អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ដំណើរ​លើវិថី​​តស៊ូរបស់ Jack Ma ប្រែ​ខ្លួន​ពី​​​គ្រូបង្រៀន​ទៅជា​មហាសេដ្ឋី​ និង​ត្រឡប់​ទៅ​ជា​គ្រូ​បង្រៀន​វិញ

ដំណើរ​លើវិថី​​តស៊ូរបស់ Jack Ma ប្រែ​ខ្លួន​ពី​​​គ្រូបង្រៀន​ទៅជា​មហាសេដ្ឋី​ និង​ត្រឡប់​ទៅ​ជា​គ្រូ​បង្រៀន​វិញ

​លោក​Jack Ma ជា​សហគ្រិន​ដែល​មាន​ទ្រព្យ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ក្រោយ​ការបង្កើត​ក្រុមហ៊ុន​ Alibaba ហើយ​គ្រោង​​លាលែង​ពី​តំណែង​ជា​អ្នកបង្កើត​ក្រុមហ៊ុន​មួយ​នេះ​ខណៈ​ដែល​ក្រុមហ៊ុន​នេះ​លោក​បាន​បង្កើត​​​ជាង​ពីរ​ទសវត្សរ៍​មក​ហើយ​នោះ។

កាលពី​ថ្ងៃ​ច័ន្ទ​ ​ពីរ​សប្ដាហ៍​មុន​ ​លោក ​Jack Ma បាន​មានប្រសាសន៍​ថា​​ ​ខួប​ទី​ ៥៤​ឆ្នាំ​របស់​លោក ​ ជា​ពេល​ដែល​​លោក​​សម្រេច​ប្រកាស​ លាលែង​ពី​តំណែង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​នេះ ​ដែល​ការ​លែ​លែង​របស់​លោក​គឺ​នឹង​ធ្វើ​ឡើង​​នៅ​ឆ្នាំ​ក្រោយនេះ​​តែ​ម្ដង។​

​លោក​ Jack Ma ​ដែល​ជា​អ្នក​តស៊ូ​មតិ​ ឥត​សំចៃ​ដើម្បី​សកលភាវូបនីយកម្ម​ នឹង​ចាប់​ផ្ដើម​ផ្លាស់ប្ដូរ​​​តួនាទី​របស់​លោក​នៅ​ក្នុង​ពេលវេលា​​មួយ​ដែល​អាច​និយាយ​បាន​ជា​ពេល​វេលា​ដ៏​ក្ដៅ​គគុក។ ក្ដៅ​គគុក​ដោយ​សារ​តែ​​ សហរដ្ឋអាមេរិក​និង​ចិន​​ កំពុង​បោះសម្ដី​ដាក់​គ្នា​រឿង​ សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើន​ឡើង​ ទន្ទឹម​នឹង​នេះ​ដែរ​សេដ្ឋកិច្ច​ចិន​កំពុង​បង្ហាញ​សញ្ញា​នៃ​ការ​ធ្លាក់ចុះ​​បន្តិច​ផង​ដែរ។

លោក Duncan Clark អ្នកនិពន្ធ​សៀវភៅ «Alibaba: The House That Jack Ma Built» បាន​ប្រាប់​ទូរទស្សន៍ CNN ថា​គាត់ ​សង្ស័យ​ថា​ការ​ចូលនិវត្តន៍​របស់​លោក​ម៉ា​ត្រូវ​បាន​បង្កឡើង​ដោយ​ខាង​ភូមិសាស្ត្រ​នយោបាយ​។ លោក Clark បាន​និយាយ​ទៀត​ថា ៖ «Jack Ma បាន​និយាយ​តាំងពី​យូរ​ណាស់​មក​ហើយ​ ពី​ការ​ត្រឡប់​ទៅ​ធ្វើ​ជា​គ្រូបង្រៀន​វិញ ដូច្នេះ​ហើយ​វា​គ្មាន​ការ​ភ្ញាក់ផ្អើល​អី​នោះ​ទេ​»។​

