អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ទម្លាប់ ៧យ៉ាង​ ដែល​សហគ្រិន​ជោគជ័យភាគ​ច្រើន​ប្រកាន់​ខ្ជាប់​

ទម្លាប់ ៧យ៉ាង​ ដែល​សហគ្រិន​ជោគជ័យភាគ​ច្រើន​ប្រកាន់​ខ្ជាប់​

រូបតំណាង

អ្នកតែងតែឃើញសហគ្រិនជោគជ័យជាច្រើនមិនថា​នៅ​ក្នុងប្រទេសកម្ពុជាយើង និងប្រទេសដទៃទៀតនោះទេ ដោយអ្នកទាំងនោះភាគច្រើនសុទ្ធតែមានក្រុមហ៊ុនជាច្រើនក្នុងដៃ។ ទោះបីជាអ្នកមើលពីក្រៅឃើញថាពួកគេទាំងនោះជាបុគ្គលដ៏ជោគជ័យ តែអ្នកមិនបានដឹងទេថា តើពួកគេមានទម្លាប់អ្វីខ្លះដែលធ្វើឲ្យពួកគេក្លាយជាបុគ្គលជោគជ័យរហូត​មក​ដល់​ពេល​នេះ? ដូចនេះ BizKhmer សូមលើកយកទម្លាប់ទាំង៧ របស់សហគ្រិនជោគជ័យដើម្បីឲ្យលោកអ្នកអាចយកទៅអនុវត្តតាម៖

១)​ ផ្នត់គំនិតជោគជ័យ៖​ សហគ្រិនជោគជ័យមានផ្នត់គំនិតម្យាងគឺផ្នត់គំនិតជោគជ័យ។ ពួកគេទាំងនោះតែងតែមានគំនិតសុទិដ្ឋិនិយម និងមានការប្ដេជ្ញាចិត្តយ៉ាងមុតមាំទៅលើភាពជោគជ័យ បើទោះបីជាមានឧបសគ្គមករារាំងពួកគេយ៉ាងណាក៏ដោយ។ សហគ្រិនជោគជ័យតែងតែបដិសេដនូវយោបល់អវិជ្ជមានទាំងឡាយណាដែលរារាំង ឬបង្អាក់ដំណើរពួកគេមិនឲ្យឆ្ពោះទៅរកភាពជោគជ័យ។

២) ភាពក្លាហាន៖ សហគ្រិនជោគជ័យតែងតែមានភាពក្លាហាន។ ខណៈពេលដែលអ្នកដទៃមានភាពភ័យខ្លាចមិនហ៊ានធ្វើអ្វីមួយដែលថ្មី សហគ្រិនជោគជ័យតែងតែស្វែងរកភាពភ័យខ្លាចនោះ រៀបចំគម្រោងយ៉ាងល្អិតល្អន់ ហើយឆក់យកផលប្រយោជន៍ពីឱកាសនោះ។

៣) ការបែងចែកពេលវាលា៖​ សហគ្រិនជោគជ័យតែងតែមានជំនាញគ្រប់គ្រង់ពេលវេលា។ ពួកគេរៀបចំតារាងពេលវេលារបស់ពួកគេយ៉ាងល្អ ដោយរូមបញ្ចូលទាំងពេលលើកទូរស័ព្ទ​ ពេលបំរើសេវាកម្មអតិថិជន និងកិច្ចការដែលត្រូវធ្វើប្រចាំថ្ងៃដោយមានគម្រោងយ៉ាងច្បាស់លាស់។ ការបែងចែកពេលវេលារបស់ពួកគេធ្វើឲ្យពួកគេធ្វើកិច្ចការរបស់ពួកគេបានយ៉ាងមានប្រសិទ្ធភាពនិងប្រសិទ្ធផល។

៤) ចេះប្រើប្រាស់បច្ចេកវិទ្យា៖​ សហគ្រិនជោគជ័យតែងតែដឹងពីរបៀបប្រើប្រាស់បច្ចេកវិទ្យាក្នុងការធ្វើឲ្យជីវិតរបស់ពួកគេកាន់តែងាយស្រួល។ ពួកគេប្រើប្រាស់បច្ចេកវិទ្យាទំនើបជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ។ គេប្រើទូរស័ព្ទដើម្បីភ្ជាប់ទំនាក់ទំនង បង្ហោះរូបភាពតាមបណ្ដាញសង្គម និងប្រើប្រាស់គេហទំព័រក្នុងការគ្រប់គ្រងអតិថិជនជាដើម​​។ សហគ្រិនជោគជ័យចេះប្រើប្រាស់បច្ចេកវិទ្យាដើម្បីសម្រួលកិច្ចការទាក់ទងនឹងអាជីវកម្មរបស់គេ។

៥) ការសិក្សារៀនសូត្រ៖ សហគ្រិនជោគជ័យដឹងថាការសិក្សាគឺជាកត្តាអាទិភាព។ ពិភពលោកបច្ចុប្បន្ន គឺកំពុងតែវិវឌ្ឍយ៉ាងលឿន ដូចនេះហើយពួកគេតែងតែរៀននូវជំនាញអ្វីថ្មីៗ រៀនពីបច្ចេកវិទ្យា និងរៀនសូត្រពីគំនិតយោបល់របស់អ្នកដ៏ទៃក្នុងការជួយឲ្យអាជីវកម្មរបស់គេរីកចម្រើន។

៦) ពង្រឹងទំនាក់ទំនង៖ បណ្ដាញទំនាក់ទំនងសង្គមនិងអ៊ិនធឺណែតកាន់តែរីកចម្រើន តែពួកវាកំពុងតែកាត់ផ្ដាច់ទំនាក់ទំនងរបស់មនុស្សជាមួយមនុស្សដោយផ្ទាល់។ សហគ្រិនជោគជ័យតែងតែពង្រឹងការប្រាស្រ័យទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកដ៏ទៃ។ ពួកគេចូលចិត្តចូលរួមកម្មវិធីសិក្ខាសាលា កម្មវិធីសង្គម ឬកម្មវិធីជួបជុំអ្នកជំនួញជាដើមដើម្បីបង្កើតទំនាក់ទំនងជាមួយមនុស្សថ្មីៗ។

៧)​ ការមិនបោះបង់៖ ទោះបីជាមានគំនិតសុទ្ធិនិយម និងភាពក្លាហាន សហគ្រិនជោគជ័យដឹងហើយថាពួកគេនឹងមានថ្ងៃណាមួយត្រូវគេទាញទម្លាក់។ អ្នកដ៏ទៃនឹងមិនទទួលយកគំនិតរបស់ពួកគេ ដៃគូប្រកួតប្រជែងនឹងឆក់យកអតិថិជនរបស់ពួកគេ ឬលួចចម្លងផលិតផលរបស់ពួកគេ។ តែនៅពេលដែលពួកគេជួបប្រទះជាមួយនឹងឧបសគ្គដ៏ស្មុគស្មាញ ភាពបរាជ័យ សហគ្រិនជោគជ័យតែងតែមានភាពរឹងមាំ។ ប៉ុន្តែបញ្ហាទាំងនោះនឹងជូយបើកផ្លូវធ្វើឲ្យពួកគេកាន់តែរឹងមាំថែមទៀត។ អក្បកិរិយាមិនងាយបោះបង់នេះហើយដែលធ្វើឲ្យសហគ្រិនជោគជ័យខុសប្លែកពីមនុស្សធម្មតា៕

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

វ៉ាយប័រ (Viber) បើកដំណើរការសេវាតភ្ជាប់ទំនាកទំនងសម្រាប់អាជីវកម្មនៅកម្ពុជា

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728