អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​កំហុស​ទាំង​ ៣​យ៉ាង​ដែល​សហគ្រិន​ទើប​នឹង​ចាប់ផ្ដើម​ដំបូង​ច្រើន​មាន

​កំហុស​ទាំង​ ៣​យ៉ាង​ដែល​សហគ្រិន​ទើប​នឹង​ចាប់ផ្ដើម​ដំបូង​ច្រើន​មាន

ការ​សាង​កំហុស​គឺជា​រឿង​ដ៏​ល្អ​មួយ ព្រោះ​បើ​មិន​មាន​កំហុស​ទេ នោះ​អ្នក​នឹង​មិន​អាច​រៀន​សូត្រ​អ្វី​ថ្មី​ពី​ជីវិត​និង​អាច​កែប្រែ​អភិវឌ្ឍ​ខ្លួន​ឲ្យ​ល្អ​ប្រសើរ​បាន​នោះ​ឡើយ។ ដំណើរ​ជីវិត​ជា​សហគ្រិន​ក៏​ដូចគ្នា​ដែរ ការ​សាង​កំហុស​ហើយ​រៀន​ពី​កំហុស​មាន​ភាព​ចាំបាច់​សម្រាប់​ការ​អភិវឌ្ឍ​របស់​អាជីវកម្ម។ ខាងក្រោម​នេះ​គឺជា​កំហុស​ទាំង​៣​យ៉ាង​ដែល​សហគ្រិន​ដែល​ទើប​នឹង​ចាប់ផ្ដើម​ដំបូង​ច្រើន​មាន៖

១) ព្យាយាម​ធ្វើ​អ្វីៗ​ទាំងអស់​ដោយ​ខ្លួនឯង៖ មាន​ពេល​ខ្លះ​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​ទ្រាំ​ធ្វើ​អ្វីៗ​ទាំងអស់​ដោយ​ខ្លួនឯង ដោយ​មាន​មូលហេតុ​ខ្វះខាត​លុយ​សម្រាប់​ជួល​អ្នក​ជំនាញ។ ប៉ុន្តែ​សម្រាប់​ម្ចាស់​អាជីវកម្ម​ខ្លះ​វិញ​អាច​មាន​ការ​យល់​ឃើញ​ថា ការ​ធ្វើ​អ្វី​ៗ​ដោយ​ខ្លួនឯង​ងាយស្រួល​ជាង​ជួល​គេ​មក​ធ្វើ។ បើ​សិន​ជា​អាជីវកម្ម​របស់​អ្នក​ធំ មាន​កិច្ចការ​ច្រើន ហើយ​អ្នក​មាន​ការ​យល់​ឃើញ​បែប​នេះ នោះ​វា​អាច​នាំ​បញ្ហា​សម្រាប់​អ្នក​បាន ព្រោះ​ថា​អ្នក​មិន​អាច​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​បាន​ដោយ​ខ្លួនឯង​ក្នុង​ពេល​តែ​មួយ​នោះ​ឡើយ។ ពិត​ណាស់​អ្នក​ប្រហែល​ជា​អាច​ទ្រាំទ្រ​រួច ប៉ុន្តែ​ការ​គ្រប់គ្រង​កិច្ចការ​ច្រើន​មុខ​ក្នុង​ពេល​តែ​មួយ​នឹង​មិន​នាំ​អ្នក​ឲ្យ​ផ្ចង់​ស្មារតី​បាន​ល្អ ហើយ​ផលិត​ចេញ​នូវ​លទ្ធផល​ការងារ​ដែល​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​នោះ​ឡើយ។

២) ជ្រើសរើស​វិស័យ​អាជីវកម្ម​ណា​ដែល​អ្នក​ខ្លួនឯង​មិន​ពេញចិត្ត​ឬ​មិន​មាន​ចំណេះដឹង​អំពី​វា៖ បើ​អ្នក​ជ្រើសរើស​ធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​ណាមួយ ដោយ​គ្រាន់តែ​មើល​ឃើញ​ថា​វិស័យ​នោះ​នឹង​នាំ​ប្រាក់​ចំណេញ​ដល់​អ្នក​ច្រើន​ក្នុង​រយៈពេល​ដ៏​ខ្លី ទាំង​ដែល​អ្នក​ខ្លួនឯង​មិន​សូវ​ជា​មាន​ការ​ពេញចិត្ត​និង​ថែមទាំង​មិន​មាន​ចំណេះដឹង​អំពី​កិច្ចការ​ក្នុង​វិស័យ​នោះ​ផង នោះ​នៅ​ពេល​អ្នក​ជួប​បញ្ហា​ធំៗ អ្នក​អាច​នឹង​ងាយ​រត់​គេច​ចេញ​មិន​ប្រឈម​នឹង​បញ្ហា​បាន។ បើ​ជា​កិច្ចការ​ដែល​អ្នក​ស្រឡាញ់​ពេញចិត្ត នោះ​អ្នក​នឹង​ខិតខំ​អត់ធ្មត់​ដោះស្រាយ​បញ្ហា​ទាំងឡាយ​ដោយ​មិន​រាថយ​នោះ​ឡើយ។

៣) គិត​ថា​វា​នឹង​ងាយស្រួល៖ អ្នក​អាច​អាន​ដំណើរ​ជីវិត​របស់​សហគ្រិន​ជោគជ័យ​ជាច្រើន​នាក់ ដែល​រឿងរ៉ាវ​ពួកគេ​បាន​ជំរុញ​លើកទឹកចិត្ត​អ្នក​ឲ្យ​មាន​ចិត្ត​ពុះកញ្ជ្រោល​ចង់​ដើរ​នៅ​លើ​ផ្លូវ​សហគ្រិន​ដែរ។ ប៉ុន្តែ​ជាក់ស្ដែង​ការ​ធ្វើ​អាជីវកម្ម​មិន​មាន​ជា​កិច្ចការ​ងាយស្រួល​ទាំងអស់​នោះ​ទេ។ វា​ត្រូវការ​ការ​តស៊ូ​អត់ធ្មត់​ច្រើន។ និយាយ​បែប​នេះ​មិនមែន​ជា​ការ​និយាយ​បែប​ទុទ្ទិដ្ឋិនិយម​ជំរុញ​អ្នក​ឲ្យ​បោះបង់​គោលដៅ​របស់​ខ្លួនឯង​ចោល​នោះ​ទេ។ ប៉ុន្តែ​មាន​ពេល​ខ្លះ ការ​គិត​ឲ្យ​ពិបាក​ជា​មុន នឹង​ជួយ​អ្នក​ឲ្យ​កសាង​កម្លាំង​ខ្លាំងក្លា​សម្រាប់​ត្រៀម​ទប់ទល់​ជាមួយ​នឹង​បញ្ហា​លំបាក​ទាំងឡាយ៕

ដោយ៖ ស្រីពៅ

សូមអាន៖ គន្លឹះ ៣យ៉ាងដើម្បីឆ្លើយតបថា «ទេ» ចំពោះអតិថិជន

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930