អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > តើ​ក្រុមហ៊ុន​តម្លៃ​ជាង ​១​ពាន់​លាន​ដុល្លារ​​​ផ្ដល់​សេវាកម្ម​វេទិកា​គ្រប់គ្រង​បណ្ដាញ​សង្គម Hootsuite ​ប្រសូត​ឡើង​​យ៉ាង​ដូចម្ដេច ?

តើ​ក្រុមហ៊ុន​តម្លៃ​ជាង ​១​ពាន់​លាន​ដុល្លារ​​​ផ្ដល់​សេវាកម្ម​វេទិកា​គ្រប់គ្រង​បណ្ដាញ​សង្គម Hootsuite ​ប្រសូត​ឡើង​​យ៉ាង​ដូចម្ដេច ?

ប្រ​ភព៖​​ BetaKit

Hootsuite គឺជា​វេទិកា​គ្រប់គ្រង​បណ្ដាញ​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​និង​ជោគជ័យ​ខ្លាំងក្លា​មួយ ដែល​ក្នុង​រយៈពេល​ត្រឹមតែ​៩​ឆ្នាំ អាច​ទាក់ទាញ​អ្នក​ប្រើប្រាស់​ជាង​ ១៦​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក។ គំនិត​អាជីវកម្ម​ដ៏​ច្នៃប្រឌិត​របស់ Hootsuite បាន​ធ្វើឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​បណ្ដាញ​សង្គម​ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​កាណាដា​មួយ​នេះ មាន​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​ឯណោះ។

រឿងរ៉ាវ​របស់​ក្រុមហ៊ុន Hootsuite កើត​ចេញ​មក​ពី​និស្សិត​ដែល​បោះបង់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ Victoria ដើម្បី​ដើរ​តាម​ជំនក់​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ក្លាយ​ជា​សហគ្រិន ហើយ​ក៏​បាន​បើក​អាជីវកម្ម​ហាង​លក់​ភីហ្សា​មួយ​កន្លែង ក្នុង​ឆ្នាំ​១៩៩៨។ លោក Ryan Holmes ដែល​ជា​ស្ថាបនិក​របស់​ហាង​លក់​ភីហ្សា​នេះ ចាប់ផ្ដើម​ដំណើរ​ជីវិត​ជា​សហគ្រិន​របស់​ខ្លួន​ជាមួយ​នឹង​បទពិសោធន៍​មេរៀន​ដ៏​មាន​តម្លៃ​ជាច្រើន​នៅ​ក្នុង​អាជីវកម្ម​ដំបូង​របស់​ខ្លួន​នេះ។ លោក​ត្រូវ​រ៉ាប់រង​ការងារ​គ្រប់​សព្វ​ជំពូក​ទាំងអស់​ដោយ​ខ្លួនឯង តាំង​ពី​កុម្ម៉ង់​គ្រឿងផ្សំ ធ្វើ​ភីហ្សា គិត​លុយ ជូត​សម្អាត ផ្នែក​ទីផ្សារ និង​ការងារ​ជាច្រើន​ផ្សេង​ទៀត​ក្នុង​ពេល​តែ​មួយ។​

ប៉ុន្តែ​ក្នុង​ឆ្នាំ​១៩៩៩ គាត់​បាន​មើល​ឃើញ​ឱកាស​ដែល​បង្កប់​នៅ​ក្នុង​អំឡុង​ពេល​នោះ​ដែល​ជា​ពេល​នៃ​ការ​រីកចម្រើន​ទៅ​មុខ​ជា​ខ្លាំង​នូវ​វិស័យ​បច្ចេកវិទ្យា ហើយ​នៅ​ពេល​នោះ​គាត់​ក៏​បាន​សម្រេច​ចិត្ត​លក់​ហាង​ភីហ្សា​នេះ​ចោល និង​ចាប់ផ្ដើម​រៀន​សរសេរ​កូដ​ដោយ​ខ្លួនឯង។ ក្នុង​ឆ្នាំ​២០០០ គាត់​ក៏​បាន​បង្កើត​ក្រុមហ៊ុន​មួយ​ដែល​ផ្ដល់​សេវាកម្ម​បង្កើត​គេហទំព័រ​និង​សេវាកម្ម​ឌីជីថល ដែល​មាន​ឈ្មោះ​ថា Invoke។​

