អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​ចំណុច​ ៧​យ៉ាង​​ដែល​លុយ​អាច​បំផ្លាញ​​​ស្នេហា​របស់​អ្នក​បាន​

​ចំណុច​ ៧​យ៉ាង​​ដែល​លុយ​អាច​បំផ្លាញ​​​ស្នេហា​របស់​អ្នក​បាន​

​ចំណុច​ ៧​យ៉ាង​​ដែល​លុយ​អាច​បំផ្លាញ​​​ស្នេហា​របស់​អ្នក​បាន​

ប្រ​ភព៖​​ lifehack.org

​ជា​ការ​ពិត​ណាស់​ នៅ​ពេល​មាន​លុយ​ ​ប្រហែល​ជា​ធ្វើ​​ឱ្យ​មនុស្ស​មួយ​ចំនួន​ធំ​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​​ហើយ​ក្នុង​នោះ​ រឿង​ទំនាក់ទំនង​ជា​មួយ​មិត្តភ័ក្ដិ​ ក៏​ដូច​ជា​​ទំនាក់ទំនង​ជា​មួយ​ដៃ​គូ​ស្នេហា​ក៏​ប្រែ​ប្រួល​ដែរ។ ​តើ​ហេតុអ្វី​បាន​ជា​លុយ​​​អាច​ធ្វើ​ឱ្យ​ទំនាក់ទំនង​មាន​ការ​ប្រែ​ប្រួល?