​​ងាក​ទៅ​កាន់​ប្រវត្តិ​របស់​លោក Jack Ma ​បន្តិច​ គឺ​លោក​កើត​នៅ​​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​នៅ​ទីក្រុង ​HangZhou នៃ​ខេត្ត ​ZheJiang​ ប្រទេស​ចិន​នៅ​ឆ្នាំ ​1964 ហើយ​លោក​បាន​​​មាន​ប្រសាសន៍​​នៅក្នុង​បទសម្ភាសន៍​មួយ​ថា លោក​បរាជ័យ​ក្នុង​ការ​ដាក់ពាក្យ​ទៅ​រៀន​​នៅ​សាកលវិទ្យាល័យ Harvard ចំនួន​​ ១០​ដង​ហើយ​​ជួប​បរាជ័យ​លើ​ការ​ដាក់​ពាក្យ​ធ្វើ​ការ​រាប់​សិប​ដង​ផងដែរ។

លោក​បាន​បរាជ័យ​ក្នុង ការ​ប្រឡង​ចូលរៀន​សាលា​ពីរ​ដង​មុនពេល​សិក្សា​នៅ​មហាវិទ្យាល័យ​គ្រូបង្រៀន Hangzhou ។ យ៉ាងណាក៏ដោយ លោក​បានបញ្ចប់​ការសិក្សា​នៅ​ឆ្នាំ 1988 ហើយ​បាន​បន្ត​បង្រៀន​ភាសា​អង់គ្លេស​នៅ​ទីនោះ​ជាច្រើន​ឆ្នាំ​ លោក Jack Ma បាន​រៀបរាប់​ និង​ប្រៀប​ប្រដូច​​​អំពី​ការ​ក្លាយ​ជា​មហាសេដ្ឋី​ផ្នែក​បច្ចេកវិទ្យា​ដ៏​លេចធ្លោ​ម្នាក់​របស់​ចិន​នេះ​ថា ​ដូចជា​ក្នុង​រឿង​ហូលីវូដ​អ៊ីចឹង​។

Vulcan Post

លោក​បាន​​មាន​ប្រសាសន៍​ដូច្នេះ​ថា​ លោក​បាន​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ក្នុង​ឆ្នាំ​1995 ដើម្បី​ជួយ​ទា​បំណុល​ដែល​អ្នកជំនួញ​អាមេរិក​ម្នាក់​ជំពាក់​ក្រុមហ៊ុន​ចិន ប៉ុន្តែ​បុរស​នោះ​មាន​កាំភ្លើង​ហើយ​បាន​ចាប់គាត់​ដាក់​ក្នុង​ផ្ទះ​ រយៈពេល​ពីរ​ថ្ងៃ ហើយ​លោក​បាន​រត់គេចខ្លួន​ប​ន្ទា​ប់​ពី​បាន​សន្យាថា​អ្នកជំនួញ​នោះ​នឹង​ក្លាយជា​ដៃគូ​របស់លោក​នៅក្នុង​ក្រុមហ៊ុន​បណ្តាញ​អ៊ីនធឺណិត​។​

​បើ​យោងតាម​កាសែត The Times លោក​ Jack Ma មិនបាន​ទាក់ទង​បុរស​ម្នាក់​​នោះ​​ទៀត​ទេ​ប៉ុន្តែ​គាត់​បាន​សួរ​មិត្តភក្តិ​នៅ​ទីក្រុង​ស៊ីថ​ល​អំពី​អ៊ិន​ធើ​ណែ​ត​ហើយ​លោក​បាន​ត្រលប់​ទៅ​ប្រទេស​ចិន​វិញ​ខណ​:​ដែល​គម្រោង​ការ​អ៊ីនធឺណិត​​នៅតែ​មិនទាន់​ច្បាស់​ការណ៍​។​

