អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > លេស​ទាំង​ ៥ ដែល​ទាញ​ជើង​ទាញដៃ​របស់​អ្នក ​មិន​ឱ្យ​ចាប់ផ្ដើម​អាជីវកម្ម​

លេស​ទាំង​ ៥ ដែល​ទាញ​ជើង​ទាញដៃ​របស់​អ្នក ​មិន​ឱ្យ​ចាប់ផ្ដើម​អាជីវកម្ម​

ការ​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​ គឺ​ជា​រឿង​មួយ​មាន​ការ​ប្រកួតប្រជែង​ខ្ពស់ ប៉ុន្តែ​វា​ក៏​បាន​ផ្តល់​មក​នូវ​បទពិសោធន៍​យ៉ាង​ច្រើន​​ផង​ដែរ ហើយ​នឹង​ទទួល​បាន​ផ្លែផ្កា​នៅ​ថ្ងៃ​អនាគត ពោល​គឺ​ភាព​មាន​បាន​នេះ​តែម្តង។ ទោះបីជា​បែប​នេះ​ក្តី មាន​កិច្ចការ​ជា​ច្រើន​នៅ​ក្នុង​​គម្រោង​អាជីវកម្ម​ដែល​អ្នក​​ត្រូវ​ធ្វើ មាន​ដូច​ជា ផែន​ការ​​ធ្វើ​អាជីវកម្ម ​ដើមទុន​ ធនធាន​មនុស្ស ទីតាំង​ធ្វើ​អាជីវកម្ម ការ​វិនិយោគ បង្កើត​គេហទំព័រ ទាំង​នេះ​សុទ្ធ​ជា​ចំណុច​សំខាន់ៗ​ដែល​សហគ្រិន​នីមួយ​ត្រូវ​យក​ចិត្ត​ទុកដាក់។ ប៉ុន្តែ​បើ​អ្នក​គិត​ថា ពិត​ជា​ចង់​​បើក​អាជីវកម្ម​មែន​នោះ សូម​កម្ចាត់​ចោល​ការ​យកលេស​ទាំង​ ៥ ខាងក្រោម​នេះ​ឲ្យ​អស់៖

១) ‌‌‌‌‌‍‌”ខ្ញុំ​​មិន​មាន​ពេល​វេលា​គ្រប់គ្រាន់​​នោះ​ទេ” គ្មាន​អ្នកណា​ម្នាក់​រវល់​ស្មើ​នឹង​​មនុស្ស​ដែល​និយាយ​ពាក្យ​បែប​នេះ​​ឡើយ​។ យ៉ាងណាមិញ អ្នក​ត្រូវ​ចាំ​ថា នៅ​ពេល​ដែល​អ្នក​បាន​រៀបចំ​គម្រោង​ធ្វើ​កិច្ចការ​ផ្សេងៗ​ជា​ប្រចាំ​ ច្បាស់​ជា​ធ្វើ​ឲ្យ​អ្នក​រវល់​ជាង​នេះ​ទៅ​ទៀត តែ​នេះ​​​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ពេល​វេលា​​ ២៤ ម៉ោង​របស់​អ្នក​យ៉ាង​មាន​ប្រសិទ្ធភាព។ សូម​ចាប់​ផ្តើម​ជា​មួយ​គម្រោង​​​អាជីវកម្ម​របស់​អ្នក​នៅ​ថ្ងៃ​នេះ ព្រោះ​ថា​គ្មាន​ឱកាស​ណា​ល្អ​ដូច​ថ្ងៃ​នេះ​ឡើយ ហើយ​នៅ​​ពេល​ដែល​អ្នក​​ចាប់​ផ្តើម​កិច្ចការ​អាជីវកម្ម​នេះ​ជា​មួយ​​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក អ្នក​នឹង​ទទួល​បាន​​ផល​ប្រយោជន៍​ជា​ច្រើន​ហួស​ពី​ការ​ស្មាន។

