អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > តើ​មាន​ដំណោះស្រាយបែបណា ជាមួយប្រធានដែលរបៀបគ្រប់គ្រងរបស់គាត់មានលក្ខណៈចង្អៀតចង្អល់ ?

តើ​មាន​ដំណោះស្រាយបែបណា ជាមួយប្រធានដែលរបៀបគ្រប់គ្រងរបស់គាត់មានលក្ខណៈចង្អៀតចង្អល់ ?

ប្រធាន​គ្រប់​រូប​សុទ្ធតែ​រំពឹង​ចង់​បាន​លទ្ធផល​ជាទី​គាប់​ចិត្ត​សម្រាប់​កិច្ចការ​ដែល​ពួកគាត់​បាន​ដាក់​ឲ្យ​កូនចៅ ដែល​ហេតុនេះ​ហើយ​ទើប​មាន​អ្នកដឹកនាំ​មួយ​ចំនួន​បាន​ប្រើ​របៀប​គ្រប់គ្រង​ដែល​មាន​លក្ខណៈ​ចង្អៀតចង្អល់​ចំពោះ​កូនចៅ​ខ្លួន។ ពួក​គាត់​ចង់​បាន​លទ្ធផល​ល្អឥតខ្ចោះ ប៉ុន្តែ​របៀប​ដែល​គាត់​គ្រប់គ្រង​អាច​ជា​ផ្លូវ​រារាំង​ដ៏​ធំ​មួយ​បាន ដូច្នេះ​បើ​អ្នក​មាន​អ្នកដឹកនាំ​បែប​នេះ តើ​អ្នក​អាច​ដោះស្រាយ​ជាមួយ​គាត់​យ៉ាង​ដូចម្ដេច ?

បានអានហើយ​ឬនៅ? នាយិកាប្រតិបត្តិ​របស់ក្រុមហ៊ុន ប្រូវិតាអ៊ីនសូរេន៖ ចង់ធ្វើជាអ្នកគ្រប់គ្រងធនធានមនុស្ស (HR) ដ៏ពូកែគួរ​តែ​ធ្វើរឿង ៣យ៉ាងនេះ

១) សួរ​ប្រធាន​ពី​ទំនួល​ខុសត្រូវ​ប្រចាំ​ថ្ងៃ​របស់​អ្នក៖ ដើម្បី​ចៀសវាង​ឲ្យ​ប្រធាន​របស់​អ្នក​ចាំបាច់​ត្រូវ​ដាស់តឿន​ប្រាប់​អ្នក​ជាច្រើន​ដង​ក្នុង​មួយ​ថ្ងៃៗ អ្នក​គួរ​តែ​ពិភាក្សា​ពី​បញ្ហា​នេះ​ជាមួយ​គាត់ ដោយ​ឲ្យ​គាត់​សរសេរ​ប្រាប់​អ្នក​ពី​កិច្ចការ​អ្វីខ្លះ​ដែល​គាត់​ចង់​ឲ្យ​អ្នក​ទទួល​ខុសត្រូវ​ធ្វើ​ប្រចាំ​ថ្ងៃ។ តាម​របៀប​នេះ គាត់​នឹង​ត្រូវ​រំខាន​អ្នក​តិច​ជាង​មុន ដែល​អាច​ធ្វើឲ្យ​អ្នក​ធូរស្រាល​ពី​អារម្មណ៍​រង​សម្ពាធ​ពី​របៀប​គ្រប់គ្រង​ដែល​មាន​លក្ខណៈ​ចង្អៀតចង្អល់​របស់​គាត់ ហើយ​អ្នក​ក៏​មាន​ចន្លោះ​ទំនេរ​គ្រប់គ្រាន់​ល្មម​សម្រាប់​ឲ្យ​អ្នក​រិះរក​ធ្វើ​វា​ដោយ​ការ​ច្នៃប្រឌិត​ទៅ​តាម​របៀប​របស់​អ្នក​បាន​ដែរ។

