អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > តើការយល់ឃើញបែបណាខ្លះដែលស្ត្រីគួរបញ្ឈប់ ដើម្បីទម្លុះរនាំងឧបសគ្គសម្រាប់ភាពជោគជ័យក្នុងការងារនិងគ្រួសារ?

តើការយល់ឃើញបែបណាខ្លះដែលស្ត្រីគួរបញ្ឈប់ ដើម្បីទម្លុះរនាំងឧបសគ្គសម្រាប់ភាពជោគជ័យក្នុងការងារនិងគ្រួសារ?

ជំនឿ​ថា​ស្ត្រី​ទន់ខ្សោយ​ជាង​បុរស គ្រាន់តែ​ជា​ការ​យល់​ឃើញ​មួយ​តៗ​គ្នា​ប៉ុណ្ណោះ។ ជាក់ស្ដែង​ក្នុង​ពេល​បច្ចុប្បន្ន​មាន​ស្ត្រី​ជាច្រើន​ដែល​បាន​កាន់​តំណែង​ខ្ពស់ៗ និង​មាន​សមត្ថភាព​ឈ្លាសវៃ​ប៉ិនប្រសប់​មិន​ចាញ់​បុរស​ឡើយ។ ប៉ុន្តែ​មាន​ការ​យល់​ឃើញ​មួយ​ចំនួន​របស់​ស្ត្រី ដែល​អាច​ក្លាយ​ជា​រនាំង​ឧបសគ្គ​សម្រាប់​ភាព​ជោគជ័យ​របស់​ពួកគេ​ក្នុង​ជីវិត​គ្រួសារ​និង​ការងារ​បាន។ តើ​ការ​យល់​ឃើញ​អ្វីខ្លះ​ដែល​ស្ត្រី​គួរ​បញ្ឈប់ ?

១) ឈប់​ធ្វើ​ឲ្យ​ខ្លួនឯង​តូច​ដើម្បី​ឲ្យ​អ្នកដទៃ​បាន​ធំ៖ កាល​ដែល​និយាយ​ថា​ឈប់​ធ្វើឲ្យ​ខ្លួនឯង​តូច​ដើម្បី​ឲ្យ​អ្នកដទៃ​បាន​ធំ​នេះ មិនមែន​ចង់​ជំរុញ​ឲ្យ​អ្នក​មាន​អំនួត​ក្អេងក្អាង​លើ​ខ្លួនឯង ហើយ​មិន​គោរព​អ្នកដទៃ​នោះ​ទេ។ អ្នក​អាច​នឹង​យល់​ខុស​បើ​សិន​ជា​មិន​បាន​ពិចារណា​ឲ្យ​បាន​ត្រឹមត្រូវ។ អ្នក​ត្រូវ​មាន​ភាព​ទន់ភ្លន់​ខាងក្រៅ​និង​រឹងមាំ​ខាងក្នុង។ អ្នក​ត្រូវ​តែ​គោរព​អ្នកដទៃ​មិន​ថា​គេ​នោះ​ជា​មនុស្ស​បែប​ណា​ក៏​ដោយ ព្រោះ​វា​នឹង​បង្ហាញ​ពី​តម្លៃ​របស់​អ្នក ប៉ុន្តែ​អ្នក​ក៏​ត្រូវ​គោរព​ខ្លួនឯង​ដែរ។ បើ​អ្នក​គិត​ថា​អ្នក​ពិត​ជា​ចង់​ជួយ​អ្នកដទៃ​មែន នោះ​អ្នក​គួរតែ​ចែក​រំលែក​មតិ​យោបល់​របស់​ខ្លួន បើ​ទោះ​ជា​គំនិត​នោះ​ខុស​ពី​គេ​ក៏​ដោយ និង​ជួយ​ពួកគេ​តាមរយៈ​សមត្ថភាព​និង​ថាមពល​ដែល​អ្នក​មាន។

២) ឈប់​យល់​ថា​អ្នក​មិន​អាច​មាន​គ្រួសារ​និង​ការងារ​ក្នុង​ពេល​តែ​មួយ​បាន​នោះ​ទេ៖ មាន​មនុស្ស​ស្រី​ជាច្រើន​មាន​បញ្ហា​នៅ​ក្នុង​ការ​រក្សា​តុល្យភាព​រវាង​គ្រួសារ​និង​ការងារ​របស់​ពួកគេ ប៉ុន្តែ​ក៏​មាន​មនុស្ស​ស្រី​ជាច្រើន​នាក់​នៅ​លើ​ពិភពលោក​ដែរ ដែល​អាច​សម្រេច​បាន​នូវ​តុល្យភាព​នេះ​យ៉ាង​គួរឲ្យ​ស្ញប់ស្ញែង ដែល​អាច​ធ្វើ​ជា​គំរូ​ឧទាហរណ៍​សម្រាប់​អ្នក​បាន។ ដូច្នេះ​បើ​អ្នក​ពិត​ជា​មាន​គោលដៅ​ចង់​មាន​ទាំង​គ្រួសារ​និង​ការងារ​ក្នុង​ពេល​តែ​មួយ នោះ​អ្នក​មិន​គួរ​បោះបង់​ចោល​នូវ​គោលដៅ​នេះ​ឡើយ។

៣) ឈប់​លះបង់​សុខភាព​របស់​ខ្លួនឯង​ដើម្បី​ការងារ៖ សុខភាព​របស់​អ្នក​មាន​សារសំខាន់​ខ្លាំង​ណាស់​ក្នុង​ជីវិត​យើង។ មនុស្ស​ជាច្រើន​ដឹង​ពី​សារសំខាន់​របស់​វា​រហូត​ទាល់តែ​ពួកគេ​សុខ​ចិត្ត​ព្រម​លះបង់​ប្រាក់​ទាំង​ប៉ុន្មាន​ដែល​បាន​រក​មក​ទាំង​លំបាក​នោះ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​សុខភាព​របស់​ពួកគេ​ត្រឡប់​មក​ដូច​ដើម​វិញ។ មូលហេតុ​នេះ​ហើយ​ដែល​ថា អ្នក​មិន​ត្រូវ​ភ្លេច​ថា​ត្រូវ​ចេះ​ស្រឡាញ់​ខ្លួនឯង​នោះ​ទេ។ អ្នក​គួរតែ​រក​ពេលទំនេរ​ខ្លះ​ដើម្បី​សម្រាក​លំហែ​កាយ​និង​ចិត្ត ចំណាយ​ពេល​កម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ និង​ធ្វើ​ដំណើរ​ទៅ​តាម​សហគមន៍​ផ្សេងៗ​ដើម្បី​ចែក​អំណោយ​បន្តិចបន្តួច​ដល់​អ្នក​ខ្វះខាត៕

ដោយ៖ ស្រីពៅ

សូមអាន៖ រឿងតែម្យ៉ាងគត់ដែលស្ត្រីត្រូវតែជម្នះឲ្យបានជាមុន មុននឹងចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯង

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930