អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > យុទ្ធសាស្ត្រធ្វើទីផ្សាររបស់សហគ្រិន ៣រូប ដែលអ្នកគួរសិក្សាពីពួកគេ

យុទ្ធសាស្ត្រធ្វើទីផ្សាររបស់សហគ្រិន ៣រូប ដែលអ្នកគួរសិក្សាពីពួកគេ

ការធ្វើទីផ្សារគឺជាផ្នែកដ៏សំខាន់មួយដែលអាចទ្រទ្រង់ និងជំរុញដំណើរការអាជីវកម្មរបស់សហគ្រិនទាំងឡាយឲ្យលូតលាស់រីកចម្រើនបាន។ តាមការចុះផ្សាយពីគេហទំព័ររបស់Success.com ខាងក្រោមនេះគឺជាយុទ្ធសាស្ត្រធ្វើទីផ្សារដែលអ្នកអាចរៀនសូត្រតាមបាន ពីសហគ្រិនដ៏ជោគជ័យចំនួន៣រូប៖

១) អ្នក​បង្កើត​កម្មវិធី​ទូរទស្សន៍​ផ្សាយ​ពាណិជ្ជកម្ម (As Seen on TV) លោក Kevin Harrington៖ ត្រូវ​ចេះ​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ដោយ​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ចម្បង​ដែល​ពួកគេ​កំពុង​ជួប​ប្រទះ​ក្នុង​ជីវិត។ គូស​បញ្ជាក់​ពី​ប្រយោជន៍​ដែល​ពួកគេ​នឹង​ទទួល​បាន​ពី​ផលិតផល​របស់​អ្នក ហើយ​អ្នក​ត្រូវ​ចេះ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ការ​ផ្សព្វផ្សាយ​ផលិតផល​របស់​អ្នក​បាន​បន្ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ ពី​មិត្តភ័ក្ដិ​ម្នាក់​ទៅ​មិត្តភ័ក្ដិ​ម្នាក់​ទៀត និង​មាន​ការ​ផ្ដល់​ជូន​ពិសេស​តាម​របៀប​មួយ​ដែល​ពួកគេ​ពិបាក​នឹង​បដិសេធ។

http://asseenontv.pro

សូមអាន៖ ដំបូន្មានពីសហគ្រិន​ស្ត្រី​មេម៉ាយ​បរទេស​ ២រូប​​អំពី​ភាព​ជោគជ័យ​នៃ​អាជីវកម្ម

២) វិនិយោគិន​និង​អ្នក​ប្រឹក្សា​យោបល់​ឲ្យ​ក្រុមហ៊ុន​អាជីវកម្ម លោក Tai Lopez៖ ត្រូវ​រៀន​និយាយ​ភាសា​របស់​អ្នកដទៃ ពុំ​មែន​ជា​ភាសា​ដែល​អ្នក​ចង់​និយាយ​ជាមួយ​ពួកគេ​នោះ​ទេ។ បើ​សិន​ជា​អ្នក​ជួប​ប្រភេទ​មនុស្ស​ដែល​ចូលចិត្ត​ការ​អនុវត្ត​ជាក់ស្ដែង និង​មិន​ចូលចិត្ត​សាំញ៉ាំ​ច្រើន នោះ​អ្នក​គួរ​ផ្ដល់​ព័ត៌មាន​គោលៗ​ឲ្យ​គេ។ បើ​អ្នក​ជួប​ប្រភេទ​មនុស្ស​ដែល​ចូលចិត្ត​សកម្ម​ច្រើន នោះ​អ្នក​អាច​និយាយ​ដំឡើង​សំឡេង​ខ្លាំង​ៗ​បន្តិច និង​និយាយ​ពោរពេញ​ដោយ​ថាមពល​ជាមួយ​មនុស្ស​ទាំងនេះ។ បើ​អ្នក​ជួប​ប្រភេទ​មនុស្ស​ដែល​មាន​ភាព​រួសរាយ នោះ​អ្នក​មិន​ចាំបាច់​ផ្ដល់​សម្ពាធ​ច្រើន​ដល់​ខ្លួនឯង​ក្នុង​ការ​សន្ទនា​ជាមួយ​ពួកគេ​ពេក​នោះ​ទេ។ បើ​ពួកគេ​ចូលចិត្ត​អ្នក នោះ​ពួកគេ​នឹង​ធ្វើ​អាជីវកម្ម​ជាមួយ​អ្នក​មិនខាន។ បើ​ជាមួយ​នឹង​មនុស្ស​ដែល​ឆាប់​រំជួល​អារម្មណ៍ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ថា​មិន​ត្រូវ​បង្ខំ​គេ​ពេក​នោះ​ទេ ហើយ​អ្នក​គួរ​សួរ​ពួកគេ​ជាមួយ​នឹង​សំណួរ​ថា តើ​ផលិតផល​មួយ​នេះ​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​ដែរ ?

http://isaboutfreedom.com

៣) ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន My Life & Wishes លោក Jon Braddock៖ បើ​សិន​ជា​អ្នក​មិន​ស្គាល់​ពី​តម្រូវការ​របស់​អតិថិជន​អ្នក ភាព​ភ័យខ្លាច​របស់​ពួកគេ និង​តម្លៃ​ដែល​ពួកគេ​ប្រកាន់​ខ្ជាប់​ទេ នោះ​វា​នឹង​ក្លាយ​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ពួកគេ។ បើ​ទោះ​ជា​អ្វីៗ​នៅ​ក្នុង​ពិភពលោក​នេះ​ចេះ​តែ​ផ្លាស់ប្ដូរ​ក៏​ដោយ ប៉ុន្តែ​ការ​ស្គាល់​អតិថិជន​របស់​អ្នក និង​វិធីសាស្ត្រ​ដើម្បី​អាច​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ពួកគេ​បាន គឺ​មិន​បាន​ផ្លាស់ប្ដូរ​នោះ​ឡើយ ហើយ​វា​ក៏​ជា​គន្លឹះ​ដែល​នាំ​អ្នក​ទៅ​រក​ភាព​ជោគជ័យ​ផង​ដែរ៕

www.jonathanbraddock.com

ដោយ៖​ ស្រីពៅ

អត្ថបទទាក់ទង៖ លោក Richard Branson មហាសេដ្ឋី​អង់គ្លេស៖ ​​​អនុវត្ត​​ក្បួន​​ទាំង​៥​​នេះ​ ​​ដើម្បី​​​ក្លាយ​ជា​​សហគ្រិន​ជោគជ័យ​​ម្នាក់​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

តើការជ្រើសរើសបុគ្គលិក មានអ្វីពាក់ព័ន្ធនឹងចិត្តសាស្រ្ដ?

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031