អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ទម្លាប់ទាំង ១២ដែលអ្នកគួរធ្វើពេលទំនេរដើម្បីភាពជោគជ័យរបស់អ្នក

ទម្លាប់ទាំង ១២ដែលអ្នកគួរធ្វើពេលទំនេរដើម្បីភាពជោគជ័យរបស់អ្នក

ភាពជោគជ័យ គឺមានការចូលរួមផ្សំពីកត្តាផ្សេងៗជាច្រើន ប៉ុន្តែមួយក្នុងចំណោមនោះគឺរបៀបចាត់​ចែង​ពេលវេលារបស់អ្នកក្នុងពេលទំនេរ។ ប្រសិនបើអ្នកចង់ក្លាយជាមនុស្សជោគជ័យ អ្នកគួរតែ​សំឡឹង​ មើលពីរបៀបដែលអ្នកប្រើប្រាស់ពេលវេលារបស់អ្នកពេលទំនេរឡើងវិញ។ ខាងក្រោមនេះគឺជាទម្លាប់ទាំង ១២ ​យ៉ាង​ដែលអ្នកគួរចំណាយពេលធ្វើវាដើម្បីភាពជោគជ័យ ដែលដកស្រង់ពីគេហទំព័រ success.com៖

សូមអាន៖ ទម្លាប់ទាំង ៧​ ​របស់សហគ្រិនជោគជ័យ

១) ការហាត់ប្រាណ៖ ការហាត់ប្រាណ គឺល្អសម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក។ បើយោងតាមការសិក្សាស្រាវជ្រាវជាច្រើន មនុស្សដែលហាត់ប្រាណ ៣០នាទីក្នុងមួយថ្ងៃ ៥ថ្ងៃក្នុងមួយសប្ដាហ៍ មានសុខភាពផ្លូវចិត្តល្អ ដូចជាកាត់បន្ថយស្រ្តេស្ត និងបង្កើនសមត្ថភាពគិត និងមានភាពឆ្នៃប្រឌិត។ ការហាត់ប្រាណ គឺចាំបាច់ដើម្បីភាពជោគជ័យរបស់អ្នក។ អ្នកជោគជ័យ បានអាស្រ័យលើសុខភាពរបស់អ្នក។

២) ការកម្សាន្ត៖ អ្នកតែងតែអង្កេតឃើញថា បុគ្គលជោគជ័យជាច្រើនតែងតែមានជីវិតដ៏គួរឲ្យស្ងប់ស្ងែង។ អ្វីដែលធ្វើឲ្យពួកគេមានជីវិតដ៏ស្រស់បំព្រងនោះគឺការប្រើប្រាស់ពេលវេលារក្នុងការសម្សាន្តរបស់ពួកគេ។ ការកម្សាន្តគឺពិតជាមានអត្ថប្រយោជន៍ក្នុងការកាត់បន្ថយស្ត្រេស្ត និងបង្កើនភាព​ច្នៃប្រឌិត។ ដូចនេះ អ្នកគួរឆ្លៀតពេលលំហែខួរក្បាលខ្លះ។

៣) ការសិក្សារៀនសូត្រ៖ មនុស្សជោគជ័យគឺជាអ្នកដែលចូលចិត្តរៀនសូត្រ។ ប្រសិនបើអ្នកចង់ជោគជ័យ រៀនពីអ្វីដែលថ្មីៗ។ មនុស្សមួយចំនួនចូលចិត្តរៀនភាសា ប៉ុន្តែមនុស្សមួយចំនួនទៀតចូលចិត្តរៀនពីបច្ចេកវិទ្យាថ្មីៗ។ អ្នកខ្លះចូលចិត្តរៀនអ្វីដែលមានសារៈសំខាន់សម្រាប់អាជីព ឬអាជីវកម្មរបស់ពួកគេ។ ដើម្បីភាពជោគជ័យក្នុងជីវិត ការសិក្សារៀនសូត្រគឺមិនអាចខ្វះបាន។

៤) ការដឹងខ្លួន (Mindfulness)៖ មានហេតុផលជាច្រើនដែលបង្ហាញថាការធ្វើសមាធិក និងយោហ្គា គឺមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ប្រសិនបើអ្នកមិនមានពេលទំនេរ អ្នកអាចអង្គុយឲ្យត្រង់ខ្លួនរយៈពេល២០នាទីក្នុងមួយថ្ងៃ ដោយបំភ្លេចអ្វីៗទាំងអស់រយះពេល១០នាទី។ ការដឹងខ្លួន (Mindfulness)ធ្វើឲ្យអ្នកមានភាពស្ងប់ បង្កើតប្រសិទ្ធភាពការងារ បង្កើនភាពច្នៃ​ប្រឌិត និងរក្សាភាពសុខភាពផ្លូវចិត្តរបស់អ្នក។

៥) ការជួយ៖ អ្នកគួរតែចំណាយពេលជួយដល់អ្នកដែលក្រខ្សត់ជាងអ្នក ឬសហគមន៍របស់អ្នក។ វាជាវិធីមួយដ៏ល្អជួយកាត់បន្ថយស្រ្តេស្ត និងបង្កើនថាមពល។ ការជួយអ្នកដទៃធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយ។ ជួយ​គេ​មិន​ចាំបាច់​រំពឹង​ថា​ ទទួល​បាន​អ្វី​មក​វិញ​នោះ​ទេ ប៉ុន្តែ​ច្បាស់​ណាស់​ថា​ គេ​អាច​នឹង​ជួយ​អ្នក​វិញ។

៦) ការអាន៖ វិធីមួយដើម្បីធ្វើឲ្យអ្នកទទួលបានចំណេះដឹង គឺការអាន។ មិនថាអ្នកអានការសែត សៀវភៅលើកទឹកចិត្ត ឬសៀវភៅអំពីជីវៈប្រវត្តិរបស់បុគ្គលជោគជ័យនោះទេ អំណានជួយបង្កើនភាព​ច្នៃ​ប្រឌិត បង្កើនចំណេះដឹង និងបង្កើនការគិតពិចារណារបស់អ្នក។ បើចង់ធ្វើជាបុគ្គលជោគជ័យ ទាល់តែអ្នកពូកែអានសិន។

៧) ចំណាយពេលជាមួយគ្រួសារ៖ ចំណាយពេលសម្រាក ហើយលះ​បង់ពេលវេលារបស់អ្នកជាមួយមនុស្សដែលអ្នកស្រលាញ់។ ក្នុងរយៈ​ពេល ២ ឬ ៣ម៉ោង បំភ្លេចចោលឲ្យអស់នៅអ្វីដែលបានកើតឡើងនៅកន្លែងធ្វើការ ហើយផ្ដល់ភាពរីករាយ និងភាពកក់ក្ដៅដល់មនុស្សដែលអ្នកស្រលាញ់៕

សូមអាន៖ ទម្លាប់​អាក្រក់ ១២​យ៉ាង​ដែល​បុគ្គល​ជោគជ័យ​តែង​តែ​ជៀសវាង​​​ដើម្បី​រក្សា​ភាព​ជោគជ័យ!

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031