អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > លោក ស៊ាង សុបញ្ញា នាយក​​វិទ្យាស្ថាន​ខេម​អាស៊ាន៖ម្ចាស់​ក្រុមហ៊ុន​គួរ​តែ​យក​ចិត្ត​ទុក​ដាក់ខ្ពស់​​លើ​​អភិបាល​កិច្ច​​​ក្រុមហ៊ុន

លោក ស៊ាង សុបញ្ញា នាយក​​វិទ្យាស្ថាន​ខេម​អាស៊ាន៖ម្ចាស់​ក្រុមហ៊ុន​គួរ​តែ​យក​ចិត្ត​ទុក​ដាក់ខ្ពស់​​លើ​​អភិបាល​កិច្ច​​​ក្រុមហ៊ុន

លោក ស៊ាង សុបញ្ញា នាយក​ ​វិទ្យាស្ថាន​អន្តរជាតិ​ខេម​អាស៊ាន (CAM-ASEAN International Institute) បាន​ចែក​រំលែក​នូវ​ចំណេះ​ដឹង​ទាក់​ទង​នឹង​អភិបាល​កិច្ច​នៃ​ក្រុមហ៊ុន​នៅ​កម្មវិធី​សិក្ខា​សាលា​ The Speculation ដែល​ស្ដី​អំពី​ សវនកម្ម និង​ការ​គ្រប់​គ្រង​អាជីវកម្ម​នៅ​ក្នុង​សហគ្រាស​ដែល​រៀប​ចំឡើង​ដោយ​ក្លឹប​សវនកម្ម​ខេមអេដ(CamEd Audit Club)​ ទើប​តែ​បាន​បញ្ចប់​កាល​ពី​ពេល​ថ្មីៗ​នេះ។

តើ​ធ្លាប់​ឆ្ងល់​ដែរ​ទេ​ថា​ក្រុមហ៊ុន​ធំៗ​ដែល​មាន​បុគ្គលិក​រាប់​ពាន់​ ​រាប់​ម៉ឺន​នាក់​ ប៉ុន្តែ​ម្ចាស់​ក្រុមហ៊ុន​នៅ​តែ​អាច​គ្រប់​គ្រង​ក្រុមហ៊ុន​ទៅ​បាន​ដោយ​រលូន ​និង​រីក​ចម្រើន​ដោយ​ក្រុមហ៊ុន​ខ្លះ​ម្ចាស់​មិន​មាន​ពេល​គ្រប់​គ្រាន់​ផង​នៅ​ក្នុង​ការ​គ្រប់​គ្រង​បុគ្គលិក?​  ចុះ​ហេតុអ្វី​បាន​ជា​​ក្រុមហ៊ុន​ខ្លះ​វិញ ​កំពុង​តែ​ដំណើរ​ការ​រលូន ស្រាប់​តែ​ត្រូវ​ដួល​រលំ​ទៅ​វិញ? ខ្លះមិន​ទាំង​មាន​បុគ្គលិក​ច្រើន​ផង។ តើ​បញ្ហា​ទាំង​នេះ​បណ្ដាល​មក​ពី​មូល​ពី​មូល​ហេតុ​អ្វី? ចំពោះ​បញ្ហា​នេះ​លោក​ ស៊ាង សុបញ្ញា លើក​ឡើង​ថា​ សុទ្ធ​តែ​ពាក់​នឹង​អភិបាល​កិច្ច​នៅ​ក្នុង​ក្រុមហ៊ុន។

លោក​នាយក​សាលា​រូប​នេះ​បាន​លើក​ឡើង​ថា​ បើ​ចង់​ឲ្យ​ក្រុមហ៊ុន​មួយ​ដំណើរ​ការ​បាន​ល្អ​ ហើយ​គ្រប់​គ្នា​សប្បាយ​ចិត្ត​ហើយ​Shareholder ទាំង​អស់​មាន​ជំនឿ​ចិត្ត​ថា ​អាជីវកម្ម​អាច​មាន​អនាគត​នោះ​ ទាល់​តែ​អាជីវកម្ម​​​មាន​អភិបាល​កិច្ច​ល្អ​។ លោក​បាន​ពន្យល់​ថា អភិបាល​កិច្ច​ក្រុមហ៊ុន ​គឺ​សំដៅ​ទៅលើ ប្រព័ន្ធ​ឬ​ក៏​រចនា​សម័ន្ធ​​ប្រតិបត្តិការ និង​​ដំណើរ​ការ​សម្រាប់​ផ្ដល់​ទិស​ដៅ​ក្នុង​ការ​គ្រប់​គ្រង​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ឆ្ពោះ​ទៅ​រក​ការ​ផ្ដល់​ផល​ប្រយោជន៍​ល្អ​បំផុត​ដល់​អ្នក​ពាក់​ព័ន្ធ​ទាំង​ឡាយ និង​មាន​ដំណើរ​ការ​ប្រកប​ដោយ​សុវត្ថិភាព​ដើម្បី​ឲ្យ​អាជីវកម្ម​ដំណើរ​ទៅ​ដោយ​រលូន។