២) បង្ហាញ​ឲ្យ​គាត់​ឃើញ​ថា​គាត់​ឲ្យ​ទុកចិត្ត​អ្នក​បាន៖ ត្រង់​នេះ​អ្នក​អាច​ពិភាក្សា​ជាមួយ​គាត់ ដោយ​សុំ​ឲ្យ​គាត់​ដាក់​ការងារ​ណាមួយ​ឲ្យ​អ្នក​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង និង​មិន​មាន​ការ​ចូល​ពាក់ព័ន្ធ​ពី​គាត់។ នៅ ពេល​អ្នក​សម្រេច​បាន​ល្អ នោះ​គាត់​នឹង​ស្វែងយល់​ឃើញ​ថា​ការ​ចូល​ពាក់ព័ន្ធ​តិចតួច​របស់​គាត់ នឹង​ធ្វើឲ្យ​អ្នក​ធ្វើការ​បាន​ល្អ​ជាង ហើយ​អ្នក​នឹង​អាច​មាន​ភាព​ឯករាជ្យ​និង​សេរីភាព​ច្រើន​ជាង​មុន​ក្នុង​ការ​បំពេញ​កិច្ចការ​របស់​អ្នក​ឲ្យ​ប្រកប​ទៅ​ដោយ​ប្រសិទ្ធភាព​ខ្ពស់​បាន។

៣) ព្យាយាម​យក​ចិត្ត​គាត់​ដាក់​ចិត្ត​អ្នក៖ វា​អាច​ជា​ការ​លំបាក​ខ្លាំង​មួយ​សម្រាប់​អ្នក ប៉ុន្តែ​អ្នក​គួរ​ព្យាយាម​ស្វែងយល់​ថា​គាត់​មាន​កិច្ចការ​ច្រើន​ប៉ុណ្ណា​និង​មនុស្ស​ច្រើន​ប៉ុណ្ណា​ដែល​ត្រូវការ​ការ​ទទួលខុសត្រូវ​របស់​គាត់។ ទាំងនេះ​អាច​ជា​សម្ពាធ​ធ្ងន់​សម្រាប់​គាត់ ដែល​ជា​មូលហេតុ​នាំឲ្យ​ប៉ះ​ទង្គិច​ដល់​អារម្មណ៍​របស់​គាត់ និង​ធ្វើឲ្យ​ការ​គ្រប់គ្រង​របស់​គាត់​មក​លើ​អ្នក​និង​បុគ្គលិក​ដទៃ​ទៀត​មាន​លក្ខណៈ​ចង្អៀតចង្អល់​បែប​នោះ។ ហេតុនេះ​អ្នក​គួរ​បង្ហាញ​ទៅ​កាន់​គាត់​ថា អ្នក​អាច​យល់​ពី​បញ្ហា​របស់​គាត់ និង​កាល​ដែល​អ្នក​អាច​ជួយ​សម្រាល​បន្ទុក​របស់​គាត់​បាន៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចំណុច​ខុស​គ្នា​សំខាន់ៗ​​​រវាង​គំនិត​​អ្នក​មាន​ ​និង ​គំនិត​អ្នក​ក្រ​ ​នំា​ឲ្យ​មាន​វាសនា​ផ្សេង​គ្នា​

​​គន្លឹះ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​ចាំ​​​​ដាច់ខាត​ ​ដើម្បី​​ធ្វើ​ជំនួញ​​​ដោយ​ជោគជ័យ​ ​ទោះបីជា​​មាន​ដើមទុន​តិចតួច​ក្តី​!

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកចុងក្រោយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ​ ២០១៧-២០១៨ និងបើករដូវកាលថ្មីជូនគូស្វាមីភរិយាថ្មីឆ្នាំ​២០១៨-២០១៩

Cambodia Green Will Festival បានវិលមកជួបលោកអ្នកសារជាថ្មី តើមានអ្វីប្លែក? តោះអាន!!!

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031