អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > លោក​ស្រី​ ចេន សុភាព ស្ថាបនិក​សមាគមន៍​កីតម្បាញ​ខ្មែរ៖ គុណ​សម្បត្តិ​ទាំង​ ៥​របស់​សហគ្រិន​ជោគជ័យ

លោក​ស្រី​ ចេន សុភាព ស្ថាបនិក​សមាគមន៍​កីតម្បាញ​ខ្មែរ៖ គុណ​សម្បត្តិ​ទាំង​ ៥​របស់​សហគ្រិន​ជោគជ័យ

មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ក្លាយ​ជា​សហគ្រិន​ជោគជ័យ​នោះ​ទេ​ ហើយ​ដើម្បី​ក្លាយ​ជា​សហគ្រិន​ជោគជ័យ​ក៏​មិន​មែន​ជា​រឿង​ដែល​ងាយ​ស្រួល​នោះ​ដែរ ខាង​ក្រោម​នេះ​គឺ​ជា​ការ​ចែក​រំលែក​របស់​សហគ្រិន​ស្រ្តី​ឆ្នើម លោក​ស្រី​ ចេន សុភាព ស្ថាបនិក​ សមាគមន៍​កី​តម្បាញ​ខ្មែរ អំពី​គុណ​សម្បត្តិ​ទាំង​៥​របស់​សហគ្រិន​ជោគជ័យ​ នៅ​ក្នុង​កម្មវិធី​ទស្សនាចរណ៍​សិក្សា​ដែល​រៀប​ចំដោយ​ក្លាហាន​៩​ នៅ​ឯ​សាកលវិទ្យាល័យ​កម្ពុជា​ កាល​ពី​ពេល​កន្លង​ទៅ​នេះ។

គុណ​សម្បត្តិ​ទី១​គឺ មាន​វិន័យ​ផ្ទាល់​ខ្លួន៖ វិន័យ​ផ្ទាល់​ខ្លួន​ពិត​ជា​សំខាន់​ណាស់ព្រោះ​វា​ប្រៀប​បាន​ដូច​ជា​គ្រោង​ឆ្អឹង​ដែល​ធ្វើ​ឲ្យ​យើង​អាច​ឈរ​រឹង​មាំ​បាន។ ការ​គោរព​ពេលវេលា ការ​ចាត់​ចែង​ការងារ​ និង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ដើម​ សុទ្ធ​តែ​ជា​វិន័យ​ផ្ទាល់​ខ្លួន​ ហើយ​បើ​យើង​គ្មាន​វិន័យ​ផ្ទាល់​ខ្លួន​ទេ​នោះ​ទេ យើង​មិន​អាច​ខ្លាច​ជា​សហគ្រិន​ជោគជ័យ​នោះ​ទេ ព្រោះ​យើង​ត្រូវ​ដឹង​ថា​ក្នុង​រយៈ​ពេល​មួយ​វិនាទី​​ ពិភព​លោក​តែង​តែ​មាន​ការ​ផ្លាស់​ប្តូរ​ដូច្នេះ​វិន័យ​ផ្ទាល់​ខ្លួន​របស់​យើង​ ក៏​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្តូរ​ទៅ​តាម​បរិបទ​សង្គម​ផង​ដែរ។

គុណ​សម្បត្តិ​ទី​២គឺ សុចរិតភាព៖ សុចរិតភាព​ ​ជា​ចំណុច​សំខាន់​បំផុត​នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ ព្រោះ​បើ​ក្នុង​នាម​យើង​ជា​សហគ្រិន​ប៉ុន្តែ​យើង​បែរ​ជា​មិន​អាច​ធ្វើ​ឲ្យ​អតិថិជន​ជឿ​ទុក​ចិត្ត​បាន​នោះ​ទេ យើង​ក៏​មិន​អាច​ក្លាយ​ជា​សហគ្រិន​ជោគជ័យ​នោះ​ដែរ​ ហើយ​បើ​កាល​ណា​អតិថិជន​បាត់​បង់​ទំនុក​ចិត្ត​ នោះ​អាជីវកម្ម​របស់​យើង​ក៏​មិន​អាច​រីក​ចម្រើន​បាន​ដែរ លោក​ស្រី​មាន​ប្រសាសន៍​ថា ៖«អាជីវកម្ម​កី​តម្បាញ​របស់​ខ្ញុំ​ មិន​មែន​ខ្ញុំ​ឬ​ក៏​បុគ្គលិក​របស់​ខ្ញុំ​ជា​អ្នក​លក់​១០០%​ទេ​ ប៉ុន្តែ​គឺ​អតិថិជន​ជា​អ្នក​ជួយ​លក់​ឲ្យ​ខ្ញុំ​ តាម​រយៈ​ការ​ប្រាប់​តគ្នា​ពី​អតិថិជន​១០០​នាក់​ប្រាប់​ទៅ​មនុស្ស​១០០​នាក់​ទៀត»។

