អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ចំណុច​សំខាន់ៗ ​៣​យ៉ាង​ដែល​អ្នកដឹកនាំ​ល្អៗ​តែងតែ​មាន

ចំណុច​សំខាន់ៗ ​៣​យ៉ាង​ដែល​អ្នកដឹកនាំ​ល្អៗ​តែងតែ​មាន

ប្រ​ភព៖​​ pixabay.com

មាន​របៀប​ជាច្រើន​ដែល​នាំ​ទៅ​រក​ការ​ដឹកនាំ​ដ៏​ល្អ​សម្រាប់​ក្រុម​មួយ​ឬ​អង្គភាព​មួយ ដែល​អាស្រ័យ​ទៅលើ​ស្ថានភាព​ផ្សេងៗ​គ្នា។ ការ​ដឹកនាំ​ឲ្យ​ល្អ​នៅ​ពេល​អ្វីៗ​ប្រព្រឹត្ត​ទៅ​បាន​រលូន​គឺជា​រឿង​ងាយស្រួល​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​អ្វីៗ​រៀប​នឹង​រលំ ឬ​រលំ​អស់​ហើយ នោះ​ស្ថានភាព​បែប​នោះ​នឹង​លាត​ត្រដាង​បង្ហាញ​ថា​អ្នក​ជា​អ្នកដឹកនាំ​បែប​ណា។ ខាងក្រោម​នេះ​គឺជា​ចំណុច​សំខាន់ៗ​៣​យ៉ាង​ដែល​អ្នកដឹកនាំ​ល្អៗ​តែងតែ​មាន៖

១) សិក្សា​ពិសោធន៍​ពី​របៀប​ដឹកនាំ​ដែល​មាន​ប្រសិទ្ធភាព៖ ភាព​ជា​អ្នកដឹកនាំ​ពិត​ប្រាកដ​មិនមែន​ជា​ការ​ប្រតិកម្ម​ភ្លាមៗ​ចេញ​ពី​អារម្មណ៍​មិន​នឹងន​ក្នុង​មួយ​ពព្រិច​ភ្នែក​របស់​អ្នក​នោះ​ឡើយ។ អារម្មណ៍​របស់​អ្នក​ត្រូវ​តែ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​មុន​នឹង​បញ្ចេញ​វា​មក​ក្រៅ ពុំ​នោះ​ទេ​វា​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ទាំង​សង​ខាង​ពុំ​ខាន។ អ្នកដឹកនាំ​ល្អ​ត្រូវ​ចេះ​សិក្សា​ពិសោធន៍​ស្វែងយល់​ថា​តើ​ការ​ដឹកនាំ​បែប​ណា​ដែល​នាំ​ឲ្យ​អ្នក​ទទួល​បាន​ប្រយោជន៍​ដែល​អ្នក​ចង់​បាន បន្ទាប់​មក​នៅ​ពេល​ដែល​អ្នក​ដឹង​ហើយ អ្នក​ត្រូវ​ចេះ​ស្វែងយល់​ថា​ត្រូវ​ធ្វើ​បែប​ណា​ដើម្បី​ជំរុញ​ឲ្យ​អ្នក​អាច​ដឹកនាំ​តាម​របៀប​នោះ​ត​ទៅ​មុខ​ទៀត​បាន។

២) មិន​ត្រូវ​ភ័យខ្លាច​ក្នុង​ការ​ប្រើប្រាស់​របៀប​ដឹកនាំ​ផ្សេងៗ​គ្នា​ជាមួយ​មនុស្ស​ផ្សេងៗ​គ្នា៖ ការ​គ្រប់គ្រង​មនុស្ស​គឺជា​រឿង​លំបាក​មួយ​ទៅ​ហើយ ប៉ុន្តែ​ការ​ដែល​យល់​ដឹង​ថា​ពេល​ណា​ត្រូវ​ដឹកនាំ​របៀប​ណា នោះ​កាន់តែ​ជា​រឿង​លំបាក​ទៅ​ទៀត។ អ្នកដឹកនាំ​ដ៏​មាន​ប្រសិទ្ធភាព​យល់​ដឹង​ថា​ជាមួយ​មនុស្ស​បែប​ណា​ត្រូវ​ចូល​ជ្រៀតជ្រែក​ការងារ​ពួកគេ​ឲ្យ​បាន​ច្រើន ហើយ​ជាមួយ​មនុស្ស​ប្រភេទ​ណា​ត្រូវ​ទុក​សេរីភាព​សម្រាប់​ឲ្យ​ពួកគេ​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន។ ពុំ​នោះ​ទេ​បើ​ទោះ​ជា​គោលបំណង​នៃ​ការ​ដឹកនាំ​របស់​អ្នក​ល្អ​ក៏​ដោយ តែ​បើ​វា​មិន​ស័ក្ដិសម​ទៅ​នឹង​ស្ថានភាព​បច្ចុប្បន្ន​ទេ នោះ​វា​នឹង​ក្លាយ​ជា​ឥត​ប្រយោជន៍​និង​ថែម​ទាំង​នាំ​បញ្ហា​មក​វិញ​មិនខាន។

៣) សញ្ជឹង​គិត​បន្តិច​ថា​តើ​អ្នកដឹកនាំ​គំរូ​របស់​អ្នក​នឹង​ធ្វើ​បែប​ណា​ក្នុង​ស្ថានការណ៍​នោះ? ៖ អ្នក​ប្រាកដ​ជា​មាន​អ្នកដឹកនាំ​ណា​មួយ​រូប​ដែល​ជា​ទី​ពេញចិត្ត​របស់​អ្នក។ ហេតុនេះ​ក្នុង​កាលៈទេសៈ​មួយ​ដែល​អ្នក​ជួប​បញ្ហា​ដែល​ពិបាក​ដោះស្រាយ អ្នក​អាច​បញ្ឈប់​បន្តិច ហើយ​សញ្ជឹង​គិត​ថា​បើ​សិន​ជា​អ្នក​ដឹកនាំ​គំរូ​របស់​អ្នក​ជួប​ស្ថានការណ៍​បែប​នេះ តើ​គាត់​នឹង​ដោះស្រាយ​វា​ដោយ​របៀប​ណា ? មាន​ពេល​ខ្លះ​ការ​គិត​របៀប​នេះ​អាច​ធ្វើឲ្យ​អ្នក​ស្វែងរក​ចម្លើយ​ដ៏​ល្អ​សម្រាប់​បញ្ហា​របស់​អ្នក​បាន៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728