​​បើ​តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ៖«​ថ្ងៃ​ដែល​យើង​បាន​ភ្ជាប់​អ៊ីនធឺណិត​នោះ ​ខ្ញុំ​បាន​អញ្ជើញ​មិត្ត​ភ័ក្ដិ​និង​មនុស្ស​ព្រមទាំង​ខាង​ទូរទស្សន៍​ទៅផ្ទះ​របស់ខ្ញុំ​យើង​បាន​រង់ចាំ​អស់​រយៈពេល 3 ម៉ោង​កន្លះ​ហើយ​យើង​បាន​ផឹក​បៀរ មើល​ទូរទស្សន៍​និង​លេងបៀរ​ក្នុងការ​រង់ចាំ​នោះ ប៉ុន្តែ​ខ្ញុំ​ពិត​ជាមាន​មោទនភាព​ណាស់​ព្រោះ​ខ្ញុំ​បានបង្ហាញ​ឲ្យ​ឃើញថា​អ៊ីនធឺណិត​មាន​ហើយ​​នៅ​ថ្ងៃ​នោះ»​។​

ការ​បង្កើត​ក្រុមហ៊ុន​អា​លី​បា​បា
Jack Ma បាន​បោះបង់​អាជីព​​ខាង​បង្រៀន​ហើយ​ បាន​ខ្ចី​ប្រាក់​ពីរ​ពាន់​ដុល្លារ​ដើម្បី​បង្កើត​គេហទំព័រ​មួយ​ដែល​ជា​គេហទំព័រ​ពាណិជ្ជកម្ម​ដំបូងបង្អស់​របស់​ប្រទេស​ចិន​។ ​បន្ទាប់​ពី​ក្រុមហ៊ុន​​នោះ​​បរាជ័យ​លោក​បាន​ប្រមូល​ប្រាក់​រួមគ្នា​ប្រហែល ​60 000 (​៦ ម៉ឺន) ដុល្លារ​ពី​មិត្ត ភក្តិ​និង​វិនិយោគិន​ ហើយ​បាន​បង្កើត Alibaba.com ជាទី​ផ្សារ​អាជីវកម្ម​ទៅជា​អាជីវកម្ម​ (Business to Business) នៅ​ឆ្នាំ 1999 ។ វា​បាន​ទាក់ទាញ​ការ​គាំទ្រ​ពី​ក្រុមហ៊ុន​ធំ ៗ ដូចជា​ក្រុមហ៊ុន Goldman Sachs (GS) និង​ក្រុមហ៊ុន SoftBank (SFTBF) ​យ៉ាង​ខ្លាំង​នា​ពេល​នោះ។

វា​ជា​ជោគជ័យ​ដ៏​អស្ចារ្យ​មួយ​ដែល​ក្រុមហ៊ុន Yahoo ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​បាន​ទិញ​យក​ភាគហ៊ុន​ធំ​នៅ​ក្នុង​ក្រុមហ៊ុន Alibaba ក្នុង​ឆ្នាំ 2005 ក្នុង​កិច្ចព្រមព្រៀង​មួយ​ដែល​មាន​តម្លៃ 4 ពាន់​លាន​ដុល្លារ​ដែល​បាន​ផ្តល់ឱ្យ Alibaba នូវ​ការគ្រប់គ្រង​លើ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Yahoo នៅក្នុង​ប្រទេស​ចិន​។ ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​បន្ទាប់​មក​ ​ក្រុមហ៊ុន Alibaba បាន​ប្រមូល​អតិថិជន​រាប់លាន​នាក់​បន្ថែម​ទៀតហើយ​ត្រូវ​បាន​គេ​ជឿ​ថា ​ជា​អ្នក​ជួយ​ផ្លាស់​ប្តូរ​សង្គម​ចិន​ដោយ​ផ្តល់​ឲ្យ​ប្រជាជន​មាន​ករ​ងារ​ធ្វើជា​ច្រើន​។​

