អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ការបរាជ័យរបស់បុគ្គលជោគជ័យ ៣រូប ដែលបញ្ជាក់ថា អ្នកក៏អាចទទួលជោគជ័យដូចពួកគាត់ដែរ

ការបរាជ័យរបស់បុគ្គលជោគជ័យ ៣រូប ដែលបញ្ជាក់ថា អ្នកក៏អាចទទួលជោគជ័យដូចពួកគាត់ដែរ

ប្រ​ភព៖​​ http://worldkings.org

១) លោក James Dyson

មុន​ពេល​លោក James Dyson បាន​ក្លាយ​ជា​អ្នក​ច្នៃប្រឌិត​វត្ថុ​ដ៏​ជោគជ័យ​មួយ​រូប​របស់​ចក្រភព​អង់គ្លេស លោក​ធ្លាប់​បាន​ប្រើ​ពេល​អស់​១៥​ឆ្នាំ និង​បរាជ័យ​ទៅលើ​គំរូ​ជាង​៥​ពាន់​ទម្រាំតែ​អាច​បង្កើត​ម៉ាស៊ីន​បូម​ធូលី​លំដាប់​ពិភពលោក។ លោក​គឺជា​ម្ចាស់​ក្រុមហ៊ុន Dyson Company ដែល​មិន​ត្រឹមតែ​ផលិត​ម៉ាស៊ីន​បូម​ធូលី​ប៉ុណ្ណោះ​ទេ តែ​នៅ​ផលិត​ម៉ាស៊ីន​សម្ងួត​ដៃ និង​ម៉ាស៊ីន​កម្ដៅ​ទៀត​ផង ហើយ​បើ​យោង​តាម​ប្រភព​របស់ Forbes គាត់​គឺជា​មហាសេដ្ឋី​ដែល​មាន​ទ្រព្យសម្បត្តិ​ចំនួន​៥.៥​ពាន់​លាន​ដុល្លារ។ កាល​ពី​ឆ្នាំ​២០១៧ ក្រុមហ៊ុន​របស់​គាត់​បាន​ធ្វើការ​ទៅលើ​រថយន្ត​ដើរ​ដោយ​អគ្គិសនី​របស់​ពួកគេ ហើយ​វា​នឹង​ត្រូវ​បាន​ដាក់​ដំណើរការ​ជា​សាធារណ​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ។

www.forbes.com

២) លោកស្រី Arianna Huffington

បើ​អ្នក​ធ្លាប់​បាន​អាន​សារព័ត៌មាន​បែប​ឌីជីថល​ដ៏​ល្បី​ឈ្មោះ​មួយ​របស់​ពិភពលោក​ដែល​មាន​ឈ្មោះ​ថា The Huffington Post នោះ​គឺ​លោកស្រី Huffington នេះ​ឯង​ដែល​ជា​ស្ថាបនិក​ដែល​បាន​បង្កើត​សារព័ត៌មាន​នេះ​ឡើង​ក្នុង​ឆ្នាំ​២០០៥។ វា​គឺជា​សារព័ត៌មាន​ដែល​សរសេរ​ទាំង​ព័ត៌មាន​ក្នុង​ស្រុក​និង​អន្តរជាតិ។ ប៉ុន្តែ HuffPost ត្រូវ​បាន​លក់​ឲ្យ​ AOL ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​អនឡាញ ក្នុង​តម្លៃ​ ៣១៥​លាន​ដុល្លារ ហើយ​បាន​ឲ្យ​លោកស្រី​ធ្វើ​ជា​ប្រធាន​ផ្នែក​កែសម្រួល​របស់​សារព័ត៌មាន​នេះ។ ទោះជាយ៉ាងណាក៏ដោយ មុន​ពេល​លោកស្រី​បាន​ជោគជ័យ​ក្នុង​ការ​បង្កើត​សារព័ត៌មាន​ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ពេញ​ពិភពលោក​មួយ​នេះ​ឡើង លោកស្រី​ធ្លាប់​បាន​និពន្ធ​សៀវភៅ​មួយ និង​ធ្លាប់​ត្រូវ​បាន​អ្នក​ចេញ​ផ្សាយ​ចំនួន ​៣៦​នាក់​បដិសេធ។

www.csmonitor.com

៣) លោក Milton Hershey

កើតនៅឆ្នាំ១៨៥៧និងស្លាប់ក្នងឆ្នាំ១៩៤៥ លោក Hershey គឺជា​ស្ថាបនិក​របស់​រោងចក្រ​ឧស្សាហកម្ម​ផលិត​សូកូឡា​ដ៏​ល្បី​ឈ្មោះ​ជាង​គេ​មួយ​របស់​ពិភពលោក ដែល​មាន​ឈ្មោះ​ថា The Hershey Company។ សូកូឡា Heyshey របស់​លោក​ត្រូវ​បាន​បន្ត​ចែកចាយ​លក់​នៅ​ជាង​៦០​ប្រទេស​ជុំវិញ​ពិភពលោក។ នៅ​មុន​ពេល​សូកូឡា​របស់​លោក​ទទួល​បាន​ការ​គាំទ្រ​ពី​មនុស្ស​ជាច្រើន​បែប​នេះ លោក​ធ្លាប់​បាន​បើក​ក្រុមហ៊ុន​ផលិត​ស្ករ​គ្រាប់​ចំនួន​៣​ក្រុមហ៊ុន​ដាច់ៗ​ពី​គ្នា តែ​ជា​អកុសល​ក្រុមហ៊ុន​ទាំង​៣​នេះ​បាន​ទទួល​នូវ​ភាព​បរាជ័យ​ទាំងអស់៕

http://worldkings.org

ដោយ៖ ស្រីពៅ

សូមអាន៖ មហាសេដ្ឋីពិភពលោក​ ៣ រូប​ដែល​ជោគជ័យ​​ ​តែ​ធ្លាប់​ហែល​ឆ្លង​ភាព​ក្រីក្រ​និង​ជូរចត់​​ជា​ច្រើន​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930