អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​«គោលការណ៍​ ៥​វិនាទី» ជួយ​អ្នក​បំបាត់​ភាព​​ខ្ជិលច្រអូស​ និង​ធ្វើ​ឲ្យ​អ្នក​សម្រេច​ចិត្តបាន​កាន់​តែ​លឿន​

​«គោលការណ៍​ ៥​វិនាទី» ជួយ​អ្នក​បំបាត់​ភាព​​ខ្ជិលច្រអូស​ និង​ធ្វើ​ឲ្យ​អ្នក​សម្រេច​ចិត្តបាន​កាន់​តែ​លឿន​

​ដើម្បី​ជំរុញ​ខ្លួន​​របស់​អ្នក​​ឲ្យ​ធ្វើ​សកម្មភាព​អ្វីមួយ​​មាន​ភាព​​រហ័សរហួន​ អ្នក​គួរតែ​សាកល្បង​គោលការណ៍​មួយ​នេះ ដោយ​អ្នក​គ្រាន់តែ​រាប់​ថយក្រោយ​ ៥ ៤ ៣ ២ ១ ហើយ​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​ដែល​ជា​គោលដៅ​របស់​អ្នកជា​បន្ទាន់​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ញគេហទំព័រ​ addicted2success.com ឧទាហរណ៍​ថា បើ​អ្នក​ខ្ជិល​ងើប​ពី​គេង​ពី​ព្រឹក​ព្រលឹម អ្នក​គ្រាន់តែ​រាប់ ៥ ៤ ៣ ២ ១ ហើយ​ស្ទុះ​ងើប​យ៉ាង​លឿន​ទៅ​មុជទឹក ដុសធ្មេញ ស្លៀក​​សំលៀកបំពាក់​ សិតសក់​ជា​ការ​ស្រេច​។​ 

​វា​គឺជា​គោលការណ៍​ដែល​បង្ខំ​អ្នក​ឲ្យ​ហ៊ាន​ធ្វើការ​សម្រេចចិត្ត​និង​ធ្វើ​សកម្មភាព​ក្នុង​រយៈពេល​តែ​៥​វិនាទី​ប៉ុណ្ណោះ​។ គោលការណ៍​សម្រេចចិត្ត​ក្នុង​រយៈពេល​ ៥​វិនាទី​នេះ គឺ​មិន​មាន​ជាប់​ពាក់ព័ន្ធ​អ្វី​ជាមួយ​ការ​គិត​របស់​ខួរក្បាល​​អ្នក​នោះ​ទេ តែ​វា​ជាប់​ពាក់ព័ន្ធ​ជា​មួយ​​បេះដូង​របស់​អ្នក​ ​ពាក់ព័ន្ធ​ជា​មួយ​​សភាវគតិ​របស់​អ្នក​ទៅវិញ​ទេ​។ ប្រសិនបើ​អ្នក​រង់ចាំ​យូរ​ជាង ​៥​វិនាទី​ក្នុង​ការ​សម្រេចចិត្ត អ្នក​នឹង​មិន​អាច​ធ្វើកា​រ​សម្រេចចិត្ត​បាន​ឡើយ​។

​គោលការណ៍ ៥​វិនាទី​​ មាន​ភាព​លំអៀង​ទៅកាន់​សកម្មភាព​របស់​អ្នក​ជាជាង​ការ​គិត​ច្រើន​ជ្រុល​ដែល​បណ្ដាលមកពី​ភាព​ភ័យខ្លាច និង​ការ​ពន្យារពេល​។ ក្នុង​រយៈពេល ៥​វិនាទី​អ្នកមាន​ឱកាស​ក្នុង​ការ​សម្រេចចិត្ត​យ៉ាង​ក្លាហាន។ វា​ជា​ការ​ជំរុញ​លើកទឹកចិត្ត​មួយ​ដែល​អ្នក​អាច​ប្រើប្រាស់​វា​ដោយ​សេរី ដោយ​មិន​ចាំបាច់​ចំណាយ​លុយ​សូម្បី​តែមួយ​រៀល​ឡើយ​៕

​ដោយ​៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930