អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > បើចង់ឱ្យអាជីវកម្មខ្នាតតូច​ (SME) ទទួលបានជោគជ័យ អ្នកគួរគប្បីចំណាយប្រាក់ធ្វើរឿងទាំង ៥ យ៉ាងនេះខ្លះ

បើចង់ឱ្យអាជីវកម្មខ្នាតតូច​ (SME) ទទួលបានជោគជ័យ អ្នកគួរគប្បីចំណាយប្រាក់ធ្វើរឿងទាំង ៥ យ៉ាងនេះខ្លះ

ការធ្វើអាជីវកម្មឱ្យទទួលបានជោគជ័យ មិនមែនជាការងាយស្រួលនោះឡើយ។ លើសពីពាក់កណ្តាល នៃអាជីវកម្មដែលទើបតែបង្កើតថ្មី ទទួលបរាជ័យក្នុងរយៈពេល៥ឆ្នាំចាប់ពីពេលចាប់ផ្តើម។ ជាការពិត ណាស់ មានកត្តាជាច្រើនដែលនាំឱ្យបរាជ័យ ក្នុងនោះការខ្វះខាតដើមទុនសម្រាប់វិនិយោគគឺជា កត្តាចម្បងមួយដែលធ្វើឱ្យអាជីវកម្មទៅមុខលែងរួច។ ក្នុងន័យនេះ ប្រសិនបើអ្នកមិនមានប្រាក់គ្រប់ គ្រាន់ ឬក៏ចំណាយប្រាក់ដែលមិនចំគោលដៅអភិវឌ្ឍន៍ នោះអ្នកនឹងមានបញ្ហាហិរញ្ញវត្ថុក្នុងអាជីវកម្មជា មិនខានហើយកត្តានេះនឹងនាំអ្នកឱ្យធ្លាក់ទៅក្នុងរណ្តៅនៃភាពបរាជ័យជាប្រត្យក្ស។ ដូច្នេះហើយ ដើម្បី ឱ្យអាជីវកម្មរបស់លោកអ្នកទទួលបានូវជោគជ័យ អ្នកគួរតែចំណាយប្រាក់ដើម្បីធ្វើរឿងទាំង ៥ យ៉ាង ខាងក្រោមនេះ៖
១. ការរចនា (Design)
ការវិនិយោគទៅលើការរចនា (Design) គឺជាការណ៍ដ៏ចាំបាច់បំផុតប្រសិនបើអ្នកចង់ទទួលបានជោគ ជ័យ។ អាជីវកម្មខ្នាតតូចជាច្រើនមិនបានយកចិត្តទុកដាក់ទៅលើការរចនា ជាពិសេសការរចនាក្រាហិ្វច (Graphic Design) សម្រាប់ផលិតផលរបស់ពួកគេ ដោយសារពួកគេគិតថាវាមិនមានសារៈ សំខាន់នោះឡើយ។ ការគិតបែបនេះគឺមិនត្រឹមត្រូវឡើយ។ ជាការពិតណាស់ យោងតាមការស្រាវជ្រាវ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Missouri (Missouri University of Science and Technology) បានបង្ហាញឱ្យឃើញថា ស្លាកសញ្ញាអាជីវកម្ម (Logo) គឺជាវត្ថុដែលមានតួនាទី សំខាន់បំផុតក្នុងការទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជន។
២. ការធ្វើទីផ្សារ (Marketing)
ភ្ជាប់ទៅនឹងការរចនា ការធ្វើទីផ្សារចំពោះអាជីវកម្មរបស់លោកអ្នកគឺជាចំណុចមួយផ្សេងទៀត ដែលចាំ បាច់ត្រូវធ្វើការវិនិយោគឱ្យបានត្រឹមត្រូវ។ តាមរយៈការធ្វើទីផ្សារ លោកអ្នកនឹងអាចកំណត់បានថាតើ បុគ្គលណាខ្លះជាអតិថិជនគោលដៅដែលអ្នកត្រូវស្វែងរក តើត្រូវធ្វើការផ្សាយពាណិជ្ជបែបណា ដើម្បី ឱ្យមានប្រសិទ្ធិខ្ពស់។ល។ សកម្មភាពទាំងអស់នេះនឹងពង្រីកវិសាលភាពនៃការលក់របស់អ្នកបានយ៉ាង មានប្រសិទ្ធិភាព។