ក្រោយ​មក​គាត់​ក៏​បាន​មើល​ឃើញ​ពី​តម្រូវការ​ថ្មី​របស់​អតិថិជន​ដែល​ចង់​បង្កើត​វេទិកា​នៅ​លើ​បណ្ដាញ​សង្គម​របស់​ពួកគេ​ដូចជា​នៅ​លើ Facebook និង Twitter។ សេវាកម្ម​ថ្មី​ដែល​គាត់​បាន​បន្ថែម​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​អតិថិជន​នេះ ទទួល​បាន​ការ​គាំទ្រ​ជា​ខ្លាំង ដែល​វា​បាន​ជំរុញ​ឲ្យ​គាត់​បំបែក​ក្រុមហ៊ុន​ថ្មី​មួយ​ទៀត សម្រាប់​ផ្ដល់​សេវាកម្ម​វេទិកា​គ្រប់គ្រង​បណ្ដាញ​សង្គម​នេះ ដែល​ជា​ការ​ចាប់​កំណើត​ឡើង​របស់​ក្រុមហ៊ុន Hootsuite ក្នុង​ឆ្នាំ​២០០៨​នេះ​ឯង។

ឥឡូវ​នេះ Hootsuite ត្រូវ​ប្រឈម​នឹង​ឧបសគ្គ​លំបាក​មួយ​ចំនួន​នៅ​ពេល​ត្រូវ​គ្រប់គ្រង​បុគ្គលិក​រហូត​ដល់​ទៅ​ជាង​១​ពាន់​នាក់។ យ៉ាងណាមិញ ស្ថាបនិក Ryan Holmes បាន​និយាយ​ថា៖ \”អ្នក​ត្រូវតែ​រក​វិធីសាស្ត្រ​ធ្វើ​បែប​ណា​ដើម្បី​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្រប់​គ្នា​ទាំងអស់​ឲ្យ​មាន​ប្រសិទ្ធភាព និង​ធ្វើ​ឲ្យ​ប្រាកដ​នូវ​ភាព​ស៊ីចង្វាក់​គ្នា​ដើម្បី​ឲ្យ​គ្រប់​គ្នា​ឆ្ពោះ​ទៅ​មុខ​តាម​ទិសដៅ​តែ​មួយ​ស្រុះ​គ្នា​បាន។ វា​គឺជា​ការ​រៀន​សូត្រ​ដ៏​ចម្បង​មួយ​ដែល​ខ្ញុំ​តែងតែ​យកចិត្តទុកដាក់​គិតគូរ​រហូត​មក​

ដើម្បី​សម្រេច​បែប​នេះ​បាន នៅ​រាល់​ការ​សន្ទនា​ទំនាក់ទំនង​ជាមួយ​បុគ្គលិក​ដែល​ជា​សមាជិក​រួម​ការងារ​ទាំងអស់ គាត់​តែងតែ​ចាប់ផ្ដើម​ជាមួយ​នឹង​សំណួរ​ថា ​”ហេតុអ្វី​”។ ហេតុអ្វី​នេះ នឹង​ដាស់តឿន​គ្រប់​គ្នា​ដើម្បី​ចងចាំ​ជានិច្ច​នូវ​គោលដៅ​ថា​អ្វី​ដែល​ពួកគេ​កំពុង​តែ​ធ្វើ​និង​ខិតខំ​ដើម្បី​សម្រេច​ឲ្យ​បាន​នេះ គឺ​ដើម្បី​ឆ្ពោះ​ទៅ​រក​អ្វី​នៅ​ខាង​មុខ។ នៅ​ពេល​ដឹង​ពី​គោលដៅ​ដែល​ខ្លួន​ចង់​សម្រេច​ឲ្យ​បាន​ច្បាស់លាស់ នោះ​ម្នាក់ៗ​នឹង​ធ្វើអ្វី​មួយ​ដោយ​មាន​គោលដៅ​រំពឹង​ថា​ចង់​បាន​អ្វី ដែល​គោលដៅ​នេះ​នឹង​ជំរុញ​ពួកគេ​ឲ្យ​ខិតខំ​ប្រឹងប្រែង​ស្រុះ​គ្នា​ទៅ​មុខ​ជានិច្ច។ ម្យ៉ាងទៀត​គាត់​ក៏​បាន​ផ្ដល់​សារសំខាន់​និង​ប្រសិទ្ធភាព​ចំពោះ​ការ​ប្រាស្រ័យ​ទាក់ទង​មុខ​នឹង​មុខ​ផង​ដែរ និង​កាត់បន្ថយ​ការ​ផ្ញើ​សារ​តាម​អ៊ីមែល និង​បណ្ដាញ​សង្គម​ផ្សេង​ៗ៕​

ដោយ​៖ ស្រីពៅ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031