អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > «ក្បួន​​ក្លាយ​ជា​អ្នក​​មាន​ទាំង​ ៥​ស្នៀត»​​ ដកស្រង់ចេញ​ពី​សៀវភៅ​​​​ល្បីៗ​ក្នុង​​លោក

«ក្បួន​​ក្លាយ​ជា​អ្នក​​មាន​ទាំង​ ៥​ស្នៀត»​​ ដកស្រង់ចេញ​ពី​សៀវភៅ​​​​ល្បីៗ​ក្នុង​​លោក

​មនុស្ស​សឹង​តែ​ទាំង​អស់​ចង់​ក្លាយ​ជា​អ្នក​មាន តែ​​​មាន​​មនុស្ស​មិន​ដល់​​១០​ភាគរយ​ផង​ដែល​បាន​សម្រេច​ក្តី​សុបិន​​របស់​ខ្លួន​​ ព្រោះ​ថា ​វា​ពិត​ជា​លំបាក​ ហើយ​វា​ទាមទារ​នូវ​​​ចំណុច​សំខាន់ៗ​ជាច្រើន​។ ​​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​​អ្នក​ចង់​​ឲ្យ​ក្តីសុបិន​របស់​អ្នក​​ក្លាយ​ជាការ​ពិត​ អ្នក​គួរ​តែចំណាយ​​ពេល​​​ឲ្យ​បាន​ច្រើន​ដើម្បី​សិក្សា​ និង រិះរក​វិធី​សាស្រ្ត​ ដើម្បី​​​ចេញ​សកម្មភាព​​ប្រកប​ដោយ​ប្រសិទ្ធភាព​ ​និង លទ្ធភាព​កើត​ឡើង​ជា​ទីពេញ​ចិត្ត​។ ខាង​ក្រោម​នេះ ជា​ចំណុច​សំខាន់ៗ​​ទាំង​៥​យ៉ាង​ ដែល​បាន​ដកស្រង់​ចេញ​ពី​សៀវភៅល្បីៗ​ក្នុង​​លោក​ ​ក្នុង​ការ​សាង​ខ្លួន​ឯង​​ឲ្យ​ក្លាយ​ជា​អ្នក​មាន​៖

១) ​«គ្រប់​គ្នា​សុទ្ធតែ​អាច​ក្លាយ​ជា​អ្នក​មាន ​ តែ​សំខាន់​​លើ​​ផ្នត់​គំនិត​»៖ ​​វា​ជា​​ចំណុច​សំខាន់​​មួយ ដែល​បាន​ដកស្រង់​ចេញ​ពី​សៀវភៅ​ «​Rich Dad Poor Dad ​»​របស់​​​លោក​ Robert Kiyosaki ដែល​ជា​សៀវភៅ​ដែល​ទទួល​បាន​ការ​គាំទ្រ​​យ៉ាង​ខ្លាំង​នៅ​លើ​ពិភពលោក។ ​ត្រង់​ចំណុច​នេះ​ ​មាន​ន័យ​ថា ​​​​បើ​ចង់​ក្លាយ​ជា​អ្នក​មាន​មែន ត្រូវ​បណ្តុះ​ផ្នត់​គំនិត​ជា​អ្នក​មាន​សិន ​ទើប​​ ពេល​​ចេញ​សកម្មភាព នាំ​​ឲ្យ​ដើរ​ទៅ​ដល់​ភោគសម្បត្តិ​​ដ៏​មហិមា។ ​​​លោក​ Robert Kiyosaki ​​មុន​ពេល​ទទួល​​ជោគជ័យ​ក្នុង​​វិស័យ​ជំនួញ និង ក្នុង​នាម​ជា​អ្នក​និពន្ធ និង គ្រូបង្វឹក​នេះ​ក៏​ធ្លាប់​រកស៊ី​បរាជ័យ ហើយ​​ជំពាក់​គេ​រហូត​ដល់​ ១​​លានដុល្លារ​​។ ប៉ុន្តែ​​លោក​បាន​បណ្តុះ​ផ្នត់​គំនិត​អ្នក​មាន​​ក្នុង​ខ្លួន​ ដោយ​ជឿជាក់​ថា ​​​​​លោក​នឹង​នៅ​តែ​ជា​អ្នក​មាន​​ ហើយ​កាន់​តែ​មាន​ជាង​មុន​​​ទៀត​ ប្រសិន​បើ​​លោក​មិន​បោះបង់​ ​ហើយ​គ្រាន់​តែ​ព្យាយាម​ផ្លាស់ប្តូរ​ និង​ កែកំហុស​​ដែល​បាន​កើត​ឡើង​ប៉ុណ្ណោះ​។​

