អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > តើ​អ្នកដឹកនាំ​ឈ្លាសវៃ​តែង​ធ្វើ​អ្វីខ្លះ​ ​នៅ​ពេល​ពួកគេ​ជ្រើសរើស​មនុស្ស​ឈ្លាសវៃជាងខ្លួន​មក​ធ្វើការ​ជាមួយ​ខ្លួន?

តើ​អ្នកដឹកនាំ​ឈ្លាសវៃ​តែង​ធ្វើ​អ្វីខ្លះ​ ​នៅ​ពេល​ពួកគេ​ជ្រើសរើស​មនុស្ស​ឈ្លាសវៃជាងខ្លួន​មក​ធ្វើការ​ជាមួយ​ខ្លួន?

ប្រ​ភព៖​​ pixabay.com

អ្នកដឹកនាំ​មួយ​ចំនួន​មិន​ចូលចិត្ត​ចង់​បាន​មនុស្ស​ណា​ដែល​ឆ្លាត​ជាង​ខ្លួន​មក​ធ្វើការ​ជាមួយ​នោះ​ឡើយ។ ប៉ុន្តែ​ការ​យល់​ឃើញ​បែប​នេះ​នឹង​នាំ​ពួកគេ​ទៅ​រក​ការ​អន់ថយ​មិនខាន។ ដូច្នេះ តើ​អ្នកដឹកនាំ​ឈ្លាសវៃ​តែង​ធ្វើ​អ្វីខ្លះ​នៅ​ពេល​ពួកគេ​ជ្រើសរើស​មនុស្ស​ឈ្លាសវៃ​ជាងខ្លួនមក​ធ្វើការ​ជាមួយ​ខ្លួន ?

១) ស្វែងរក​មនុស្ស​ដែល​ស្គាល់​ពី​ចំណុច​ខ្លាំង​និង​ខ្សោយ​របស់​ខ្លួនឯង៖ មនុស្ស​ដែល​ឈ្លាសវៃ​ស្គាល់​ពី​ខ្លួនឯង ស្គាល់​ពី​ចំណុច​ខ្លាំង​របស់​ខ្លួនឯង​និង​ចំណុច​ខ្សោយ​របស់​ខ្លួនឯង ហើយ​ក៏​ហ៊ាន​ទទួលស្គាល់​ចំណុច​ខ្សោយ​ទាំងនោះ​ដោយ​មិន​បំផ្លើស​លើស​ពី​សមត្ថភាព​ពិត​របស់​ខ្លួន​នោះ​ដែរ។ ម្យ៉ាងទៀត អ្នក​ក៏​ត្រូវ​សួរ​ពួកគេ​ពី​មតិ​យោបល់​ដែល​ពួកគេ​ធ្លាប់​ទទួល​បាន​ពី​មនុស្ស​ជុំវិញ​ខ្លួន​គេ ហើយ​ការ​យល់​ឃើញ​ដែល​ពួកគេ​មាន​ចំពោះ​មតិយោបល់​ទាំងនោះ​ផង​ដែរ។

បានអានឬនៅ ? តើគុណសម្បត្តិរបស់អ្នកដឹកនាំល្អមានអ្វីខ្លះ ?

២) មាន​ទស្សន​យល់​ឃើញ​ផ្សេងៗ​គ្នា​ពី​អ្នក៖ ទស្សន​យល់​ឃើញ​ស្រដៀងៗ​គ្នា​មិន​អាច​វាយតម្លៃ​ដឹង​បាន​ថា​តើ​ទស្សន​មួយ​នេះ​ប្រសើរ​ជាង​ឬ​អន់​ថយ​ជាង​នោះ​ឡើយ។ នៅ​ពេល​អ្នក​មាន​មនុស្ស​ដែល​មាន​ទស្សន​យល់​ឃើញ​ផ្សេងៗ​គ្នា​ពី​អ្នក នោះ​ពួកគេ​នឹង​ជួយ​អ្នក​ឲ្យ​ត្រិះរិះ​សម្រេច​ចិត្ត​ទៅលើ​កិច្ចការ​សំខាន់ៗ​ទាំងឡាយ​បាន​ល្អ​មិនខាន។

៣) ជួយ​ជ្រោមជ្រែង​ពួកគេ៖ នៅ​ពេល​អ្នក​បាន​ជ្រើសរើស​មនុស្ស​ដែល​ឈ្លាសវៃ​ជាង​អ្នក​ឲ្យ​មក​ធ្វើការ​ជាមួយ​អ្នក​ហើយ នោះ​អ្នក​ត្រូវ​តែ​ខិតខំ​ប្រើប្រាស់​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ជួយ​ជ្រោមជ្រែង​និង​ជំរុញ​ពួកគេ​ឲ្យ​ប្រើប្រាស់​សក្ដានុពល​របស់​ពួកគេ​ឲ្យ​អស់​ពី​លទ្ធភាព​រៀងៗ​ខ្លួន។ ក្នុង​នោះ​អ្នក​ក៏​ត្រូវតែ​បញ្ជាក់​ឲ្យ​ច្បាស់លាស់​អំពី​តួនាទី​របស់​ពួកគេ​និង​ការ​ទទួលខុសត្រូវ​ដែល​ពួកគេ​មាន​ផង​ដែរ៕

ដោយ៖ ស្រីពៅ

សូមអាន៖ ៤សំណួរអ្នកដឹកនាំឆ្លាតវៃតែងសួរបុគ្គលិកខ្លួន ដើម្បីបង្កើនសមត្ថភាពការងារពួកគេកាន់តែប្រសើរ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728