អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > គន្លឹះ ៣យ៉ាងដើម្បីឆ្លើយតបថា «ទេ» ចំពោះអតិថិជន​

គន្លឹះ ៣យ៉ាងដើម្បីឆ្លើយតបថា «ទេ» ចំពោះអតិថិជន​

ប្រ​ភព៖​​ pixabay.com

ដោយ​មាន​ភាព​ភ័យខ្លាច​បាត់បង់​អតិថិជន សម្រាប់​សហគ្រិន​មួយ​ចំនួន ការ​ឆ្លើយតប​ថា​ទេ​ទៅ​កាន់​អតិថិជន​របស់​ខ្លួន អាច​ជា​បញ្ហា​លំបាក​មួយ​សម្រាប់​ពួកគេ។ ប៉ុន្តែ បើ​អ្នក​ពិត​ជា​មិន​អាច​ធ្វើ​តាម​សំណើ​របស់​អតិថិជន​ហើយ​ត្រូវ​បង្ខំ​ធ្វើ​តាម​នោះ​ទៀត នោះ​លទ្ធផល​របស់​អ្នក​អាច​នឹង​ធ្វើឲ្យ​ពួកគេ​ខក​ចិត្ត​នៅ​ពេល​វា​មិន​សម​តាម​ការ​រំពឹង​ទុក​បាន។ ហេតុនេះ​បើ​អ្នក​ពិត​ជា​មិន​អាច​ធ្វើ​បាន​មែន ត្រូវ​ឆ្លើយតប​ថា​ទេ​ទៅ​កាន់​ពួកគេ​មែន អ្នក​គួរតែ​ធ្វើ​បែប​នោះ។ ខាងក្រោម​នេះ​គឺជា​គន្លឹះ​៣យ៉ាង​ដែល​អ្នក​អាច​ប្រើប្រាស់​សម្រាប់​ឆ្លើយតប​ថា​ទេ​ចំពោះ​អតិថិជន​អ្នក៖

១) ផ្ដល់​ជូន​ជម្រើស​ដទៃ​ជំនួស៖ នៅ​ពេល​អតិថិជន​ប្រចាំ​របស់​អ្នក​បាន​ស្នើ​សុំ​សំណើ​អ្វីមួយ​ដែល​អ្នក​មិន​អាច​ផ្ដល់​ជូន​ឲ្យ​ពួកគេ​បាន អ្នក​អាច​នឹង​មាន​ការ​រង្កៀស​ចិត្ត​នៅ​ក្នុង​ការ​ឆ្លើយតប​បដិសេធ​តប​ទៅ​ពួកគេ​វិញ។ ប៉ុន្តែ​បើ​អ្នក​ចេះ​ឆ្លើយតប​ទៅ​កាន់​ពួកគេ​វិញ​ពី​ស្ថានភាព​របស់​អ្នក ដែល​អ្នក​មិន​អាច​ផ្ដល់​ជូន​សំណើ​បែប​នោះ​បាន​ដោយ​ហេតុ​ផល​ណា ព្យាយាម​ពន្យល់​ពួកគេ​ឲ្យ​យល់​ពី​ស្ថានការណ៍​នោះ ហើយ​ស្វែងរក​ជម្រើស​ដទៃ​ជំនួស​វិញ។ ធ្វើ​បែប​នេះ អតិថិជន​របស់​អ្នក​នឹង​អាច​យល់​ពី​ស្ថានការណ៍​អ្នក​បាន ហើយ​ក៏​អាច​យល់​បាន​ថា​អ្នក​បាន​ព្យាយាម​អស់​ពី​លទ្ធភាព​ដើម្បី​បម្រើ​ពួកគេ​ហើយ។

២) ត្រូវតែ​ប្រាកដ​ថា​អ្នក​ពិត​ជា​ចង់​ឆ្លើយ​ថា​ទេ​មែន​ឬ​អត់៖ សម្ពន្ធភាព​រវាង​ក្រុមហ៊ុន​និង​អតិថិជន​ម្នាក់ៗ​ត្រូវការ​រយៈពេល​យូរ​ទើប​អាច​ទាញ​យក​ការ​ទុក​ចិត្ត​របស់​ពួកគេ​ចំពោះ​អ្នក​បាន។ មូលហេតុ​នេះ​ហើយ​ទើប​បាន​ជា​ការ​ឆ្លើយតប​ថា​ទេ​ចំពោះ​ពួកគេ អាច​នាំ​មក​នូវ​លទ្ធផល​វិជ្ជមាន​ខ្លះ​និង​អវិជ្ជមាន​ខ្លះ​បាន។ ដូច្នេះ​ហើយ​មុន​នឹង​អ្នក​ចង់​ឆ្លើយតប​ថា​ទេ​ទៅ​កាន់​សំណើ​របស់​អតិថិជន​អ្នក អ្នក​ត្រូវតែ​ប្រាកដ​ឲ្យ​ច្បាស់​ក្នុង​ចិត្ត​ជា​មុន​សិន​ថា​អ្នក​ពិត​ជា​ត្រូវ​ឆ្លើយ​បែប​នោះ​មែន​ឬ​អត់។

៣) ដាក់​ចិត្ត​ស្ដាប់​អតិថិជន​របស់​អ្នក​ជា​មុន៖ ការ​ដាក់​ចិត្ត​ស្ដាប់​អតិថិជន​របស់​អ្នក​ជា​មុន​បង្ហាញ​ពី​ការ​គោរព​និង​ការ​យកចិត្តទុកដាក់​របស់​អ្នក​ចំពោះ​ពួកគេ តែ​ការ​ស្ដាប់​នេះ​ក៏​ត្រូវ​ប្រកប​ដោយ​ភាព​ស្មោះត្រង់​ចេញ​ពី​ចិត្ត​ដែរ។ នៅ​ពេល​អ្នក​ស្ដាប់​ពី​បញ្ហា​របស់​ពួកគេ​បាន​ច្បាស់លាស់​ហើយ អ្នក​ត្រូវ​បង្ហាញ​ទៅ​កាន់​អតិថិជន​វិញ​ថា​អ្នក​បាន​យល់​ពី​បញ្ហា​របស់​ពួកគេ ដោយ​និយាយ​សង្ខេប​ឡើង​វិញ​ពី​អ្វី​ដែល​ពួកគេ​បាន​និយាយ ហើយ​អ្នក​ត្រូវ​ព្យាយាម​ស្វែងរក​វិធី​ចរចា​បែប​ណា​ដែល​នាំ​មក​នូវ​លទ្ធផល​វិជ្ជមាន​ចំពោះ​ភាគី​ទាំងសងខាង ដើម្បី​ឲ្យ​ពួកគេ​អាច​យល់​បាន​ថា​ហេតុអ្វី​អ្នក​មិន​អាច​ធ្វើ​តាម​សំណើ​របស់​ពួកគេ​បាន៕

ដោយ៖ ស្រីពៅ

សូមអាន៖ ៣ជំហាន ដែលអ្នកដឹកនាំអាចអនុវត្តដើម្បីបង្កើនការលក់របស់សមាជិកក្រុម

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930