អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > រៀបចំ​គោលដៅ​ហិរញ្ញវត្ថុ​​៤ ចំណុច​នេះ​ឲ្យ​​បាន​​រហ័ស​បំផុត ​នៅ​ពេល​​ឈាន​ដល់​វ័យ​ខ្ទង់ ៣០​

រៀបចំ​គោលដៅ​ហិរញ្ញវត្ថុ​​៤ ចំណុច​នេះ​ឲ្យ​​បាន​​រហ័ស​បំផុត ​នៅ​ពេល​​ឈាន​ដល់​វ័យ​ខ្ទង់ ៣០​

តើ​អ្នក​​បាន​រៀបចំ​គោលដៅ​ហិរញ្ញវត្ថុ​ហើយ​ឬ​នៅ? ជា​ការ​ពិត​នៅ​​អាយុ ខ្ទង់ ៣០ ឆ្នាំ​ជា​ពេលវេលា​ដ៏​ល្អ​មួយ​​ក្នុង​មួយ​ឆាក​ជីវិត​របស់​មនុស្ស​ដើម្បី​ដុសខាត់ ​ពង្រឹង​សមត្ថភាព ​ចំណេះ​ជំនាញ​សម្រាប់​អនាគត​របស់​ខ្លួន ពោល​គឺ​ភាព​ជោគជ័យ​​​នៃ​គោលដៅ​​ហិរញ្ញវត្ថុ​នេះ​តែម្តង។ វា​ជា​ប្រធាន​បទ​ដ៏​សំខាន់​សម្រាប់​មនុស្ស​ក្នុង​វ័យ​នេះ​​​យក​មក​ពិចារណា​​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត​ ​ដើម្បី​​ចាប់​ផ្តើម​រៀបចំ​​ដំណើរ​ជីវិត​កសាង​គ្រួសារ​មួយ​នៅ​ពេល​អនាគត។

ឥឡូវ​នេះ អ្នក​អាច​​ពិនិត្យ​មើល​គោលដៅ​ហិរញ្ញវត្ថុ​៤ ខាងក្រោម​នេះ​​ដើម្បី​ឲ្យ​ច្បាស់​ថា តើ​អ្នក​នៅ​មាន​ចំណុច​ខ្វះ ខាត​កន្លែង​ណា​ខ្លះ​ដែល​មិន​ទាន់​អនុវត្ត​?

១.រក​ចំណូល​ឲ្យ​បាន​កាន់តែ​ច្រើន​កាន់តែ​ឆាប់​កាន់តែ​ល្អ
នៅ​​មុន​អាយុ​៣០ នេះ​ជា​​ពេលវេលា​ដ៏​ល្អ​សម្រាប់​អ្នក​ត្រូវ​គិត​ថា ខ្លួន​ឯង​ចង់​ធ្វើ​អ្វី? ចង់​មាន​អាជីព​បែប​ណា? នេះ​ជា​ពេលវេលា​ដ៏​ស័ក្តិសម​ហើយ​សម្រាប់​អ្នក​ដើម្បី​សម្រួច​ជំនាញ​ និង ចំណេះ​ឲ្យ​កាន់តែ​ខ្លាំង​ចូល​ប្រឡូក​ក្នុង​ទីផ្សារ​ការងារ ឬ ជំនួញ​ផ្ទាល់​ខ្លួន​ដើម្បី​រក​ចំណូល​ទុក​សម្រាប់​ឆ្នាំ​បន្តបន្ទាប់​ទៀត​នៅ​ពេល​ខាងមុខ។ សូម​ចាំ​ថា អ្នក​អាច​មាន​លុយ​ច្រើន​នៅ​អាយុ​ខ្ទង់ ៤០ ឬ ៥០ ពី​ព្រោះ តែ​អ្នក​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដើម្បី​ប្រើ​សមត្ថភាព​រក​លុយ​ពី​អាយុ​ចាប់​​ពី ២០ ជាង​ឡើង​ទៅ។

២.បើ​មាន​​បំណុល ប្រញាប់​ដោះ​បំណុល​ឲ្យ​បាន​លឿន​បំផុត
នៅ​​ពេល​អ្នក​កំពុង​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​ក្នុង​វ័យ​ ២០ ឆ្នាំ​ អ្នក​អាច​មាន​សមត្ថភាព​រក​លុយ​បាន​នៅ​ក្នុង​កម្រិត​ណា​មួយ​តែប៉ុណ្ណោះ ឬ ក៏​មិន​ទាន់​ចេះ​រក​លុយ​ក៏​ថា​បាន​ ពោល​គឺ​មិន​ដូច​អ្នក​ដែល​​មាន​ជំនាញ​ច្បាស់លាស់​ក្រោយ​ចប់​មហាវិទ្យាល័យ​នោះ​ឡើយ។ អ្នក​អាច​​ចំណាយ​ប្រាក់​ច្រើន​​​លើស​ពី​លទ្ធភាព​ទៅ​លើ​ការ​​សិក្សា ហូបចុក និង​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ​ផ្សេងៗ​ទៀត​ ដែល​អាច​បង្ខំ​​ឲ្យ​អ្នក​​ផុង​ខ្លួន​ជំពាក់​បំណុល​គេ។ ក៏ប៉ុន្តែ​នៅ​​វ័យ ៣០ ជា​វ័យ​មួយ​ដែល​អ្នក​បាន​បញ្ចប់​មហាវិទ្យាល័យ​ មាន​ការងារ​ច្បាស់លាស់ អាច​រក​ចំណូល​បាន​កាន់តែ​ច្រើន​ដែល​​​ត្រូវ​ប្រញាប់ប្រញាល់​ទៅ​​ដោះ​បំណុល​ពី មុន​មក​ឲ្យ​បាន​ឆាប់​បំផុត។ ​

