អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > លោក Robert Kiyosaki៖ ការវិនិយោគ​ដ៏​ល្អ​បំផុត​នៅពេល​អ្នក​ជំពាក់​បំណុល​គេ គឺ​ដោះ​បំណុល​មិនល្អ​ទាំងអស់​ឲ្យ​អស់​ជា​មុន​សិន​

លោក Robert Kiyosaki៖ ការវិនិយោគ​ដ៏​ល្អ​បំផុត​នៅពេល​អ្នក​ជំពាក់​បំណុល​គេ គឺ​ដោះ​បំណុល​មិនល្អ​ទាំងអស់​ឲ្យ​អស់​ជា​មុន​សិន​

​ប្រិយមិត្ត​មួយ​ចំនួន​អាច​នឹង​បាន​ដឹង​រួចមក​ហើយពី​ប្រភេទ​នៃ​បំណុល​។ បើ​តាម​ការលើកឡើងរ​ប​ស់លោក Robert Kiyosaki ដែលជា​សេដ្ឋី​អចលនទ្រព្យ​ដ៏​ល្បីល្បាញ​របស់​អាមេរិក បំណុល​គឺ​ចែកចេញជា​ពីរ​គឺ បំណុល​ល្អ (Good Debt) និង​បំណុល​មិនល្អ (Bad Debt)។

​សម្រាប់​លោក Robert បំណុល​ល្អ​នៅទីនេះ សំដៅលើ​បំណុល​ដែល​លោកអ្នក​យកមកប្រើ​ប្រាស់​ធ្វើ​ឲ្យ​វា​មាន​ប្រយោជន៍ បង្កើតបាន​ប្រាក់ចំណូល​ហូរ​ចូលក្នុង​ហោប៉ៅ​របស់​អ្នក​។ ដោយឡែក​សម្រាប់​បំណុល​មិនល្អ គឺ​វា​ផ្ទុយ​ពីនេះ ពោលគឺ​សំដៅលើ​បំណុល​ទាំងឡាយណា​ដែល​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​លោកអ្នក​មិនអាច​រកលុយ​ចូល​ផ្ទះ​នោះទេ ប៉ុន្តែ​ថែមទាំង​ធ្វើ​ឲ្យ​លោកអ្នក​ត្រូវ​បញ្ចេញ​លុយ​បន្ថែមទៀត ដូចជា ខ្ចីលុយ​ទិញ​ទូរស័ព្ទ​ទំនើបៗ ទិញ​រថយន្ត និង សម្ភារៈ​បង់​រំ​លោះ​ផ្សេងៗ​ទៀត​ជាដើម​។​

​ដូច្នេះ នៅក្នុង​ចំណោម​បំណុល​ទាំងពីរ​នេះ លោកអ្នក​អាច​ដឹង​ច្បាស់​ហើយ​ថា លោកអ្នក​ស្ថិតនៅក្នុង​ប្រភេទ​បំណុល​ណាមួយ​។ បើ​លោក​អ្នកមាន​បំណុល​ល្អ គឺជា​រឿង​មួយ​ដែល​គួរ​ឲ្យ​អបអរសាទរ​។ ប៉ុន្តែ បើ​លោកអ្នក​ស្ថិតនៅក្នុង​បំណុល​មិនល្អ​នោះ វា​គឺជា​រឿង​មួយ​ដែល​គួរ​ឲ្យ​សោកស្តាយ​នៅពេលនេះ​។​

​តើ​លោកអ្នក​ធ្លាប់មាន​ក្តី​ស្រមៃ​ថា ចង់​សន្សំ​លុយ​ទុក​សម្រាប់​វិនិយោគ ឬ បង្កើត​មុខរបរ ល្អ​មួយ​នៅពេល​អនាគត​ដែរឬទេ​ខណៈដែល​លោកអ្នក​កំពុង​ជំពាក់​បំណុល​គេ​រុំកោះ​?

​ចំពោះ​លោក Robert Kiyosaki បានផ្តល់​ដំបូន្មាន​ថា បើ​លោក​អ្នកមាន​ស្ថានភាព​ធ្លាក់ខ្លួន​នៅក្នុង​បំណុល​មិនល្អ (Bad Debt) ការវិនិយោគ​ដ៏​ល្អ​បំផុត​មិនបាច់​ទៅ​ចាំ​គិត សន្សំ​លុយ​ទុក​ទៅធ្វើ​អ្វី​ផ្សេង​នោះទេ​។ លោក​បាន​បន្តថា ការ​វិយោគ​ដ៏​ល្អ​បំផុត​នៅពេលនេះ គឺ​ការ​ដោះបំណុល​អាក្រក់​ទាំងអស់​ដែល​លោកអ្នក​មាននៅ​ក្នុង​ដៃ​ឲ្យ​អស់​ជាមុនសិន​ទៅ​៕

​ប្រភព​៖ Richdad.com
ដោយ៖ សូរ៉ាណា​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

វ៉ាយប័រ (Viber) បើកដំណើរការសេវាតភ្ជាប់ទំនាកទំនងសម្រាប់អាជីវកម្មនៅកម្ពុជា

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728