លោក​បន្ត​ថា​ តួអង្គ​បី​សំខាន់ៗ​នៅ​ក្នុង​ក្រុមហ៊ុន​គឺ​ ទី​១ Shareholder ម្ចាស់​ភាគ​ហ៊ុន​ពេល​ខ្លះ​ម្ចាស់​ភាគ​ហ៊ុន​ជា​អ្នក​គ្រប់​គ្រង​ក្រុមហ៊ុន​ផ្ទាល់​ តួអង្គ​ទី​២​គឺ ​Director ជា​អ្នក​ជួយ​ផ្ដល់​សេក្ដី​ទុក​ចិត្ត​ក្នុង​ការ​មើល​ថែ​ទាំ​ទ្រព្យសម្បត្តិ​របស់ ​Shareholder ​ តួអង្គ​ទី​៣​ គឺ Manager ជា​អ្នក​គ្រប់​គ្រង​ប្រតិបត្តិ​​ការ​នៅ​ក្នុង​ក្រុមឬ​ផ្នែក​នីមួយៗ។ ដូច្នេះ​ តើ​តួអង្គ​ទាំង​ ៣ ​នេះ ​ត្រូវ​បែង​ចែក​តួនាទី​គ្នា​យ៉ាង​ម៉េច​ដើម្បី​កុំ​ឲ្យ​ជាន់​តួនាទី​គ្នា​នៅ​ក្នុង​ក្រុមហ៊ុន។

នាយក​សាលា​រូប​នេះ ​ចែក​រម្លែក​បន្ថែម​​ទៀត​ថា ដើម្បី​រៀប​ចំ​នូវ​ដំណើរ​ការ​អភិបាល​កិច្ច​ល្អ​នៅ​ក្នុង​ក្រុមហ៊ុន ​គឺ​អាស្រ័យ​លើ​ ការ​រៀប​ចំ​នូវ​សសរ​ស្ដម​ទាំង​ ៤​នៃ​អភិបាល​កិច្ច​ដោយ​ទី​១ ​គឺ​ផ្ដោត​លើ​(Accountability) ដើម្បី​ធានា​​នូវ​គណនេយ្យភាព​និង​ការ​ទទួល​ខុស​ត្រូវ​ មាន​ន័យ​​ថា​ ​ត្រូវ​ដឹង​ពី​ការ​ចំណាយ​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ ទី​ ២គឺ​(Fairness)​ធានានូវ​ភាព​ត្រឹម​ត្រូវ​បើ​ទោះ​បី​ជា​ក្រុមហ៊ុន​នោះ​តូច​ក៏​ដោយ ​បើ​សិន​ជា​គ្មាន​ការ​ធានា​និង​ការ​គ្រប់​គ្រង​ផ្នែក​នេះ​ ឲ្យ​ត្រឹមត្រូវ​ទេ​ នោះ​ម្ចាស់​ភាគ​ហ៊ុន​នឹង​មាន​អារម្មណ៍​ថា​ គេ​កេងប្រវញ្ច​ និង​មាន​អារម្មណ៍​ថា​ ​បាត់​បង់​ទំនុក​ចិត្ត​ក្នុង​ការ​គ្រប់​គ្រង​ក្រុមហ៊ុន ទី៣ ​គឺ​(Transparency) ធានា​នូវ​តម្លាភាព​​ យើង​ត្រូវ​ដឹង​ថា ​ការ​យក​លុយ​ទៅ​ប្រើ​ប្រាស់​ខុស​ពី​តម្រូវ​ការ​ក៏​អាច​ធ្វើ​ឲ្យ​បាត់​បង់​នូវ​តម្លា​ភាព​នៅ​ក្នុង​ក្រុមហ៊ុន​ដែរ​ និង​ចំណុច​សំខាន់​ចុង​ក្រោយ​គឺ​ (Independence)​ ឯករាជ្យ​ភាព​របស់​អ្នក​ដឹកនាំ​ កុំ​ព្រោះ​តែ​ខ្លួន​ជា​ម្ចាស់​ភាគហ៊ុន​ធំ​ហើយ​​ជ្រៀត​ជ្រែក​ការងារ​ផ្សេងៗ​នៅ​ក្នុង​ក្រុមហ៊ុន​ខ្លាំង​ពេក​ដូច​ជា ការ​ដាក់​សាច់​ញ្ញាត្តិ​ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​ផ្នែក​ណា​មួយ​ជាដើម​៕

អត្ថបទ​ដោយ​៖ ជួប ស្រីរ័ត្ន

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031