៣.សម្រេច​ចិត្ត​ឲ្យ​ហើយ​ថា គូរ​ទិញ​ផ្ទះ​ឲ្យ​ហើយ​ឬ​យ៉ាងណា​
មនុស្ស​ម្នាក់ៗ​ត្រូវ​ការ​ផ្ទះ​សម្រាប់​នៅ ហើយ​បើ​មាន​ផ្ទះ គ្រួសារ​មួយ​នឹង​មាន​លំនឹង។ ប្រសិន​បើ​អ្នក​មិន​ទាន់​មាន​ផ្ទះ​ទេ អ្នក​គួរ​​សួរ​សំនួរ​ខ្លួន​​ឯង​ឲ្យ​ថា តើ​អ្នក​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ឬ​នៅ​ក្នុង​ការ​​រក​លុយ​ទិញ​ផ្ទះ​សម្រាប់​នៅ? ប្រសិន​បើ​ចម្លើយ​ថា ​ដល់​ពេល​ហើយ អ្នក​ត្រូវ​តែ​​ធ្វើ​ឲ្យ​សុបិន្ដ​នេះ​ក្លាយ​ជា​ការពិត។ អ្នក​អាច​យក​ប្រាក់​សន្សំ ចំណូល​ពី​ប្រាក់​ខែ ​​ឬ​មុខ​របរ​ជំនួញ​ណា​មួយ​មក​បែងចែក​ត្រឹម ២០% នៃ​ចំណូល​នោះ ឬ​លើស​ពី ​នេះ ​សម្រាប់​បង់​រំលោះ​ផ្ទះ​​នោះ​​បន្តិច​ម្តងៗ​នៅ​ក្នុង​រយៈពេល​​ណា​​មួយ​​ច្បាស់​លាស់​​។

៤.សន្សំ​លុយ​ទុក​សម្រាប់​វិនិយោគ
បន្ត​មក​ទៀត​នេះ​​អ្វី​ដែល​អ្នក​ត្រូវ​ដឹង​នៅ​ក្នុង​វ័យ​នេះ គឺ​ការ​សន្សំ​លុយ​ទុក​ដើម្បី​វិនិយោគ។ ការ​សន្សំ​លុយ​ទុក ដើម្បី​ទុក​មិនមែន​ជា​ទស្សន​​​​ប្រើប្រាស់​លុយ​ដ៏​​មាន​ប្រសិទ្ធភាព និង​ជឿនលឿន​នៅ​ក្នុង​យុគសម័យ​បច្ចុប្បន្ន​​នេះ​ឡើយ។ ការ​​យក​លុយ​ដែល​​សន្សំ​​ទុក​ទៅ​វិនិយោគ​បន្ត​​ វា​​​​គឺ​ជា​គំនិត​ល្អ​​​​មួយ​​ធ្វើ​ឲ្យ​លុយ​របស់​អ្នក​ចេះ​ដើរ ដើម្បី​បង្កើត​ចំណូល​បន្ថែម​ទៀត​ឲ្យ​អ្នក​ដូច​ជា​យក​ទៅ​វិនិយោគ ក្នុង​វិស័យ​អចលនទ្រព្យ ភាគហ៊ុន និង មុខ​ជំនួញ​ផ្សេងៗ​ទៀត។ អ្នក​អាច​លៃលក​សន្សំ​ប្រាក់​សម្រាប់​វិនិយោគ​​ត្រឹម​តែ ១០ ទៅ ២០% ​នៃ​ចំណូល​របស់​អ្នក ចាត់​ទុក​ថា ជា​​រឿង​មួយ​​ល្អ​​​​ដើម្បី​ជួយ​ឲ្យ​អ្នក​សម្រេច​បាន​គោលដៅ​​សេរីភាព​ហិរញ្ញវត្ថុ​នៅ​ពេល​ខាងមុខ៕

ប្រភព ៖ businessinsider

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

ទម្លាប់​៤​ប្រភេទ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​​ងើប​មុខ​មិន​រួច​ពី​ភាព​ក្រីក្រ​

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031