គុណ​សម្បត្តិ​ទី​៣​គឺ មាន​ការ​តស៊ូរ៖ ​​​​​​​​​​​​​​យើង​ត្រូវការ​ការ​លះ​បង់​ខ្ពស់​ ទាំង​កម្លាំង​កាយ ​និង​កម្លាំង​ចិត្ត​ក្នុង​ការ​ធ្វើ​កិច្ចការ មិន​មែន​គ្រាន់​តែ​លឺ​ការ​រិះ​គន់​ទៅ​លើ​ការ​ធ្វើ​ការ​ងារ​របស់​យើង​ហើយ​ធ្វើ​ឲ្យ​យើង​បាក់​ទឹក​ចិត្ត​ហើយ​ចង់​បោះ​បង់​នោះ​ទេ ដូច្នេះ​យើង​ត្រូវ​តែ​មាន​ការ​តស៊ូរ​ព្យាយាម​ធ្វើ​វា​ឲ្យ​បាន​ជោគជ័យ។

គុណ​សម្បត្តិ​ទី​៤គឺ យល់​ច្បាស់​ពី​ទិស​ដៅ៖ ត្រូវ​មាន​ការ​តម្រង់​ទិស​ និង​មាន​គោល​ដៅ​ច្បាស់​លាស់​សម្រាប់​ខ្លួន​ឯង​ថា​យើង​ចង់​ធ្វើ​អ្វី​ខ្លះ មាន​សៀវ​ភៅ​កំណត់​ហេតុ​ត្រឹម​ត្រូវ​សម្រាប់​ខ្លួន​ឯង​ និង​ចេះ​កំណត់​នូវ​កាលវិភាគ​ឲ្យ​ច្បាស់​លាស់​ នៅ​ពេល​ដែល​យើង​មាន​កំណត់​ហេតុ​និង​កាល​វិភាគ​ត្រឹម​ត្រូវ​ហើយ ​យើង​នឹង​ដឹង​ថា​ពេល​វេលា​មួយ​វិនាទីៗ​គឺ​សំខាន់​ប៉ុណ្ណា។

គុណ​សម្បត្តិ​ទី​៥គឺ មាន​ការ​តំរង់​ទិស​និង​សកម្មភាព៖ នៅ​ពេល​ដែល​យើង​មាន​ផែន​ការ​ច្បាស់​លាស់​ហើយ​ យើង​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ចេញ​ជា​សកម្មភាព​ ដើម្បី​ឲ្យ​គោល​ដៅ​ឬ​ទិស​ដៅ​ដែល​យើង​បាន​គ្រោង​ទុក​នោះ​បាន​ទទួល​ជោគ​ជ័យ​។

លោក​ស្រី ចេន សុភាពបាន​ផ្ដល់​នូវ​សុភាសិត​ខ្លី​មួយ​ឃ្លា​ថា​៖ «ក្នុង​នាម​យើង​ជា​មនុស្ស​បើសិន​ជា​ថ្ងៃ​នេះ​យើង​នៅ​ដដែល​ ហើយ​ថ្ងៃ​ស្អែក​យើង​នៅ​តែ​ដដែល​ យើង​មិន​សម​ធ្វើ​ជា​មនុស្ស​ទេ​»៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ​​៖ ជួប ស្រីរ័ត្

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

វ៉ាយប័រ (Viber) បើកដំណើរការសេវាតភ្ជាប់ទំនាកទំនងសម្រាប់អាជីវកម្មនៅកម្ពុជា

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728