អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ក្បួន​សំខាន់ៗ​​​​ពួក​មហា​សេដ្ឋី​បាន​​​​​​​អនុវត្ត​​ ជា​ហេតុ​នាំ​ឲ្យ​ពួកគេ​​​មាន​លុយ​ច្រើន​​ចាយ​​មិន​អស់

ក្បួន​សំខាន់ៗ​​​​ពួក​មហា​សេដ្ឋី​បាន​​​​​​​អនុវត្ត​​ ជា​ហេតុ​នាំ​ឲ្យ​ពួកគេ​​​មាន​លុយ​ច្រើន​​ចាយ​​មិន​អស់

ក្លាយ​ទៅ​ជា​មនុស្ស​ដែល​ មាន​លុយកាក់​ និង ទ្រព្យ​សម្បត្តិ​ច្រើន​ គឺ​ជា​អ្វី​ដែល​គ្រប់​គ្នា​ចង់​បាន​។ ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​ងាយ​ប៉ុន្មាន​នោះ​ទេ​។ មាន​​​មូលហេតុ​ជាច្រើន​ដែល​​ធ្វើ​ឲ្យ​មនុស្ស​ភាគច្រើន​ជួប​ឧបសគ្គ​​ក្នុង​ការ​ក្លាយ​ជា​ទៅ​ជា​ «អ្នកមាន​»​​ ហើយ​​​ក្នុង​នោះ ​​​វិធី​សន្សំ​លុយ​កាក់​​មិន​ច្បាស់លាស់​ ក៏​ជា​មូលហេតុ​សំខាន់​ដែរ​។​ សម្រាប់​សេដ្ឋី​​ទាំង​ឡាយ​ ​ពួកគេ​សុទ្ធតែ​មាន​អនុវត្ត​នូវ​វិធីសាស្ត្រ​ស្រដៀងៗ​គ្នា​ ដែល​នាំ​ឲ្យ​ជីវិត​របស់​ពួកគេ​ជោគជ័យ​។​

មនុស្ស​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ គឺ​ភាគ​ច្រើន​សុទ្ធតែ​មាន​​ក្បួន​សំខាន់ៗ​​ខាង​ក្រោម​នេះ​៖
១) ​ប្រយ័ត្នប្រយែង​​ចំពោះ​ការ​ចំណាយ​ដែល​គ្មាន​ប្រយោជន៍​៖​ ចំពោះ​មនុស្ស​មួយ​ចំនួន​ ​មិន​ពូកែ​ខាង​រកលុយ​ទេ ប៉ុន្តែ​ជំនាញ​ខាង​ចំណាយ​ផ្ដេសផ្ដាស​តែ​ម្តង​ ជា​ហេតុ​នាំ​ឲ្យ​ពួកគេ​សឹង​គ្មាន​ថ្ងៃ​ណា​ដែល​ អាច​រក​ពន្លឺ​នៃ​ភាព​​មាន​បាន​ហ្នឹង​គេ​ឡើយ​។​ ​ទាក់ទង​ជា​មួយ​ការ​ចំណាយ​នេះ​ បើ​ទោះបីជា​ អ្នក​មាន​ចំណូល​ច្រើន​ក៏​ដោយ​ ក៏​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត​ លើ​ការ​ចំណាយ​ ព្រោះ​បើ​រក​បាន​ច្រើន​ តែ​ចំណាយ​ច្រើន​​ខ្លាំង​ដែរ​នោះ គឺ​នៅ​តែ​គ្មាន​សល់​អ្វី​។ ចំពោះ​អ្នក​ដែល​អាច​អភិវឌ្ឍ​ខ្លួន​ ក្លាយ​ជា​មនុស្ស​មាន​ទ្រព្យសម្បត្តិ​ច្រើន​ទាំង​ឡាយ​ គឺ​សុទ្ធតែ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ រាល់​ការ​ចំណាយ​ ដើម្បី​ប្រាកដ​ថា វា​ជា​ការ​ចាយ​ត្រូវ​ខ្ទង់​ ហើយ​មាន​ប្រយោជន៍​។​

២) ​ប្រឹងប្រែង​ធ្វើ​ការ​ខ្លាំង​៖ ​សម្រាប់​មនុស្ស​ខ្ជិល​ ទោះបីជា​រឿង​ងាយ​ស្រួល​ប៉ុណ្ណា​ក៏​ធ្វើ​មិន​កើត​ដែរ​ ​ដូច្នេះ​ហើយ​​ពួកគេ​ក៏​​មិន​ងាយ​នឹង​មាន​ថ្ងៃ​អាច​ជោគជ័យ​ជា​ដុំកំភួន​បាន​ដែរ​។ ​បើ​គ្រាន់តែ​​ធ្វើការ​បែប​ថ្នម​កម្លាំង​ ​នោះ​លទ្ធផល​ក៏​ទៅតាម​នោះ​ដែរ​ ​ប៉ុន្តែ​បើ​ប្រឹងប្រែង​ខ្លាំង​លើ​ការ​ងារ​ ក៏ដូចជា​មុខរបរ​នោះ​ ​មិនយូរមិនឆាប់​​ប្រាកដ​ជា​ទទួល​បាន​លទ្ធផល​ដ៏​ល្អ​មិន​ខាន​។ សម្រាប់​សេដ្ឋី​ និង មហាសេដ្ឋី​ក្នុង​លោក​ទាំងឡាយ​ ​គឺ​​សុទ្ធសឹងតែ​ប្រឹងប្រែង​ធ្វើ​ការ​ខ្លាំង​បំផុត​ ទម្រាំ​ពួកគេ​អាច​ឈាន​ដល់​ដំណាក់​កាល​មាន​លុយ​ចាយ​មិន​អស់​។ បើ​ទោះបីជា​ ពួកគេ​បច្ចុប្បន្ន​មាន​លុយ​ចាយ​មិន​អស់​ទៅ​ហើយ​ក្តី​ ក៏​អ្នក​ទាំងនោះ​មិន​បាន​ដេក​ស្ងៀម​នោះ​ដែរ​ ពោល​គឺ​នៅ​តែ​ប្រឹងប្រែង​ជា​និច្ច​។