២) ‌‌‌‌‌‍‌”ខ្ញុំ​គ្មាន​គ្រឹះ​រឹងមាំ​​​ធ្វើ​អាជីវកម្ម​​ពី​មុន​មក​នោះ​ទេ!” ចម្លើយ​នេះ គឺ​ជា​​​ការ​យក​លេស​ពេញ​និយម​មួយ​ទៀត​របស់​មនុស្ស​​ខ្ជិល ព្រោះ​ថា​​​អាជីវកម្ម​ជោគជ័យ​ទាំងអស់​មិនមែន​សុទ្ធតែ​ទាមទារ​ឲ្យ​មាន​គ្រឹះ​ធ្វើ​អាជីវកម្ម​តាំង​ពីតូច​ក្រូចឆ្មារ​នោះ​ទេ។ សូម​ចាំ​​ថា នៅ​ពេល​ដែល​អ្នក​ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម ​អ្វីៗ​គ្រប់យ៉ាង​នឹង​បង្រៀន​អ្នក។ មហាសេដ្ឋី​ពិភពលោក ដូច​ជា​ CEO ក្រុមហ៊ុន Facebook គឺ​លោក Mark Zuckerberg រួម​ទាំង ​មហាសេដ្ឋី​អង់គ្លេស Richard Branson មិន​បាន​រៀន​ចប់​ថ្នាក់​មហាវិទ្យាល័យ​នោះ​ទេ តែ​អ្នក​ទាំង​ពីរ​បាន​ក្លាយ​ជា​មហាសេដ្ឋី​ពិភពលោក​ទៅ​ហើយ​នៅ​​ពេល​នេះ។ អ្វី​ដែល​សំខាន់​គឺ​ ឆន្ទៈ និង​ភាព​ច្នៃប្រឌិត​របស់​អ្នក​​នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម ហើយ​ពី​របៀប​ធ្វើ​ជំនួញ​អ្នក​អាច​រៀន​វគ្គ​ខ្លីៗ កសាង​ទំនាក់ទំនង​​ជាមួយ​មនុស្ស​ជំនិតៗ​ខាង​ធ្វើ​អាជីវកម្ម នោះ​លោក​អ្នក​អាច​បំពេញ​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន​បាន។​

៣)”ខ្ញុំ​​គិត​ថា គំនិត​របស់​ខ្ញុំ​​មិន​ទាន់​គ្រប់គ្រាន់​នៅ​​ឡើយ​ទេ​នៅ​​ពេល​នេះ!”​នេះ​ជា​ការ​ឆោត​ល្ងង់​មួយ​ ប្រសិន​បើ​អ្នក​យក​ទស្សន​មួយ​មក​និយាយ​នៅ​ពេល​នេះ ត្បិតអី​មនុស្ស​ដែល​មាន​សមត្ថភាព​​លើ​អាជីវកម្ម​ក៏​ចាប់​ផ្តើម​ពី​ចំណុច​សូន្យ​ដែរ។ ចុះ​អ្នក​វិញ​ អាច​ធ្វើ​អ្វី​បាន​ដូច​បុគ្គល​ជោគជ័យ​​ទាំង​នោះ​ឬ​អត់? ចម្លើយ​នោះ​គឺ​ពិត​ជា​អាច ឲ្យ​តែ​អ្នក​មាន​​ការ​តាំងចិត្ត​ និង មហិច្ឆតា​​​​មួយ​ចង់​​សម្រេច​ក្តី​សុបិន្ដ​របស់​អ្នក ហើយ​អ្វីៗ​នឹង​ដំណើរ​ការ​ទៅ​មុខ។ ដោយហេតុ​ថា រាល់​គំនិត​របស់​អ្នក​មិន​អាច​​ក្តោប​ក្រសោប​អ្វី​ទាំង​អស់​​ សូម​អ្នក​​ចាប់​ផ្តើម​អាជីវកម្ម​របស់​អ្នក​ជា​មួយ​អ្វី​ដែល​អ្នក​​ពេញ​ចិត្ត ហើយ​​ត្រូវ​ដឹង​ថា អ្នក​ពិត​ជា​​មាន​សមត្ថភាព​អាច​ធ្វើ​វា​បាន។

