អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ៣ជំហាន ដែលអ្នកដឹកនាំអាចអនុវត្តដើម្បីបង្កើនការលក់របស់សមាជិកក្រុម

៣ជំហាន ដែលអ្នកដឹកនាំអាចអនុវត្តដើម្បីបង្កើនការលក់របស់សមាជិកក្រុម

ក្នុង​នាម​ជា​អ្នកដឹកនាំ​នៃ​សមាជិក​ក្រុម​ផ្នែក​លក់ ជាជាង​សួរ​ទៅ​កាន់​ពួកគេ​ថា ហេតុអ្វី​ពួកគេ​មិន​អាច​សម្រេច​ការ​លក់​បាន​ច្រើន ? អ្នក​គួរតែ​ផ្លាស់ប្ដូរ​សំណួរ​របស់​អ្នក​ទៅ​ជា តើ​ខ្ញុំ​អាច​ជួយ​អ្វី​បាន​ខ្លះ​ដើម្បី​ឲ្យ​ពួកគេ​អាច​សម្រេច​ការ​លក់​បាន​ច្រើន ? ដូច្នេះ​ហើយ​ជាមួយ​នឹង​ជំហាន​ទាំង​៣​ដែល​មាន​រៀបរាប់​នៅ​ខាងក្រោម អ្នក​អាច​យក​ទៅ​អនុវត្ត​ជាមួយ​សមាជិក​ក្រុម​របស់​អ្នក​ដើម្បី​បង្កើន​ការ​លក់​ឲ្យ​មាន​ប្រសិទ្ធភាព​បាន។

១) ត្រូវ​ប្រាកដ​ថា​សមាជិក​ក្រុម​របស់​អ្នក​ជឿជាក់​ទៅលើ​ផលិតផល​ដែល​ពួកគេ​កំពុង​លក់៖ អ្នកដឹកនាំ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ពន្យល់​សមាជិក​ក្រុម​យ៉ាងណា ដើម្បី​ឲ្យ​ពួកគេ​យល់​ពី​មូលហេតុ​ដែល​ពួកគេ​គឺជា​ចំណែក​មួយ​នៃ​ក្រុម ហេតុអ្វី​តួនាទី​របស់​គេ​សំខាន់ និង​ថា​តើ​ផលិតផល​ដែល​ពួកគេ​លក់​នោះ​នឹង​អាច​កែប្រែ​ការ​រស់នៅ​របស់​អតិថិជន​ឲ្យ​ប្រសើរ​ឡើង​យ៉ាង​ដូចម្ដេច។ នៅ​ពេល​ពួកគេ​បាន​យល់​ពី​ចំណុច​ទាំងនេះ​ហើយ នោះ​ពួកគេ​នឹង​ផ្ដល់​សារសំខាន់​ចំពោះ​ឥរិយាបថ​របស់​ខ្លួនឯង​ចំពោះ​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន។

២) ហ្វឹកហាត់​សមាជិក​ក្រុម​របស់​អ្នក​ពី​យុទ្ធសាស្ត្រ​នៃ​ការ​លក់៖ ពួកគេ​ចាំបាច់​ត្រូវ​យល់​ដឹង​ឲ្យ​បាន​ល្អិតល្អន់​ពី​ព័ត៌មាន​ទាំងឡាយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ផលិតផល​របស់​ក្រុមហ៊ុន ពោល​គឺ​ស្គាល់​ពី​អ្វី​ដែល​ខ្លួន​កំពុងតែ​លក់ ពុំ​នោះ​ទេ​ពួកគេ​នឹង​មិន​អាច​ឆ្លើយ​សំណួរ​ដែល​អតិថិជន​សួរ​នាំ​ពួកគេ​នោះ​ឡើយ។ ម្យ៉ាងទៀត តើ​អ្នក​លក់​ផលិតផល​តាមរយៈ​អ្វី ? បណ្ដាញ​សង្គម ឬ​ក៏​តាមរយៈ​ការ​ដើរ​លក់​ផ្ទាល់ ? ក្រុមហ៊ុន​នីមួយៗ​សុទ្ធតែ​មាន​យុទ្ធសាស្ត្រ​លក់​ខុសៗ​ប្លែក​ពី​គ្នា។ ហេតុនេះ អ្នកដឹកនាំ​ត្រូវ​ហ្វឹកហាត់​សមាជិក​ខ្លួន​ទៅ​តាម​យុទ្ធសាស្ត្រ​នោះ​ឲ្យ​បាន​ម៉ត់ចត់​ផង​ដែរ។

៣) ឆក់​យក​ឱកាស​ពី​បច្ចេកវិទ្យា​ដើម្បី​បង្កើន​ការ​លក់៖ សព្វថ្ងៃ​នេះ​មាន​បច្ចេកវិទ្យា​ជាច្រើន​មិន​ថា​ជា​កម្មវិធី​ផ្សេងៗ​ឬ​គេហទំព័រ​ជាដើម ដែល​អាច​បម្រើ​ការ​ជា​ប្រយោជន៍​ដ៏​ច្រើន​សម្រាប់​អ្នក​ប្រើប្រាស់​នៅ​ជុំវិញ​ពិភពលោក។ វា​គឺជា​ឱកាស​ល្អ​មួយ​ដែល​អ្នក​អាច​ឆក់​យក​បាន ដើម្បី​ប្រើប្រាស់​វា​សម្រាប់​បង្កើន​ការ​លក់​របស់​សមាជិក​ក្រុម​អ្នក​ឲ្យ​មាន​ប្រសិទ្ធភាព៕

ដោយ៖ ស្រីពៅ

សូមអាន៖ រឿង​ទាំង​ ៤​យ៉ាង​​គ្មាន​នរណា​ម្នាក់​​​និយាយ​ប្រាប់​អ្នក​ មុន​ពេល​​​ចាប់​ផ្ដើម​អាជីវកម្ម​នោះ​ទេ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031