អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > អ្នក​ជំនាញ​សេដ្ឋ​កិច្ច ​លោក​ ង៉ែត ជូ៖«ការ​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន ​គឺ​ជា​រឿង​ល្អសម្រាប់​យុវជន​ខ្មែរ»

អ្នក​ជំនាញ​សេដ្ឋ​កិច្ច ​លោក​ ង៉ែត ជូ៖«ការ​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន ​គឺ​ជា​រឿង​ល្អសម្រាប់​យុវជន​ខ្មែរ»

បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ថា​ មាន​យុវជន​ខ្មែរ​ជា​ច្រើន​រូប​កំពុង​តែ​ផុស​ផុល​ក្នុង​ការ​​បង្កើត​នូវ​មុខ​ជំនួញ​និង​របរ​រក​ស៊ី​ផ្ទាល់​ខ្លួន​ នេះ​ដោយ​សារ​ពួកគេ​យល់ថា​ការ​រកស៊ី​ដោយ​ខ្លួន​ឯង​គឺអាច​ឲ្យ​ពួកគេ​រក​ចំណូល​បាន​ច្រើន​ជាជាង​ការ​ស៊ី​ឈ្នួល​ឬការ​ធ្វើ​ការងារ​ឲ្យ​គេ។

អ្នក​ជំនាញ​សេដ្ឋកិច្ច​លោក​ ង៉ែត ជូ បាន​លើក​ឡើង​ថា​ សេដ្ឋកិច្ច​មួយ​ដើរ​គឺ​ត្រូវ​ការ​វិស័យ​ឯក​ជន​រឹង​មាំ​ត្រូវការ​មេ​សហគ្រិន​ច្រើន​និង​ត្រូវ​ការ​អ្នក​បង្កើត​ការ​ងារ​ច្រើន​ជាជាង​អ្នក​ដែល​កាន់​ប្រវត្ត​រូប​ទៅ​សុំ​ការ​ងារ​ពីគេច្រើន​ហួស​ហេតុ​ពេក​ដោយ​មិន​មាន​អ្នក​មក​ជួយ​បង្កើត​ការ​ងារ កាល​ណា​មាន​សហគ្រិន​ឬមាន​យុវជន​ច្រើន​ដែល​​​ធ្វើ​អាជីវកម្ម​ គឺ​ពួក​គាត់​ក៏​បានចូល​រួម​ចំណែក​នូវ​ក្នុង​ការ​បង្កើត​ការ​ងារ​ដល់ប្រជាជន​ខ្មែរ​ដ៏​ទៃ​ទៀត​ជំនួស​ឲ្យ​ការ​ប្រកួត​ប្រជែង​គ្នា​ដណ្ដើម​ទី​ផ្សារ​​ការងារ​ផងដែរ។

ប៉ុន្តែ​ការ​សម្រេច​ចិត្ត​បើក​អាជីវកម្ម​មិន​មែន​ជា​រឿង​ដែល​ងាយ​ស្រួល​នោះ​ឡើយ​ ដូច្នេះ​យុវជន​គួរ​សួរ​ខ្លួន​ឯង​ជា​មុន​សិន​ថា​តើ​ខ្លួន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ចាប់​ផ្ដើម​អាជីវកម្ម​ហើយ​ឬ​នៅ? តើ​យុវជន​គួរ​មាន​លក្ខណៈ​សម្បត្តិ​អ្វី​ខ្លះ​មុន​នឹង​សម្រេច​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​?