៤)​”ខ្ញុំ​មិន​ទាន់​ត្រៀម​ខ្លួន​​រួចរាល់​នៅ​ឡើយ​ទេ” តើ​អ្នក​កំពុង​រង់ចាំ​អ្វី? ពេល​វេលា​ដែល​ពិត​ប្រាកដ​ជា​​ពេល​វេលា​ដែល​​អ្នក​ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ។ ការ​ពិត​ពេល​វេលា​ទន្ទឹង​រង់ចាំ​​ចាប់​ផ្តើម​អាជីវកម្ម​របស់​អ្នក​មិន​ផ្តល់​ឲ្យ​អ្នក ១០០% ​នោះ​​ឡើយ ​ដែល​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​ឈោង​ចាប់​យក​ឱកាស​ដើម្បី​ចាប់​ផ្តើម​ធ្វើ​វា​។ ភាព​ស្តាយ​ក្រោយ​មួយ​នឹង​​កើត​ឡើង​ប្រសិន​បើ​អ្នក​ទុក​ឲ្យ​ពេលវេលា​រសាត់​អណ្ដែត​បន្តិចម្តងៗ ហើយ​លទ្ធផល​ដែល​អ្នក​ចង់​បាន​ពិត​ជា​អាច​ដូច​សេចក្តី​ប្រាថ្នា​​នោះ​ឡើយ។​​​​

៥) “ខ្ញុំ​​ខ្លាច​តែ​បរាជ័យ​​ទេ!” នេះ​ពិត​ជា​ត្រឹមត្រូវ​ដែល​អ្នក​​និយាយ​បែប​នេះ​ព្រោះ​ថា ​​​គ្មាន​អ្នក​ជំនួញ​ណា​ម្នាក់​អាច​ព្យាករណ៍​បាន​ពី​ហានិភ័យ​នៅ​ពេល​ខាងមុខ​នោះ​ឡើយ។ ប៉ុន្តែ​សូម​អ្នក​ត្រូវ​ចាំ​ថា ក្រុមហ៊ុន​ធំៗ​នៅ​ជុំវិញ​សាកលលោក​មុន​នឹង​​បាន​ឃើញ​ពន្លឺ​ថ្ងៃ​ត្រចះត្រចង់​នៅ​ថ្ងៃ​នេះ មិន​ដឹង​ជា​ត្រូវ​​ហែល​ឆ្លង​ឧបសគ្គ​ប៉ុន្មាន​​លាន​ជំពូក​នោះ​ទេ។​ យ៉ាងណា​មិញ នេះ​មិន​មែន​ជាហេតុ​ផល​ដែល​អ្នក​ត្រូវ​បោះបង់​មហិច្ឆតា​ចង់​ធ្វើ​អាជីវកម្ម​នោះ​ឡើយ។ ក្នុង​នាម​ជា​សហគ្រិន​ត្រូវ​តែ​ទទួល​យក​ហានិភ័យ​ទាំង​នេះ ព្រោះ​ថា ហានិភ័យ ឬ ឧបសគ្គ​ចំពោះ​មុខ​សុទ្ធតែ​បាន​ផ្តល់​មេរៀន​យ៉ាង​មាន​តម្លៃ​ធ្វើ​ឲ្យ​អ្នក​​កាន់តែ​រឹងមាំ​ឡើង។ នេះ​ជា​រឿង​ធម្មតា ហើយ​អ្វី​ដែល​សំខាន់​អ្នក​ត្រូវ​តែ​ក្រោកឈរ​ឡើង​នៅ​ពេល​ដែល​អ្នក​ដួល៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងគតិចំនួន ៦ឃ្លារបស់ក្រិកបុរាណដែលពោរពេញដោយគតិបណ្ឌិត

ទាំងនេះគឺជាកំហុស​ចំនួន​៤​ដែល​អ្នក​អាច​មាន​ពី​អនាម័យ​ផ្ទាល់ខ្លួន

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031