២) «ប្រសិន​បើ​អ្នក​ស្តាប់​តែ​​​​យោបល​ ឬ គំនិត​ចាស់ៗ​​ ឬ​គំនិត​ទូទៅ​ អ្នក​នឹង​​មិន​អាច​ក្លាយ​ជា​អ្នក​​មាន​ជា​រៀង​រហូត»​៖ ​​ចំណុច​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅ​  «The Richest Man in Babylon» ​និង សៀវភៅ​មួយ​ចំនួន​ទៀត​។​ គំនិត​នេះ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ​ក្នុង​ការ​ដើរ​ឆ្ពោះ​ទៅ​កាន់​ភាព​ជា​អ្នក​មាន​ ព្រោះ​ដើម្បី​ជោគជ័យ​​​ក្នុង​ជីវិត​ ពួកអ្នក​មាន​​មិន​​ធ្វើ​តាម​គំនិត​របស់​មនុស្ស​ទូទៅ​ឡើយ​ ដោយ​ពួកគេ​ព្យាយាម​​គិត​ និង​ធ្វើ​អ្វី​ដែល​ប្លែក​ពី​គេ។ គំនិត​ប្លែក​ពី​គេ​​នេះ​ហើយ​ ដែល​នាំ​​ឲ្យ​​ពួកគេ​​អាច​ក្លាយ​ជា​អ្នក​មាន​ លើស​ពី​មនុស្ស​ទូទៅ​បាន។ ​​មាន​ន័យ​ថា បើ​អ្នក​ធ្វើ​អ្វី​មួយ​ដូច​មនុស្ស​ភាគច្រើន​ធ្វើ​ដែរ​ នោះ​មាន​ន័យ​ថា អ្នក​នឹង​​ក្លាយ​ជា​មនុស្ស​សាមញ្ញដូច​មនុស្ស​ធម្មតាដែរ។​

៣) ​​«ត្រូវ​​​ឲ្យ​លុយ​ធ្វើ​ការ​​​ឲ្យ​អ្នក​»៖ ​​​គំនិត​នេះ​ក៏​​មាន​នៅ​ក្នុងសៀវភៅ​  «The Richest Man in Babylon»​​ដែរ​ ហើយ​​វា​ជំរុញ​​ឲ្យ​មនុស្ស​​ចេះ​​ប្រើប្រាស់​លុយ​​ឲ្យ​មាន​ប្រយោជន៍ ​ឬ ប្រើ​លុយ​ដើម្បី​បង្កើត​លុយ។ ​មនុស្ស​ភាគច្រើន​ប្រឹងប្រែង​ធ្វើ​ការ​យ៉ាង​ខ្លាំង​ដើម្បី​លុយ ប៉ុន្តែ​ពួកគេ​មិន​ចេះ​​​​​ប្រើ​លុយ​​ ធ្វើ​ការ​ឲ្យ​ពួកគេ​វិញ​ទេ​ អ៊ីចឹង​ហើយ​បាន​ជា ​សឹង​មួយ​​ជីវិត​ទោះ​ប្រឹង​រក​លុយ​​ខ្លាំង​យ៉ាង​ណា​ក៏​នៅ​តែ​​​ក្រ​ដដែល។ ​​ការ​ប្រើ​​​លុយ​​ឲ្យ​ធ្វើ​ការ​​ឲ្យ​យើង​នេះ​ ​មាន​ន័យ​ថា​ ត្រូវ​យក​វា​ទៅ​ វិនិយោគ ឬ ​រកស៊ី ​ជាជាង​​យក​​វា​ទៅ​បង្កើត​បំណុល​​។​

