អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > មេរៀន​ ៣​យ៉ាង​ដែល​យើង​អាច​រៀន​សូត្រ​បាន​ពី​ការ​បរាជ័យ​របស់​អាជីវកម្ម

មេរៀន​ ៣​យ៉ាង​ដែល​យើង​អាច​រៀន​សូត្រ​បាន​ពី​ការ​បរាជ័យ​របស់​អាជីវកម្ម

ការ​ធ្វើ​អាជីវកម្ម​មាន​ការ​ប្រកួតប្រជែង​ណាស់ តែ​ការ​បរាជ័យ​របស់​អាជីវកម្ម​ក៏​មាន​ចំនួន​ច្រើន​ដែរ។ មាន​អាជីវកម្ម​ជោគជ័យ​ជាច្រើន​ដែល​មាន​ប្រវត្តិ​ធ្លាប់​ជួប​ការ​បរាជ័យ​ច្រើន​ដង​ពី​មុន​មក។ ការ​បរាជ័យ​សុទ្ធតែ​ជា​មេរៀន​ដ៏​មាន​តម្លៃ​សម្រាប់​នាំ​យើង​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​ពេល​ខាងមុខ ដែល​វា​ជា​មូលហេតុ​មួយ​ដែល​ម្ចាស់​អាជីវកម្ម​មិន​គួរ​បោះបង់​ចោល​គោលដៅ​នោះ​ឡើយ។ ខាងក្រោម​នេះ​គឺជា​មេរៀន​៣​យ៉ាង​ដែល​យើង​អាច​រៀន​សូត្រ​បាន​ពី​ការ​បរាជ័យ​របស់​អាជីវកម្ម៖

១) ស្វែងរក​ដៃគូ​វិនិយោគ​ដ៏​ត្រឹមត្រូវ៖ ដៃគូ​វិនិយោគ​ដ៏​ត្រឹមត្រូវ​មិន​ត្រឹមតែ​ជា​អ្នក​ដែល​មាន​ដើម​ទុន​ច្រើន​ប៉ុណ្ណោះ​ទេ តែ​ពួកគេ​គឺជា​អ្នក​ដែល​មាន​ទស្សនវិស័យ​មើល​ឃើញ​ដូច​អ្នក និង​មាន​គោលដៅ​រួម​មួយ​ដែល​អាច​ដើរ​ជាមួយ​គ្នា​បាន។ ពួកគេ​អាច​មាន​គំនិត​ល្អៗ​ជាច្រើន​សម្រាប់​ជា​គន្លឹះ​ដល់​អ្នក​ក្នុង​ការ​ដំណើរការ​អាជីវកម្ម​ថ្មីថ្មោង​របស់​អ្នក​ឲ្យ​ទទួល​បាន​ភាព​រីកចម្រើន។

២) កុំ​ធ្វេស​ប្រហែស​ក្នុង​ការ​ធ្វើ​ទីផ្សារ៖ បើ​ទោះ​ជា​អ្នក​មាន​ផលិតផល​ល្អ​ក៏​ដោយ វា​ក៏​មាន​ការ​លំបាក​ច្រើន​ក្នុង​ការ​អូសទាញ​អតិថិជន​គោលដៅ​របស់​អ្នក​នៅ​ពេល​ការ​ផ្សព្វផ្សាយ​ផលិតផល​របស់​អ្នក​មិន​សូវ​មាន​ភាព​ទូលំទូលាយ។ បណ្ដាញ​សង្គម​គឺជា​ផ្លូវ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ​សម្រាប់​ឲ្យ​អ្នក​អូសទាញ​អតិថិជន​គោលដៅ​របស់​អ្នក ហើយ​បើ​សិន​ជា​វា​ចាំបាច់​ក្នុង​ការ​ជួល​អ្នក​ជំនាញ​ផ្នែក​ទីផ្សារ​ដែល​មាន​បទពិសោធន៍​មក​ទៀត នោះ​អ្នក​ក៏​គួរតែ​ធ្វើ​បែប​នោះ​ទៅ ព្រោះ​ពួកគេ​នឹង​មាន​វិធី​ដើម្បី​ជួយ​អ្នក​ឲ្យ​សម្រេច​កិច្ចការ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​បាន។

៣) ធ្វើការ​ពិសោធន៍​សាកល្បង​លើ​ផលិតផល​របស់​អ្នក៖ មុន​នឹង​អ្នក​សម្រេច​ចិត្ត​ពង្រីក​គោលដៅ​ទៅលើ​ការ​ដាក់​លក់​ផលិតផល​របស់​អ្នក​ជា​ខ្នាត​ធំ អ្នក​ចាំបាច់​ត្រូវ​ធ្វើការ​ពិសោធន៍​សាកល្បង​ទៅលើ​ផលិតផល​របស់​អ្នក​នៅ​ក្នុង​ខ្នាត​តូច​ជាមុនសិន។ វា​ជា​ដំណាក់កាល​មួយ​សំខាន់​ណាស់ ព្រោះ​ថា​នៅ​ពេល​នោះ​អ្នក​នឹង​ទទួល​បាន​មតិយោបល់​តប​មក​វិញ​ពី​អតិថិជន​របស់​អ្នក ដែល​មិន​ថា​ជា​មតិ​រិះគន់​ឬ​ស្ថាបនា​នោះ​ទេ វា​សុទ្ធតែ​អាច​ជួយ​អ្នក​ទៅ​រក​ការ​រីកចម្រើន​បាន​ទាំងអស់៕

ដោយ៖ ស្រីពៅ

សូមអាន៖ តើការយល់ឃើញបែបណាខ្លះដែលស្ត្រីគួរបញ្ឈប់ ដើម្បីទម្លុះរនាំងឧបសគ្គសម្រាប់ភាពជោគជ័យក្នុងការងារនិងគ្រួសារ?

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031