១) តើ​លោក​​អ្នក​ទុក​​លុយ​​ជា​ធំ​ជាង​​ដៃគូ​ឬ​យ៉ាង​ណា?​
​ប្រសិន​បើ​លោក​​អ្នក​ចាត់​ទុក​​លុយ​ជា​រឿង​ធំ​​ និង​អាទិភាព​ ច្បាស់​ណាស់​គឺ​ថា​ ទំនាក់ទំនង​របស់​អ្នក​នឹង​​​ដើរ​ថយ​ក្រោយ។ ​អ្នក​ត្រូវ​ចាំ​ថា​​ អ្វី​ដែល​អ្នក​ផ្ដោត​ខ្លាំង​ទៅ​លើ​​អ្វី​មួយ​ ​នោះ​លោក​អ្នក​នឹង​ទទួល​​បាន​អ្វី​មួយ​នោះ។ ដូច្នេះ​បើ​អ្នក​ផ្ដោត​ទៅ​លើ​លុយ​ខ្លាំង​ ​​ពោល​គឺ​ចំណាយ​ទាំង​កម្លាំង​កាយ​ និង​ពេល​វេលា​ខ្លាំង​ ដោយ​​មិន​អើពើ​ពី​តម្រូវ​ការ​ និង​ការ​ចង់​បាន​នៃ​ដៃគូ​របស់​អ្នក​ ​ច្បាស់​ណាស់​ថា​ ទំនាក់ទំនង​របស់​អ្នក​​នឹង​ទទួល​បាន​ផល​អវិជ្ជមាន។ ដូច្នេះ​កុំ​ឱ្យ​អ្នក​ក្លាយ​ជា​ទាសករ​នៃ​លុយ​ ពោល​គឺ​កុំ​ឱ្យ​លុយ​គ្រប់​គ្រង​លើ​អ្នក​ និង​ទំនាក់ទំនង​របស់​អ្នក។
២) ​​អ្នក​ជ្រើស​​រើស​ដៃគូ​ដើម្បី​បាន​លុយ?
​​​​​​​ប្រសិន​បើ​លោក​អ្នក​ជ្រើស​រើស​នរណា​ម្នាក់​ ដោយ​សារ​តែ​គេ​មាន​លុយ​ ​ដើម្បី​ផ្ដល់​ឱ្យ​អ្នក​ និង​គ្រួសារ​បាន​ក្ដី​សុខ​ ចូរ​បំភ្លេច​ស្នេហា​​ពិត​របស់​អ្នក​​ចោល​ទៅ។ ​បន្តិច​ម្ដង​ៗ​ លោក​អ្នក​នឹង​អស់​អារម្មណ៍​ និង​លុយ​នឹង​មិន​អាច​​ប៉ះប៉ូវ​បាន​នោះ​ទេ។ ​ទោះ​លុយ​រាប់​លាន​ដុល្លារ​ ក៏​មិន​អាច​ទិញ​ស្នេហា​បាន​ដែរ​ដូច្នេះ​កុំរំពឹង​ឱ្យ​សោះ​បើ​​អ្នក​ជ្រើស​រើស​នរណា​ម្នាក់​ដើម្បី​តែ​លុយ។
៣) ​តើ​អ្នក​កំពុង​ប្រកួត​ប្រជែង​ជា​មួយ​ដៃ​គូ​រឿង​រក​ប្រាក់​ចំណូល?
ដៃគូ​ស្នេហា​របស់​អ្នក​ មិន​មែន​ជា​អ្នក​ប្រកួត​ប្រជែង​នោះ​ទេ។ ​​លោក​អ្នក​ក៏​មិន​ត្រូវ​និយាយ​ដែរ​ថា​ នរណា​រក​លុយ​បាន​ច្រើន​ជាង។ ​ប្រសិន​បើ​អ្នក​រក​លុយ​បាន​ច្រើន​ជាង​ដៃ​គូ​របស់​អ្នក​ ហើយ​​អ្នក​មិន​បាន​ទទួល​ស្គាល់​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​គេ​ ឬ​មិន​បាន​​ឱ្យ​តម្លៃ​នោះ​ទេ​ ​ស្នេហា​របស់​អ្នក​នឹង​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​អីចឹង។ ​​លោក​អ្នក​ត្រូវ​ចាំ​ថា​ ​មិន​ថា​គាត់​រក​ចំណូល​បាន​តិច​ ឬ​ក៏​ច្រើន​ ការ​គាំទ្រ​ ការ​លើក​ទឹក​ចិត្ត​ និង​ការ​ទទួល​ស្គាល់​ត្រូវ​​តែ​មាន​ជា​និច្ច។
៤) ​តើ​អ្នក​អន់​ចិត្ត​ប្រសិន​បើ​ដៃ​គូ​របស់​អ្នក​​ផ្ញើ​លុយ​ទៅ​​ឱ្យ​គ្រួសារ​គេ​ខ្លះៗ?
​វា​ជា​ការ​ប្រសើរ​ប្រសិន​បើ​អ្នក​​មាន​គោល​គំនិត​ក្នុង​ការ​​សន្សំ​ ​និង​ការ​ចំណាយ​ច្បាស់​លាស់។ ​ក៏​ប៉ុន្តែ​ កុំ​អន់​ចិត្ត​ប្រសិន​បើ​ដៃគូ​ស្នេហា​របស់​អ្នក​ផ្ញើ​​លុយ​​បន្តិច​បន្តួច​ទៅ​ឱ្យ​សមាជិក​គ្រួសារ​ តែ​បើ​​លោក​អ្នក​មិន​អាច​ធ្វើ​បាន​ នោះ​ប្រាកដ​​ណាស់​​ទំនាក់ទំនង​របស់​​អ្នក​អាច​នឹង​ឈាន​ដល់​ចំណុច​​ប្រេះឆា។
៥) ​តើ​អ្នក​​ច្រើន​តែ​មាន​ទំនាស់​ជា​មួយ​​ដៃ​គូ​រឿង​លុយ​កាក់​​មែន​ទេ?​
បើ​សិន​ជា​មាន​ជម្លោះ​ញឹកញាប់​តែ​រឿង​លុយ​កាក់​ជា​មួយ​ដៃ​គូ​របស់​អ្នក​ ច្បាស់​ណាស់​ថា​ ទំនាក់ទំនង​របស់​អ្នក​នឹង​ឈាន​ដល់​ចំណុច​​​​ផ្លូវ​បំបែក។
៦) ​តើ​អ្នក​ធ្លាប់​លាក់​បាំង​រឿង​លុយ​កាក់​ដែរ​ឬ​ទេ?
​នេះ​ក៏​ជា​សញ្ញាណ​មិន​ល្អ​ដែរ​ សម្រាប់​ទំនាក់ទំនង​​​​របស់​អ្នក​។​ ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​ ការ​សន្សំ​ ឬ​ការ​ចំណាយ​ផ្សេងៗ​ ​ឬ​ការ​វិនិយោគ​​ គឺ​ត្រូវ​តែ​មាន​ការ​ពិភាក្សា​គ្នា​ជា​មួយ​ដៃគូ​របស់​អ្នក។ ប្រសិន​បើ​អ្នក​លាក់​​រឿង​ហិរញ្ញវត្ថុ​​ជា​មួយ​ដៃ​គូ​ ​គឺ​មិន​យូរ​មិន​ឆាប់​​ នឹង​​បែក​គ្នា។
៧) ​អ្នក​ជា​មនុស្ស​​អាត្មានិយម​? ​ឬ​សម្ភារៈនិយម?
​​​​​បើ​លោក​អ្នក​​ជា​មនុស្ស​អាត្មា​និយម​ ឬ​សម្ភារៈ​និយម​​ ច្បាស់​ណាស់​គឺ​លោក​អ្នក​គិត​តែ​ពី​ផល​ប្រយោជន៍​ខ្លួន​ឯង​ ឬ​ទិញ​អ្វី​តែ​សម្រាប់​ខ្លួន​ឯង​ មិន​សូវ​មើល​ឃើញ​ដៃគូ​របស់​អ្នក​នោះ​ទេ។ ​ទាំង​នេះ​ ក៏​ជា​ហេតុផល​ដែល​ធ្វើ​ឱ្យ​លុយ​​គ្រប់គ្រង​អ្នក​ និង​បំបែក​ស្នេហា​របស់​អ្នក​ដែរ៕
ដោយ៖ រតនៈវិភូ​
ប្រភព៖ ​lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើរៀន​ទំនាក់ទំនង​អន្តរជាតិ ​តើចប់ហើយ​​គួរ​ធ្វើ​ការខាងផ្នែក​អ្វី​?

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​យក​អ្វី​ដែល​អ្នក​បាន​រៀន​ឲ្យ​បាន​ ៩០​ភាគរយ?

វិធីសាស្ត្រ ៦​យ៉ាង​ ​​​សម្រាប់​ដោះស្រាយ​ជាមួយ​មនុស្សគំនិត​អវិជ្ជមាន​ ​​ដើម្បី​កុំ​ឲ្យ​ពួក​គេ​នាំ​ទុក្ខ​ដល់​អ្នក​

ពុទ្ធឱវាទ ១០ឃ្លារបស់ព្រះសម្មាសម្ពុធ ជាគតិក្នុងការត្រិះរិះពិចារណា

អត្ថបទពាណិជ្ជកម្ម​

LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប

Heineken®នាំអ្នកគាំទ្រ​កម្ពុជា​ទៅក្រិច​ចូលរួមទស្សនា​ UEFA CHAMPIONS LEAGUE ផ្តាច់ព្រ័ត្រ

ក្រុមហ៊ុន ជាតិ និងអន្តរជាតិជាង ១៥០ ចូលរួម ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣

មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ អតីត បច្ចុប្បន្ននិងអនាគត

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031