អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > មហាសេដ្ឋីពិភពលោក​ ៣ រូប​ដែល​ជោគជ័យ​​ ​តែ​ធ្លាប់​ហែល​ឆ្លង​ភាព​ក្រីក្រ​និង​ជូរចត់​​ជា​ច្រើន​

មហាសេដ្ឋីពិភពលោក​ ៣ រូប​ដែល​ជោគជ័យ​​ ​តែ​ធ្លាប់​ហែល​ឆ្លង​ភាព​ក្រីក្រ​និង​ជូរចត់​​ជា​ច្រើន​

១) លោកស្រី Oprah Winfrey

លោកស្រី​បាន​ចាប់​កំណើត​ជា​កូន​ស្រី​របស់​ម្ដាយ​ជំទង់​និង​ជា​ស្ត្រី​មេម៉ាយ​ម្នាក់ នៅ​ទី​ជនបទ​មួយ​នៃ​រដ្ឋMississippi។ ក្នុង​វ័យ​កុមារភាព លោកស្រី​ត្រូវ​បាន​គេ​ចាប់​រំលោភ និង​ត្រូវ​ពពោះ​កូន​ក្នុង​ផ្ទៃ​ក្នុង​វ័យ​១៤​ឆ្នាំ​នៅ​ឡើយ តែ​ជា​អកុសល​កូន​នេះ​ក៏​បាន​បាត់បង់​ជីវិត​តាំង​ពី​នៅ​ជា​ទារក​ម្ល៉េះ។ នៅ​ក្នុង​វ័យ​សិក្សា​កម្រិត​វិទ្យាល័យ គាត់​ក៏​បាន​បម្រើ​ការងារ​នៅ​ស្ថានីយវិទ្យុ​មួយ។ ដល់​ឆ្នាំ​១៩៨៣ លោកស្រី​ក៏​បាន​ផ្លាស់​ទីលំនៅ​ទៅ​ទីក្រុង Chicago ដើម្បី​ធ្វើការ​ឲ្យ​កម្មវិធី​វិទ្យុ AM Talk Show ដែល​ក្រោយ​មក​ត្រូវ​បាន​គេ​ហៅថា The Oprah Winfrey Show ដែល​កំពុងតែ​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង។ នៅ​ឆ្នាំ​២០១៣ លោកស្រី​ត្រូវ​បាន​ផ្ដល់​ពានរង្វាន់ the Presidential Medal of Freedom ដោយ​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និង​ត្រូវ​បាន​គេ​លើក​តម្កើង​ជា​សប្បុរសជន​ស្បែក​ខ្មៅ​ដ៏​ល្អ​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អាមេរិក ជាមួយ​នឹង​ទ្រព្យសម្បត្តិ​របស់​គាត់​ចំនួន​២.៨​ពាន់​លាន​ដុល្លារ។

 

២) លោក Jan Koum

លោក Jan Koum មាន​កំណើត​នៅ​ទីក្រុង Kiev ប្រទេស​អ៊ុយក្រែន ហើយ​បាន​ផ្លាស់​ទីលំនៅ​មក​រដ្ឋ​កាលីហ្វរញ៉ា សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​១៩៩២ ជាមួយ​ម្ដាយ​និង​យាយ។ លោក​ធ្លាប់​បម្រើ​ការងារ​ជា​អ្នក​ជូត​សម្អាត​នៅ​ហាង​លក់​ទំនិញ​មួយ។ នៅ​ឆ្នាំ​២០០៩ គាត់​បាន​ក្លាយ​ជា​ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​របស់ WhatsApp ដែល​ជា​កម្មវិធី​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ដៃ​ដែល​បាន​លក់​ឲ្យ​ក្រុមហ៊ុន Facebook ក្នុង​ឆ្នាំ​២០១៤ ក្នុង​តម្លៃ​២២​ពាន់​លាន​ដុល្លារ។ បច្ចុប្បន្ន លោក​គឺជា​មហាសេដ្ឋី​ដែល​មាន​ទ្រព្យសម្បត្តិ​ចំនួន​៩.១​ពាន់​លាន​ដុល្លារ។

http://www.scmp.com

 

៣) លោក Larry Ellison

ជា​កូន​របស់​ស្ត្រី​មេម៉ាយ​ម្នាក់ លោក​បាន​កើត​នៅ​ទីក្រុង ញូវយ៉ក និង​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ដោយ​ពូ​និង​មីង​នៅ​ទីក្រុង Chicago។ ប៉ុន្តែ​ក្រោយ​ពី​មីង​របស់​គាត់​បាន​ស្លាប់​ទៅ គាត់​ក៏​បាន​ផ្លាស់​ទីលំនៅ​ទី​ធ្វើការ​តូចតាច​នៅ​រដ្ឋ​កាលីហ្វរញ៉ា​អស់​រយៈពេល​៨​ឆ្នាំ។ ដល់​ឆ្នាំ​១៩៧៧ គាត់​ក៏​បាន​បង្កើត​ក្រុមហ៊ុន software មួយ​ដែល​មាន​ឈ្មោះ​ថា Oracle ដែល​សព្វ​ថ្ងៃ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​ជាង​គេ​បំផុត​មួយ​នៅ​លើ​ពិភពលោក ដែល​មាន​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​ចំនួន​៥៥.៦​ពាន់​លាន​ដុល្លារ៕

www.pcworld.com

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ វិធីសាស្ត្រ​ទាំង ៥យ៉ាង​នេះ​ អ្នក​អាច​ជម្នះ​នូវ​ភាព​ភ័យ​ខ្លាច​ក្នុង​នាម​ជា​អ្នក​ជំនួញ​ទើប​ចាប់​ផ្តើមបាន

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ជំនាញ​សំខាន់​ៗ​ទាំង​ ៦​ របស់​គណនេយ្យករ​ ​Skill Set of Accountant?​ ដឹង​ថា​មាន​អ្វី​ខ្លះ​អត់?​

អ្នក​និពន្ធ​​ដ៏​ល្បី​ លោក​ ​​សន  ខូវិយ៍ (Sean Covey)៖ ​ទម្លាប់​អាក្រក់​៧​យ៉ាង​ ​​ធ្វើ​ឲ្យ​យុវជន​​​រក​មិន​ឃើញ​ភាព​ជោគជ័យ​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728