៣. បច្ចេកវិទ្យា (Technology)
ការវិនិយោគលើបច្ចេកវិទ្យា គឺជាការវិនិយោគដ៏មានតម្លៃមួយផ្សេងទៀតដែលលោកអ្នកគួរតែធ្វើសម្រាប់អាជីវកម្មខ្នាតតូចរបស់លោកអ្នក។ ការវិនិយោគលើបច្ចេកវិទ្យាមានជាអាទិ៍ ការប្រើប្រាស់ បច្ចេកវិទ្យាក្នុងការទូទាត់ថ្លៃទំនិញ ឬសេវា ការរចនាគេហទំព័រ (Website) ការបង្កើតជាវីដេអូ (Videos) ឬរូបភាពនានាសម្រាប់ប្រើ ប្រាស់នៅលើគេហទំព័រ ឬបណ្តាញសង្គមនានារបស់លោកអ្នក។
៤. សេវាកម្មផ្នែកច្បាប់ (Legal Service)
ម្ចាស់អាជីវកម្មខ្នាតតូចជាច្រើនបានមើលរំលងសារៈសំខាន់នៃការប្រឹក្សាយោបល់ផ្នែកច្បាប់ពាក់ព័ន្ធនឹងសកម្មភាពអាជីវកម្មរបស់ខ្លួន ហើយយល់ថាការចំណាយលើសេវាផ្នែកច្បាប់គឺជាការចំណាយដែល ឥតប្រយោជន៍។ ទស្សនៈបែបនេះគឺមិនត្រឹមត្រូវឡើយ។ ជាការពិតណាស់ ការប្រឹក្សាយោបល់ផ្នែក ច្បាប់ គឺជារឿងដ៏ចាំបាច់បំផុតសម្រាប់កិច្ចការអាជីវកម្មរបស់លោកអ្នក។ ការប្រើប្រាស់សេវាផ្នែកច្បាប់ អាចការពារអ្នកពីបញ្ហាផ្លូវច្បាប់ដែលអាចកើតឡើងដោយសកម្មភាពអាជីវកម្មណាមួយរបស់លោកអ្នក ដែលផ្ទុយនឹងបញ្ញត្តិច្បាប់។ សេវាកម្មផ្នែកច្បាប់មានដូចជា ការសរសេរនិងត្រួតពិនិត្យឯកសារ ច្បាប់ឬ កិច្ចសន្យានានា ការប្រឹក្សាយោបល់ដើម្បីឱ្យប្រាកដថាលោកអ្នកមិនបានធ្វើសកម្មភាពណាមួយដែល ផ្ទុយនឹងច្បាប់។ល។
៥. សេវាកម្មគណនេយ្យ (Accounting Service)
ការរៀបចំបញ្ជីគណនេយ្យ គឺជារឿងមួយផ្សេងទៀតដែលលោកអ្នកគួរចំណាយប្រាក់ទៅលើសេវា កម្មមួយនេះជា ពិសេស ប្រសិនបើលោកអ្នកកំពុងជួបប្រទះនូវកង្វះខាតដើមទុនសម្រាប់វិនិយោគ។ ជាការពិតណាស់ ការប្រើប្រាស់សេវាកម្មគណនេយ្យ លោកអ្នកនឹងអាចធ្វើឱ្យបញ្ហាហិរញ្ញវត្ថុអាជីវកម្ម របស់លោកអ្នកមាន ភាពប្រសើរឡើង និងមានរបៀបរៀបរយ ព្រមទាំងអាចកាត់បន្ថយនូវការខ្ជះខ្ជាយ និងអប្រសិទ្ធិភាព ដែលជាការកត្តារាំងស្ទះដល់ការរីកចម្រើនរបស់អាជីវកម្មលោកអ្នក៕

ដោយ៖ ប៉ុម ទូច

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

កម្រងគតិចំនួន ៦ឃ្លារបស់ក្រិកបុរាណដែលពោរពេញដោយគតិបណ្ឌិត

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031