អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ចំណុច​សំខាន់ ​៣យ៉ាង​ដែល​ម្ចាស់​អាជីវកម្ម​ដំបូង​ត្រូវ​យកចិត្តទុកដាក់ឱ្យខានតែបាន

ចំណុច​សំខាន់ ​៣យ៉ាង​ដែល​ម្ចាស់​អាជីវកម្ម​ដំបូង​ត្រូវ​យកចិត្តទុកដាក់ឱ្យខានតែបាន

អ្នក​ប្រាកដ​ជា​ដឹង​រួច​មក​ហើយ​ថា ការ​រក​ស៊ី​មាន​លក្ខណៈ​ប្រកួតប្រជែង​ជា​ខ្លាំង​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ។ ដើម្បី​ដំណើរការ​អាជីវកម្ម​ឲ្យ​ប្រព្រឹត្ត​ទៅ​មុខ​បាន មាន​ចំណុច​សំខាន់ៗ​ជាច្រើន​ដែល​តម្រូវ​ឲ្យ​ម្ចាស់​អាជីវកម្ម​ត្រូវ​គិតគូរ​ដោះស្រាយ​និង​រៀបចំ​ផែនការ​យ៉ាង​ម៉ត់ចត់។ ខាងក្រោម​នេះ​គឺជា​ចំណុច​សំខាន់​៣យ៉ាង​ក្នុង​ចំណោម​ចំណុច​សំខាន់​ដទៃ​ទៀត​ដែល​ម្ចាស់​អាជីវកម្ម​ដំបូង​ត្រូវ​យកចិត្តទុកដាក់៖

១) លុយ​គួរតែ​មិនមែន​ជា​គោលដៅ​របស់​អ្នក​ទេ៖ វា​ជា​ការ​កុហក​មួយ​ច្បាស់​ណាស់​ថា បុគ្គល​ណា​ម្នាក់​ធ្វើការ​មិនមែន​ដើម្បី​លុយ ព្រោះ​ថា​យ៉ាងហោចណាស់​ក៏​គេ​ត្រូវការ​វា​ដើម្បី​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ដែរ។ ប៉ុន្តែ អ្នក​មិន​ត្រូវ​លើក​តម្កើង​ហួសហេតុ​ទៅលើ​លុយ​ពេក​នោះ​ទេ។ អ្នក​គួរតែ​ខិតខំ​គិតគូរ​ថា​តើ​ត្រូវ​ធ្វើ​បែប​ណា​ដើម្បី​ឲ្យ​ផលិតផល​របស់​អ្នក​មាន​គុណភាព ហើយ​វា​អាច​ជួយ​ដោះស្រាយ​បញ្ហា​របស់​មនុស្ស​ក្នុង​សង្គម​បាន​យ៉ាង​ដូចម្ដេច​ខ្លះ។ នៅ​ពេល​អ្នក​ជោគជ័យ​ក្នុង​ដំណាក់កាល​ទាំងនេះ នោះ​លុយ​នឹង​រត់​តាម​ក្រោយ​អ្នក​ជា​មិនខាន។

បានអានឬនៅ ? សម្រង់​សម្ដី​ទាំង ​៦​ចំណុច​​សំខាន់ៗ​​ ​​របស់​ស្ថាបនិក​​ Facebook​ ​​លោក Mark Zuckerberg ​​ដែល​អ្នក​មិន​គួរ​មើល​រំលង​

២) ចូរ​កុំ​ភ័យខ្លាច​បរាជ័យ តែ​ត្រូវ​ធ្វើ​ជា​អ្នក​ប្រយុទ្ធ​ដ៏​តស៊ូ​ម្នាក់៖ អ្វី​ដែល​កើតឡើង​មក​លើ​អ្នក​មិន​សំខាន់​នោះ​ទេ តែ​អ្វី​ដែល​សំខាន់​គឺ​នៅ​ត្រង់​ថា​តើ​អ្នក​នឹង​សម្លឹង​មើល​ហេតុការណ៍​នោះ​យ៉ាង​ដូចម្ដេច​ទៅវិញ​ទេ។ បើ​អ្នក​បាន​ដាក់​ចិត្ត​ថា​ជា​អ្នក​រៀន​សូត្រ នោះ​នៅ​ពេល​រឿង​មិន​សម​បំណង​ទាំងឡាយ​កើត​ចំពោះ​អ្នក អ្នក​ប្រាកដ​ជា​អាច​ស្វែងរក​មេរៀន​ដែល​មាន​បង្កប់​នៅ​ក្នុង​រឿងរ៉ាវ​ទាំងនោះ​មិនខាន។ ជោគជ័យ​ដែល​បាន​មក​ដោយ​ស្រួលៗ ក៏​មិន​សូវ​មាន​ប្រយោជន៍​ដូចជា​ជោគជ័យ​ដែល​បាន​ឆ្លងកាត់​ឧបសគ្គ​រារាំង​ផ្លូវ​ច្រើន​នោះ​ដែរ។

៣) មាន​ភាព​ច្នៃប្រឌិត៖ មាន​ឃ្លា​មួយ​បាន​លើកឡើង​ដូច្នេះ​ថា៖ “បើ​សិន​ជា​ផែនការ​របស់​អ្នក​មិន​បាន​សម្រេច ចូរ​ផ្លាស់ប្ដូរ​ផែនការ​របស់​អ្នក​តែ​កុំ​ផ្លាស់ប្ដូរ​គោលដៅ​របស់​អ្នក​ឲ្យ​សោះ”។ នេះ​ចង់​បង្ហាញ​ថា​បើ​សិន​ជា​អ្នក​ដាក់​គោលដៅ​ថា​ចង់​សម្រេច​អ្វី​មួយ​ឲ្យ​បាន មិន​ថា​ជា​ការ​ដោះស្រាយ​បញ្ហា​អ្វី​ក៏​ដោយ តែ​គោលដៅ​នោះ​មិន​អាច​សម្រេច​បាន ដូច្នេះ​អ្នក​ត្រូវ​ចេះ​បត់បែន​ផ្លាស់ប្ដូរ​ផ្លូវ​ដែល​អ្នក​ជ្រើសរើស​ដើរ​ឲ្យ​ដល់​ទីនោះ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត៕

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទាំងនេះគឺជាសំណួរចំនួន៣ ដែលអ្នកត្រូវស្រាវជ្រាវជាមុន មុន​ពេល​ស្វែងរក​ដើម​ទុន​ពី​វិនិយោគិន​ណា​ម្នាក់

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930