អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ៤សំណួរអ្នកដឹកនាំឆ្លាតវៃតែងសួរបុគ្គលិកខ្លួន ដើម្បីបង្កើនសមត្ថភាពការងារពួកគេកាន់តែប្រសើរ

៤សំណួរអ្នកដឹកនាំឆ្លាតវៃតែងសួរបុគ្គលិកខ្លួន ដើម្បីបង្កើនសមត្ថភាពការងារពួកគេកាន់តែប្រសើរ

ប្រ​ភព៖​​ pixabay.com

ក្នុងនាមជាអ្នកដឹកនាំម្នាក់ អ្នកត្រូវបង្កើតនូវបរិយាកាសបើកចំហ យកចិត្តទុកដាក់លើស្ថានភាពការងាររបស់បុគ្គលិកម្នាក់ៗនិងខ្វល់ខ្វាយពីអារម្មណ៍ពួកគេទៅលើរឿងចាំបាច់។ នៅពេលអ្នកធ្វើបែបនោះបាន ភាពស្មោះត្រង់រវាងគ្នានិងការខិតខំប្រឹងប្រែងដែលចេញពីចិត្តនឹងកកើតឡើងក្នុងក្រុមហ៊ុនអ្នក ហើយការជជែកគ្នារវាងមួយទល់មួយនឹងក្លាយជាកត្តាជំរុញដ៏សំខាន់ដើម្បីសម្រេចរឿងនេះបាន។ ទាំង៤សំណួរនេះគឺជាអ្វីដែលអ្នកដឹកនាំគ្រប់រូបមិនគួរមើលរំលងដើម្បីបង្កើនសមត្ថភាពក្នុងការសម្រេចការងាររបស់បុគ្គលិក។

១) “បើអ្នកតម្រូវឲ្យប្រើពាក្យមួយម៉ាត់រៀបរាប់ពីបទពិសោធន៍ការងាររបស់អ្នក តើវាគឺជាអ្វីហើយហេតុអ្វី ?” ៖ ដំបូងបង្អស់អ្នកត្រូវបញ្ជាក់ប្រាប់ពួកគេឲ្យបានច្បាស់ជាមុនសិនអំពីការសម្ដែងភាពស្មោះត្រង់ទៅលើបទពិសោធន៍ការងារដែលពួកគេទទួលបាន មិនថាជារឿងល្អឬអាក្រក់ក៏ដោយ។ នៅពេលពួកគេនិយាយពាក្យក្នុងចិត្តចេញមកដោយបើកចំហហើយ អ្នកនឹងបានដឹងនូវបញ្ហាមួយចំនួនដែលអ្នកអាចស្មានមិនដល់ព្រមទាំងរកដំណោះស្រាយសម្រាប់បញ្ហានោះបានផងដែរ។

២) “រៀបរាប់ពី៣ចំណុចដែលផ្ដល់កម្លាំងចិត្តដល់អ្នកក្នុងការបំពេញកិច្ចការជារៀងរាល់ថ្ងៃ” ៖ ដោយការសាកសួរបុគ្គលិកអ្នកបែបនេះ អ្នកនឹងបានដឹងពីជម្រៅចិត្តពួកគេពីអ្វីដែលគេពេញចិត្តចំពោះការងារនិងក្រុមហ៊ុន ហើយអ្នកក៏គួរសួរគេបន្ដនូវសំណួរពាក់ព័ន្ធដែលសីុជម្រៅជាងនេះថែមទៀត។

៣) “តើរឿងអ្វីមួយដែលខ្ញុំគួរធ្វើដើម្បីធ្វើឲ្យអ្នកមានប្រសិទ្ធភាពលើការងារជាងមុន ?” ៖ អ្នកត្រូវប្រាកដថាបានផ្ដល់ពេលវេលាគ្រប់គ្រាន់សម្រាប់គេក្នុងការគិតផ្ដល់ចម្លើយដល់អ្នក។ បើគេគ្មានចម្លើយទេ អ្នកគួរសួរគេពីពេលចុងក្រោយដែលពួកគេមិនរីករាយនឹងការងាររបស់ខ្លួនថាតើគួរកែប្រែបែបណាដើម្បីឲ្យវាប្រសើរជាងមុន។ ម្យ៉ាងទៀតបើពួកគេទើបនឹងចូលថ្មី អ្នកគួរសួរគេពីការងារចាស់ថាបែបណាទើបការងារមានភាពរលូនទៅមុខនិងបែបណាដែលរាំងស្ទះ។

៤) “តើចំណុចណាមួយដែលក្រុមហ៊ុនពួកយើងមិនបានធ្វើដែលអ្នកគិតថាពួកយើងគួរធ្វើដើម្បីឲ្យអាជីវកម្មលូតលាស់ទៅមុខ ?” ៖ អ្នកអាចកំពុងមានអ្នកពូកែរិះគិតដ៏អស្ចារ្យជាច្រើនក្នុងក្រុមហ៊ុនរបស់អ្នកទាំងមិនដឹងខ្លួន។ សុំពួកគេឲ្យជួយផ្ដល់ជាមតិស្ថាបនាទៅលើផ្លូវដែលគួរដើរ យុទ្ធសាស្ត្រនានា ការរក្សាទុកអតិថិជន និងការជួលបុគ្គលិកជាដើម៕

ប្រភព៖ Inc.com
ប្រែសម្រួល៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31