៣) ​សន្សំ​ចំណែក​ណាមួយ​ដែល​រកបាន​៖ ​​​មិន​ថា ចំណូល​ច្រើន​ក្តី​ឬ តិច​ក្តី​ បើ​មិន​សន្សំ​គឺ​ប្រាកដ​ជា​អស់​មិនខាន​ ព្រោះ​លុយ​ និង មនុស្ស​គឺ​នៅ​ជា​មួយ​គ្នា​មិន​យូរ​នោះ​ទេ​។ ​ការ​សន្សំ​មិន​ចាំបាច់​តែ​ មាន​ចំណូល​ច្រើន​ចាំ​សន្សំ​នោះ​ទេ​ ពោល​គឺ​រក​បាន​ប៉ុន្មាន​ក៏​ដោយ គឺ​ត្រូវ​តែ​កំណត់​​ភាគ​រយ​ ឬ ចំណែក​ណាមួយ​សម្រាប់​សន្សំ​ទុក​ជា​រៀងរាល់​ថ្ងៃ ឬ ខែ​ ដើម្បី​ប្រាកដ​ថា ​អ្នក​មាន​ប្រាក់​បម្រុង​ទុក​សម្រាប់​ធ្វើ​អ្វីៗ​នៅ​ពេល​ចាំបាច់​។

៤) ​ហ៊ាន​ប្រថុយ​​រកស៊ី​៖ ​​រាល់​អ្នក​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ទាំងឡាយ​ មិន​មែន​បាន​មក​ដោយសារតែ​ប្រាក់ខែ​នោះ​ទេ​​ ព្រោះ​ប្រាក់ខែ​ខ្ពស់​ គ្រាន់តែ​ធ្វើ​ឲ្យ​ជីវភាព​​មាន​លក្ខណៈ​ប្រសើរ​ និង មើល​ទៅ​ទំនង​ប៉ុណ្ណោះ។ ​​មនុស្ស​ណា​ដែល​ហ៊ាន​ប្រថុយ​ក្នុង​ការ​រកស៊ី​ គឺ​​​នឹង​មាន​ឱកាស​ក្លាយ​ជា​ សេដ្ឋី​ឬ​មហាសេដ្ឋី​ជា​ដើម​ ប៉ុន្តែ​មិន​​មិន​ហ៊ាន​បើក​អាជីវកម្ម​រក​ស៊ី​នោះ​ទេ​ គឺ​មិន​អាច​មាន​លុយ​ច្រើន​ចាយ​មិន​អស់​នោះ​ឡើយ​។ ជា​ការ​ពិត​ណាស់​ ការ​រកស៊ី​គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​ ព្រោះ​​​​វា​អាច​ធ្វើ​ឲ្យ​មនុស្ស​ក្រ​លើស​ដើម​ ប្រសិនបើ​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​។ ​​​វា​ជា​រឿង​សាមញ្ញ​ទេ​ ធ្វើ​អ្វី​ក៏​មាន​ការ​លំបាក​ដែរ​ ហើយ​វា​ក៏​មិន​អាច​ជៀស​ផុត​ពី​ភាព​បរាជ័យ​ដែរ​ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺ​ការ​តស៊ូ​ជំនះ​រាល់​បញ្ហា​រហូត​សម្រេច​តាម​ក្តី​ប្រាថ្នា​។

​៥) ​ធ្វើ​អ្វី​ដែល​ពួកគេ​​​ចង់​ ហើយ​ជឿ​ថា​ទៅរួច​៖ មិន​ថា លោក​Jack Ma ស្ថាបនិក​របស់​ក្រុមហ៊ុន​Alibaba និង មហាសេដ្ឋី​ផ្សេងៗ​ទៀត​នោះ​ទេ​ ​​គឺ​​អ្នក​ទាំង​នេះ​ បាន​​ចាប់ផ្តើម​​ជា​មួយ​អ្វី​ដែល​ចូលចិត្ត​ ហើយ​ជឿជាក់​យ៉ាង​ពេញ​ទំហឹង​ថា អាច​ទៅ​រួច​បើ​ទោះបីជា​ ធ្លាប់​ដួល​ច្រើន​ដង​ និង ​ត្រូវ​បាន​គេ​សើចចំអក​ក្តី​។ ​ការ​ធ្វើ​អ្វី​​​មួយ​ដែល​ខ្លួន​ពេញ​ចិត្ត​ ​គឺជា​កម្លាំង​ចិត្ត​មួយ​ដ៏​សំខាន់​បំផុត​សម្រាប់​មនុស្ស​ម្នាក់ៗ​ ​ហើយ​​ពួកគេ​នឹង​ជំនះ​រាល់​ឧបសគ្គ​ ​រហូត​អាច​សាង​ស្នាដៃ​ដ៏​អស្ចារ្យ​​ និង មាន​ទ្រព្យសម្បត្តិ​ហូរហៀរ​៕
​ដោយ៖ អ៊ុន ភក្តី

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31