អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ទាំងនេះគឺជាសំណួរចំនួន៣ ដែលអ្នកត្រូវស្រាវជ្រាវជាមុន មុន​ពេល​ស្វែងរក​ដើម​ទុន​ពី​វិនិយោគិន​ណា​ម្នាក់

ទាំងនេះគឺជាសំណួរចំនួន៣ ដែលអ្នកត្រូវស្រាវជ្រាវជាមុន មុន​ពេល​ស្វែងរក​ដើម​ទុន​ពី​វិនិយោគិន​ណា​ម្នាក់

ការ​ស្រាវជ្រាវ​ស្វែងយល់​ពី​ព័ត៌មាន​ចាំបាច់​មួយ​ចំនួន គឺជា​កិច្ចការ​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​ធ្វើ​មុន​ពេល​ចង់​ចរចា​សុំ​ជំនួយ​ពី​វិនិយោគិន​ណា​ម្នាក់ ព្រោះ​ព័ត៌មាន​ទាំងនោះ​នឹង​ជួយ​ជា​ប្រយោជន៍​ជាច្រើន​សម្រាប់​អ្នក​ក្នុង​ដំណើរការ​នេះ​បាន។ ខាងក្រោម​នេះ​គឺជា​សំណួរ​ចំនួន​៣​ដែល​អ្នក​ត្រូវ​ស្រាវជ្រាវ​ជា​មុន​មុន​ពេល​ស្វែងរក​ដើម​ទុន​ពី​វិនិយោគិន​ណា​ម្នាក់៖

១) តើ​ពួកគេ​ចង់​ចូល​ពាក់ព័ន្ធ​កម្រិត​ណា​ក្នុង​រឿងរ៉ាវ​ក្រុមហ៊ុន​របស់​អ្នក ? ៖ នេះ​គឺជា​ព័ត៌មាន​ដ៏​សំខាន់​ដែល​អ្នក​ត្រូវតែ​ទទួល​បាន​ឲ្យ​បាន​ច្បាស់លាស់​ពី​ដៃគូ​វិនិយោគ​របស់​អ្នក។ វិនិយោគិន​មួយ​ចំនួន​ចូលចិត្ត​ចូល​ពាក់ព័ន្ធ​ដោយ​សកម្ម​ក្នុង​កិច្ចការ​ទាំងឡាយ​របស់​ក្រុមហ៊ុន​អ្នក រី​ឯ​វិនិយោគិន​មួយ​ចំនួន​វិញ​ចូលចិត្ត​ចូល​ពាក់ព័ន្ធ​ដោយ​ប្រយោល​ជាមួយ​អ្នក។ ហេតុនេះ អ្នក​ត្រូវ​សួរ​ពួកគេ​ថា​តើ​ពួកគេ​ចង់​រួម​ចំណែក​ក្នុង​កិច្ចការ​ក្រុមហ៊ុន​អ្នក​យ៉ាង​ដូចម្ដេច​ខ្លះ។ ម្យ៉ាងទៀត តើ​ពួកគេ​ត្រូវការ​ព័ត៌មាន​អ្វីខ្លះ​ពី​ដំណើរការ​ទាំងឡាយ​ក្នុង​ក្រុមហ៊ុន​អ្នក។ បើ​អ្នក​មិន​បញ្ជាក់​ចំណុច​ទាំងនេះ​ឲ្យ​ច្បាស់លាស់​ទេ នោះ​វា​អាច​បង្ក​ជា​ភាព​ល្អក់កករ​ដែល​កើតឡើង​ចេញ​មក​ពី​ការ​ចូល​ពាក់ព័ន្ធ​តិចតួច​ពេក​ឬ​ខ្លាំង​ពេក​រវាង​ភាគី​ទាំងសងខាង​បាន។

សូមអាន៖ តើ​គួរ​ធ្វើ​បែប​ណា​ទើប​អាច​ទាក់ទាញ​វិនិយោគិនឲ្យជឿជាក់ ​និង​រួម​សហការ​ជាមួយ​នឹង​អ្នក​បាន?

២) តើ​ពួកគេ​ដាក់​ទុន​តែ​នៅ​ក្នុង​វិស័យ​ជាក់លាក់​ណាមួយ​ដែរ​ទេ ? ៖ សហគ្រិន​មួយ​ចំនួន​បាន​ទៅ​ស្វែងរក​វិនិយោគិន​ណា​ម្នាក់​ដោយ​មាន​មូលហេតុ​ថា​គាត់​គឺជា​បុគ្គល​មួយ​រូប ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​និង​មាន​ទ្រព្យសម្បត្តិ​ច្រើន។ ត្រង់​ចំណុច​នេះ​អាច​ជា​ការ​បង្ខាត​ពេលវេលា​របស់​សហគ្រិន​នេះ​ចោល​ដោយ​ឥត​ប្រយោជន៍ បើ​សិន​ជា​វិនិយោគិន​រូប​នោះ​វិនិយោគ​តែ​នៅ​ក្នុង​វិស័យ​ជាក់លាក់​ណាមួយ ដែល​ជា​ចំណាប់​អារម្មណ៍​របស់​គេ ឬ​ក៏​ជា​វិស័យ​ណា​ដែល​គេ​មាន​ប្រវត្តិ​ឬ​បទពិសោធន៍​ចេញ​មក​ពី​នោះ។ ហេតុនេះ អ្នក​ក៏​ត្រូវ​ស្រាវជ្រាវ​ពី​ចំណុច​នេះ​ឲ្យ​បាន​ម៉ត់ចត់​ដែរ​មុន​ពេល​អ្នក​ទៅ​ចរចា​សុំ​ជំនួយ​ពី​វិនិយោគិន​ណា​មួយ​នោះ។

៣) តើ​ពួកគេ​ផ្ដល់​កញ្ចប់​ថវិកា​ប៉ុន្មាន ? ៖ វិនិយោគិន​ម្នាក់ៗ​តែងតែ​មាន​កញ្ចប់​ថវិកា​របស់​ពួកគេ​ក្នុង​ចន្លោះ​មួយ​ដែល​ពួកគេ​បាន​កំណត់។ អ្នក​ត្រូវ​ធ្វើការ​ស្រាវជ្រាវ​ថា​តើ​កញ្ចប់​ថវិកា​ដែល​គេ​បាន​ផ្ដល់​ឲ្យ​នោះ ផ្គូផ្គង​គ្នា​ទៅ​នឹង​អ្វី​ដែល​អ្នក​ត្រូវការ​ឬ​យ៉ាងណា។ វា​នឹង​ជួយ​អ្នក​ឲ្យ​ស្វែងយល់​បាន​ថា​តើ​អ្នក​គួរ​ខិតខំ​ចរចា​សុំ​ជំនួយ​ពី​វិនិយោគិន​ណា​មួយ​នោះ​ឬ​អត់​បាន៕

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ លោក Robert Kiyosaki៖ ការវិនិយោគ​ដ៏​ល្អ​បំផុត​នៅពេល​អ្នក​ជំពាក់​បំណុល​គេ គឺ​ដោះ​បំណុល​មិនល្អ​ទាំងអស់​ឲ្យ​អស់​ជា​មុន​សិន​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

តើការជ្រើសរើសបុគ្គលិក មានអ្វីពាក់ព័ន្ធនឹងចិត្តសាស្រ្ដ?

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031