាគរយ​កាន់​តែ​ខ្ពស់​​ថែម​ទៀត​សម្រាប់​​ធ្វើ​ឲ្យ​ជំនួញ​លើក​ទី​១​របស់​អ្នក​​ឆាប់​ជោគជ័យ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ forbes

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930