ក្រុមហ៊ុន Alibaba បានបង្ហាញ​ខ្លួន​នៅ​ទីផ្សារ​ភាគហ៊ុន​ញូវយ៉ក​នៅ​ខែកញ្ញា​ឆ្នាំ 2014 ហើយ​បាន​បង្កើន​កំណត់ត្រា​នូវ​ការ​ប្រមូល​មូលនិធិ​ 25 ពាន់​លាន​ដុល្លារ ប៉ុន្តែ​ការចាប់ផ្តើម​ដំបូង​រប​ស់​ខ្លួន​នៅលើ​ទីផ្សារ​ភាគហ៊ុន​នេះ​មាន​ភាព​រង្គោះរង្គើ​ខណៈដែល​ក្រុមហ៊ុន​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឆ្លើយតប​នឹង​ការរំពឹងទុក​ដ៏​ខ្ពង់ខ្ពស់​របស់ Wall Street ។ លោក​Jack Ma បានផ្តល់​ទស្សនៈ​របស់​ខ្លួន​នៅក្នុង​បទសម្ភាសន៍​រយៈពេល 60 នាទី​​ដល់​ទូរទស្សន៍​ CBS ​ដូច្នេះ​ថា​ ៖«យើង​ជឿ​ជាក់​ថា​«​​អតិថិជន​ក្តី បុគ្គលិក​ក្តី​ម្ចាស់​ភាគហ៊ុន​ក្តី ប្រសិនបើ​ពួកគេ​មិន​ចង់​ទិញ​វា​នោះ​ទេ​ពួកគេ​អាច​លក់​ឲ្យ​យើង​វិញ​បាន​»​។​

ស្រឡាញ់​ពួកគេ​សូម​កុំ​រៀបការ​ជាមួយ​ពួកគេ​ឡើយ​ ​ ​
​ដូច​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ដទៃទៀត​ដែល​បាន​លេចឡើង​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​កន្លង​មក​នេះ​ក្រុមហ៊ុន Alibaba ត្រូវតែ​រុករក​សេដ្ឋកិច្ច​មួយ​ដែល​គណ​បក្ស​កុម្មុយនិស្ត​កាន់អំណាច​កំពុង​កាន់កាប់​។ លោក​បាន​ថ្លែង​រយៈពេល​ ៦០​នាទី​ប្រាប់​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ​ថា​ ​អា​លី​បា​បា​ធ្វើការ​ជាមួយ​អាជ្ញាធរ​ចិន​នៅ​ពេល​និយាយ​អំពី​បញ្ហា​សន្តិសុខ​ជាតិ​ប៉ុន្តែ​គាត់​បាន​និយាយ​ថា ​គាត់​នៅតែ​ព្យាយាម​រក្សា​គម្លាត​ពី​រដ្ឋាភិបាល​ឱ្យ​នៅ​ឆ្ងាយ គោលនយោបាយ​របស់​លោក​គឺ “​មិនដែល​ធ្លាប់​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​រដ្ឋាភិបាល​ឡើយ​” ។ ហេតុ​នោះ​ហើយ​លោក​លើក​ឡើង​ថា «​ស្រឡាញ់​ពួកគេ​ តែ​កុំ​រៀបការ​ជាមួយ​ពួកគេ​»។​

​លោក​បាន​ប្រាប់​ទូរទស្សន៍ Bloomberg កាលពី​ពេល​ថ្មីៗ​នេះ​ថា​ ​​លោក​ចង់​ត្រលប់​មក​បង្រៀន​នៅ​ថ្ងៃ​ណាមួយ​។ លោក​បាន​មានប្រសាសន៍ថា ៖«​នេះ​ជា​អ្វី​ដែល​ខ្ញុំ​គិត​ថា​ ​ខ្ញុំ​អាច​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​ធ្វើជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Alibaba»៕​

ដោយ៖ រ៉ាម៉ាញ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ហេតុផល​ ៧ យ៉ាង​ដែល​​និស្សិត​ទទួល​បាន​និទ្ទេស​ “C” ​គឺ​ជា​បុគ្គល​ជោគជ័យ​បំផុត​ក្នុង​​លោក​

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31