៤) ​«ពួក​អ្នក​​មាន​ ជា​មនុស្ស​សាមញ្ញ​បំផុត​»៖ ​​​ខ្លឹមសារ​នេះ ដក​ស្រង់​ចេញ​ពី​សៀវភៅ​ «The Millionaire Next Door»​​​ ដោយ​ចង់​បញ្ជាក់​ថា ​​​​​មនុស្ស​ធម្មតា​តែង​ព្យាយាម​ធ្វើ​​​​​តុបតែងខ្លួន​​ឲ្យ​ដូច​ជា​អ្នក​មាន ​ដើម្បី​​​ឲ្យ​គេ​មើក​មក​ថា ​ជា​អ្នក​មាន ប៉ុន្តែ​ការ​ព្យាយាម​ចំណាយ​ច្រើន​លើ​សម្ភារៈ​នេះ​មិន​បាន​ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ជា​ អ្នក​មាន​ពិត​ប្រាកដ​នោះ​ទេ​ តែ​មាន​តែ​​​បង្កើត​បំណុល​កាន់​តែ​ច្រើន​។ ដោយ​​ឡែក​​ពួក​អ្នក​មាន​ពិត​ប្រាកដ​ គឺ រស់នៅ​ តុបតែង​ខ្លួន ឬ ប្រើប្រាស់​សម្ភារៈ​យ៉ាង​សាមញ្ញបំផុត​ តែ​គំនិត​របស់​ពួកគេ​​​គឺ​មិន​សាមញ្ញ​នោះ​​ឡើយ​។ ដូច្នេះ​ហើយ​ បើ​ចង់​ក្លាយ​ជា​អ្នក​មាន​មែន​ មិន​គួរ​ព្យាយាម​ចំណាយ​ច្រើន​អត់​ប្រយោជន៍​នោះ​ឡើយ​ តែ​ត្រូវ​ព្យាយាម​បណ្តុះ​​គំនិត​អ្នក​មាន​ក្នុង​ខ្លួន​ទើប​ជា​រឿង​ត្រឹមត្រូវ​។​

៥) ​​​«ដើម្បី​ក្លាយ​ជា​អ្នក​មាន​ គឺ​ទាមទា​ពេលវេលា ដូច្នេះ​ការ​អត់ធ្មត់​ជា​គន្លឹះ​»៖​ ​ក្នុង​សៀវភៅ «The Richest Man in Babylon»​​ បាន​​​​​បញ្ជាក់​ថា ​​ក្លាយ​ជា​អ្នក​មាន​មិន​មែន​កើត​ឡើង​ក្នុងរយៈពេល​ត្រឹម​មួយ​​ថ្ងៃ​បាន​ទេ​ ព្រោះ​​វា​ទាមទារ​​ពេលវេលា​សមស្រប​​​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​។ ​​អ្វី​ដែល​សំខាន់​បំផុត​ ដែល​មិន​​អាច​ខ្វះ​បាន​ក្នុង​ស្ថាន​ភាព​នេះ​គឺ​ការ​អត់ធ្មត់​ ដើម្បី​ប្រាកដ​ថា​អ្នក​នឹង​មិន​បោះបង់​​ដោយ​ងាយ​ រហូត​ដល់​ថ្ងៃ​មូយ​ចូល​មក​ដល់​។ មនុស្ស​ជាច្រើន​ មាន​ផែនការ​យ៉ាង​ល្អ​ និង ​​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ ​គ្រាន់​តែ​ថា បច្ចុប្បន្ន​ហាក់​ដូច​ជា​​មិន​ទាន់​​​ឲ្យ​ផល​​សម​តាម​បំណង​ តែ​អនាគត់​នឹង​​​​​​មាន​ភាព​អស្ចារ្យ​កើត​​ឡើង​។ ​ប៉ុន្តែ​​មនុស្ស​ភាគច្រើន​សម្រេច​ចិត្ត​បោះបង់​នៅ​កន្លែង​ផ្លូវ​ ឬ​ ​​ពេល​ខិត​ជិត​ចូល​ដល់​ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​ទៅ​ហើយ​​ក៏​សម្រេច​បោះបង់​ ​ព្រោះ​គ្មាន​ការ​អត់ធ្មត់​៕​

ដោយ​៖ រតនា​ ​វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031