ចំពោះ​សំណួរ​ដែល​ចោទ​សួរ​ខាង​លើ​អ្នក​ជំនាញ​សេដ្ឋកិច្ច​លោក ង៉ែត ជូ បាន​បក​ស្រាយ​បន្ថែម​ថា ​លក្ខណៈសម្បត្តិ​ដែល​យុវជន​គួរ​មាន​មុន​នឹង​សំរេច​ចិត្ត​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​គឺ៖
១) ស្គាល់​ពី​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន
បើ​ចង់​ជោគជ័យ​កុំ​ចេះ​តែ​ធ្វើ​អាជីវកម្ម​តាម​ការ​អូស​ទាញ​របស់​អ្នក​ដទៃ។ អ្នក​ត្រូវ​យល់​ដឹង​ពី​ប្រភេទ​មុខ​របរ​ដែល​សមស្រប​នឹង​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​។ ប្រការ​នេះ​អាច​អោយ​អ្នក​មាន​ការ​តស៊ូ អត់​ធ្មត់ មិន​ងាយ​បោះបង់​នៅ​ពេល​ជួប​ឧបសគ្គ។
២) លក្ខណ្ឌ​ ​ចំណេះ ជំនាញ និង​បទពិសោធន៍
មាន​មេរៀន​ជា​ច្រើន​ពី​បុគ្គល​ជោគជ័យ​ក្នុង​ពិភពលោក​ដូចជា​លោក Bill Gates ដែល​ជា​ស្ថាបនិក​របស់​Microsoft ជា​ដើម ដែល​លោក​ធ្វើ​អាជីវកម្ម​ព្រោះ​លោក​ចូលចិត្ត និង​មាន​ចំណេះដឹង​ផ្នែក Software។ ដូច​គ្នា​នេះ​ដែរ យើង​អាច​សង្កេត​ឃើញ​ថា​ មាន​មនុស្ស​ជា​ច្រើន​ចេញ​មក​បើក​ក្រុមហ៊ុន​អចលនទ្រព្យ​បាន​ជោគជ័យ​បន្ទាប់​ពី​មាន​បទពិសោធន៍​ធ្វើ​ការ​ឱ្យ​​ក្រុម​ហ៊ុន​អចលនទ្រព្យ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ឆ្នាំ។ យោបល់​របស់​ខ្ញុំ​ចំពោះ​យុវជន​គឺ​ថា យុវជន​គួរ​តែ​ធ្វើការ​​ឱ្យ​​គេ​លើ​ប្រភេទ​អាជីវកម្ម​ដែល​ខ្លួន​ចង់​ចាប់ផ្តើម​ឱ្យ​​បាន​យ៉ាង​តិច​ ៣-៥​ឆ្នាំ​ដើម្បី​សន្សំ​ចំណេះ ទុន និង​បទពិសោធន៍ ជា​មុន​សិន​ មុន​នឹង​ចាប់​ផ្តើម​អាជីវកម្ម​ផ្ទាល់​ខ្លួន។
៣) សមត្ថភាព​ក្នុង​ការ​កៀរគរ​ទុន និង​គ្រប់គ្រង​ហិរញ្ញវត្ថុ
អ្នក​នឹង​មិន​ជោគជ័យ​នោះ​ទេ ប្រសិន​បើ​អ្នក​មិន​ចេះ​គ្រប់​គ្រង​ហិរញ្ញវត្ថុ និង​កៀរ​គរ​ទុន​ពី​ប្រភព​ដែល​មាន​ការ​ប្រាក់​ទាប។ ក្រុមហ៊ុន​មួយ​ចំនួន​មាន​ការ​លក់​ល្អ ទទួល​បាន​ចំណូល​ច្រើន ប៉ុន្តែ​មាន​វិបត្តិ​លំហូរ​សាច់​ប្រាក់ ជំពាក់​អ្នក​ផ្គត់ផ្គង់ មិន​មាន​លទ្ធភាព​បើក​ក្រាក់​ខែ​ជូន​បុគ្គ​លិក​ទាន់​ពេល​។ល។
៤) សមត្ថភាព​ក្នុង​ការ​ធ្វើ​ការងារ​ជា​ក្រុម និង មាន​ទំនាក់​ទំនង​សង្គម​ទូលំ​ទូលាយ
