អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ម្ចាស់​ពានរង្វាន់​ណូបែល​​បង្ហើប​​​យុទ្ធសាស្ត្រ​មួយ​​ពី​​របៀប​​វិនិយោគ មិន​យក​​លុយ​ទៅ​បោះចោល​ទទេ​ៗ ​​

ម្ចាស់​ពានរង្វាន់​ណូបែល​​បង្ហើប​​​យុទ្ធសាស្ត្រ​មួយ​​ពី​​របៀប​​វិនិយោគ មិន​យក​​លុយ​ទៅ​បោះចោល​ទទេ​ៗ ​​

រូបភាពតំណាង ប្រភព៖ adviceperiod

លោក Harry Markowitz គឺ​ជា​ជ័យលាភី​ពានរង្វាន់​ណូបែល​​ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​​​​ឆ្នាំ ១៩៩០ ហើយ​ជា​អ្នក​ទទួល​​បាន​រង្វាន់​ជ័យលាភី John von Neumann Theory ឆ្នាំ ១៩៨៩​ ។ លោក​ត្រូវ​បាន​គេ​​ទទួល​ស្គាល់​ថា​ជា “​បិតា​ទ្រឹស្ដី​ផលប័ត្រ​សម័យ​ទំនើប ឬ Modern Portfolio Theory” សម្រាប់​ការងារ​របស់​លោក​​ដែល​បាន​​រក​ឃើញ​ដំណោះស្រាយ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ដើម្បី​ជួយ​ដល់​ប្រជាជន​អាមេរិក​រាប់​លាន​នាក់​ឈាន​ដល់​​ការ​សម្រេច​​គោលដៅ​​នៅ​ពេល​ចូលនិវត្តន៍ និង​​​ជួយ​ឲ្យ​ពួកគេ​អាច​គ្រប់គ្រង​​លុយ​កាក់​បាន​ល្អ​ប្រសើរ​។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជា​មួយ​ Personal Capital លោក​ Markowitz ត្រូវ​បាន​​ចោទ​សួរ​ថា ​តើ​អ្វី​ទៅ​ជា​ដំបូន្មាន​​ល្អ​បំផុត​របស់​លោក​​​សម្រាប់​សាធារណជន​ស្តី​​អំពី​​​លុយ? លោក​បាន​ឆ្លើយតប​ថា ដំបូន្មាន​តែ​មួយ​គត់​របស់​លោក​សម្រាប់​ផ្តាំ​ផ្ញើរ​ទៅ​កាន់​មនុស្ស​​ទូទៅ​ ​គឺ​ការ​​ចេះ​វិនិយោគ​លុយ​ឲ្យ​បាន​ច្រើន​​​​យ៉ាង​​ (Deversify)

លោក​​ Markowitz លម្អិត​ដូច្នេះ​ថា ៖ “អនាគត​មិន​ដូច​អតីតកាល​នោះ​ទេ ហេតុដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​​​ប្រើ​លុយ​ ឲ្យ​បង្កើត​លុយ​ពី​​​​មុខ​ជំនួញ​​​ផ្សេងៗ​គ្នា​”។ ផ្អែក​លើ​ការ​​លើក​ឡើង​​របស់​លោក​នេះ​​មានន័យ​ថា គឺ​ជា​វិធីសាស្ត្រ​មួយ​ដែល​​អ្នក​មិន​ត្រូវ​យក​ស៊ុត​របស់​អ្នក​ទៅ​បោះ​ចូល​ក្នុង​កន្ត្រក​តែ​មួយ​នោះ​ទេ។

លោក​បាន​បន្ត​ថា កំហុស​ដ៏​ធំ​មួយ​របស់​អ្នក​វិនិយោគ ឬ អ្នក​មាន​លុយ​នោះ គឺ​ការ​យក​លុយ​របស់​ខ្លួន​ទៅ​វិនិយោគ​លើ​ជំនួញ​មួយ​​តែ​មួយ​គត់។ នេះ​ក៏​ដោយសារ​តែ​ពួកគេ​​ចូលចិត្ត​ធ្វើ​តាម​ទម្លាប់​ចាស់​ផ្អែក​លើ​ទិន្នន័យ​​​លទ្ធផល​មុខ​​ជំនួញ​ដែល​ពួកគេ​ធ្វើ​បាន​ល្អ​បំផុត​នៅ​ពេល​កន្លង​មក​ យល់​មិន​ច្បាស់​​ពី​បរបទ​​ហិរញ្ញវត្ថុ​សម័យ​ថ្មី ឬ​មក​ពី​​មាន​ទំនុកចិត្ត​ខ្ពស់​លើ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​កន្លង​មក។

​​លោក​​Markowitz ពន្យល់​ថា ៖ “ខ្ញុំ​ឃើញ​អ្នក​វិនិយោគ​ចូលចិត្ត​យក​លុយ​ទៅ​វិនិយោគ​ដូច​ជា នៅ​ផ្សារ​ភាគហ៊ុន S&P 500 ​ដាក់​លុយ​ជួញដូរ​លើ​ភាគហ៊ុន​ក្រុមហ៊ុន​​នេះ ឬ ភាគហ៊ុន​ក្រុមហ៊ុន​នោះ​ជា​ដើម​។ ប៉ុន្តែ​នេះ​មិនមែន​ជា​​វិធីសាស្ត្រ​ដ៏​ល្អ​នោះ​ឡើយ ពីព្រោះ​ថា បើ​វិស័យ​នេះ​ដួល​រលំ​ទៅ អ្នក​គ្មាន​ជម្រើស​ផ្សេង​ទៀត​នោះ​ឡើយ​។​ ”

បើ​យោង​តាម​ការ​អះអាង​របស់​លោក Markowitz នេះ​មានន័យ​ថា អ្នក​ចាំបាច់​ត្រូវ​ចេះ​យុទ្ធសាស្ត្រ​​ចេះ​វិនិយោគ​លុយ​ទៅ​លើ​មុខ​ជំនួញ​ច្រើន​យ៉ាង​លើស​ពី​១​ឡើង​ទៅ។ បើ​ជំនួញ​​មួយ​ដួល​រលំ ​នៅ​មាន​ជំនួញ​មួយ​ទៀត​ដែល​អ្នក​នឹង​ទទួល​បាន​ផល​មក​វិញ ​ដែល​នេះ​ហើយ​គុណ​សម្បត្តិ​ដ៏​ធំ​ធេង​នៃ​ការ​ប្រើ​យុទ្ធសាស្ត្រ​លុយ​តាម​វិធីសាស្ត្រ​នេះ៕

ប្រភព៖ businessinsider  ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031