អ្នក​អាច​មាន​ក្តីស្រមៃ​បង្កើត​អាជីវកម្ម​តែ​ម្នាក់​ឯង ប៉ុន្តែ​អ្នក​នឹង​មិន​អាច​ចំរេច​បាន​ក្តីស្រមៃ​នេះ​ដោយ​ខ្លួន​ឯង​ដោយ​មិន​មាន​ការ​ចូល​រួម​ពី​អ្នក​ដទៃ​នោះ​ទេ។ អ្នក​ត្រូវ​ការ​បុគ្គលិក​ដែល​មាន​សមត្ថភាព​ដែល​អាច​បំពេញ​មុខងារ​បាន​ល្អ។ សេដ្ឋី​ជន​ជាតិ​ចិន​លោក Jack Ma បាន​លើក​ឡើង​ថា ក្រុមហ៊ុន​របស់​លោក​Alibaba មាន​ការ​រីក​ចំរើន​ខ្លាំង ព្រោះ​លោក​ចេះ​ប្រើ​មនុស្ស​ឆ្លាតវៃ​អោយ​ចេះ​ធ្វើ​ការ​ជា​មួយ​គ្នា​ដើម្បី​សំរេច​ក្តីស្រមៃ​របស់​លោក។
៥) សមត្ថភាព​ក្នុង​ការ​ច្នៃប្រឌិត ការ​លក់ និង​ផ្សព្វផ្សាយ
យើង​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ទីផ្សារ​សេរី សស្ទើរ​តែ​គ្រប់​អាជីវកម្ម​មាន​ការ​ប្រគួត​ប្រជែង​ខ្លាំង​ណាស់។ ដូច្នេះ​អ្នក​ត្រូវ​មាន​សមត្ថភាព​រឹងមាំ​ផ្នែក​ការ​ច្នៃប្រឌិត​បង្កើត​ផលិត​ផល​ថ្មីៗ​ដែល​ប្លែក​គេ ចេះ​យុទ្ធសាស្រ្ត​លក់ និង​យល់​ដឹង​ពី​របៀប​ផ្សព្វផ្សាយ​ដែល​មាន​ប្រសិទ្ធិភាព​ខ្ពស់។
៦) សមត្ថភាព​ក្នុង​ការ​វិភាគ និង​ទទួល​យក​ហានិភ័យ
អ្នក​ត្រូវ​យល់​ដឹង​ពី​ហានិភ័យ​ដែល​នឹង​កើត​មាន​ឡើង​ចំពោះ​អាជីវកម្ម​ដែល​អ្នក​ចង់​ចាប់​ផ្តើម។ អ្នក​ត្រូវ​សួរ​ថា ​តើ​អ្នក​នឹង​បញ្ជៀស ឬ​ទប់ទល់​នឹង​ហានិភ័យ​នោះ​​បាន​យ៉ាង​ដូច​ម្តេច? ប្រសិនបើ​អាជីវកម្ម​របស់​អ្នក​បរាជ័យ​ទាំង​ស្រុង ត្រូវ​បិទ​ទ្វារ តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ចិញ្ចឹម​ជីវិត និង​គ្រូសារ?

អត្ថបទ៖ ជួប ស្រីរ័ត្ន

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

បើរៀន​ទំនាក់ទំនង​អន្តរជាតិ ​តើចប់ហើយ​​គួរ​ធ្វើ​ការខាងផ្នែក​អ្វី​?

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​យក​អ្វី​ដែល​អ្នក​បាន​រៀន​ឲ្យ​បាន​ ៩០​ភាគរយ?

រូបមន្ត​ជួយ​ឱ្យ​​ថតរូប​លើ iPhone បាន​ស្អាត ៧ចំណុច​ប្រាប់​ដោយ​ Apple ផ្ទាល់

អត្ថបទពាណិជ្ជកម្ម​

LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប

Heineken®នាំអ្នកគាំទ្រ​កម្ពុជា​ទៅក្រិច​ចូលរួមទស្សនា​ UEFA CHAMPIONS LEAGUE ផ្តាច់ព្រ័ត្រ

ក្រុមហ៊ុន ជាតិ និងអន្តរជាតិជាង ១៥០ ចូលរួម ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣

មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ អតីត បច្ចុប្បន្ននិងអនាគត

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031