អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > កំហុស​ទាំង​ ៥យ៉ាង​ដែល​អ្នកដឹកនាំ​វៃឆ្លាត​តែង​ចៀសវាង​បង្កើត​ជា​លើកទី២

កំហុស​ទាំង​ ៥យ៉ាង​ដែល​អ្នកដឹកនាំ​វៃឆ្លាត​តែង​ចៀសវាង​បង្កើត​ជា​លើកទី២

ប្រ​ភព៖​​

នរណា​ក៏​មាន​កំហុស​ដែរ ប៉ុន្តែ​ការ​សាង​កំហុស​ដដែលៗ​ច្រើន​ដង​នោះ​ទើប​ជា​កំហុស​ពិត​ប្រាកដ។ នៅ​ពេល​អ្នក​មិន​បាន​ចំណាយ​ពេល​ខ្លះ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ការ​ដឹកនាំ​របស់​ខ្លួនឯង​ឡើង​វិញ នោះ​កំហុស​របស់​អ្នក​អាច​បំផ្លាញ​ដល់​ប្រយោជន៍​ក្នុង​រយៈពេល​វែង​របស់​អ្នក​បាន។ ខាងក្រោម​នេះ​គឺជា​កំហុស​ទាំង​៥យ៉ាង​ដែល​អ្នកដឹកនាំ​វៃឆ្លាត​តែង​ចៀសវាង​បង្កើត​ជា​លើកទី២៖

១) កំហុស​ដែល​មិន​បាន​បង្កើត​ទំនាក់ទំនង​ជាមួយ​សមាជិក​ក្រុម៖ មនុស្ស​មួយ​ចំនួន​នៅ​ពេល​បាន​ឡើង​កាន់​តំណែង​ជា​អ្នកដឹកនាំ​គេ បាន​បង្កើន​ភាព​ក្រអឺតក្រទម​ដែល​ខ្លួន​បាន​ក្លាយ​ជា​អ្នកដឹកនាំ ហើយ​ចៀសវាង​ការ​បង្កើត​ទំនាក់ទំនង​ស្និទ្ធស្នាល​ជាមួយ​សមាជិក​ក្រុម​ដែល​មាន​ឋានៈ​តូច​ទាប​ជាង​ខ្លួន។ នៅ​ពេល​អ្នកដឹកនាំ​ប្រកាន់​ឋានៈ​និង​មិន​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​សមាជិក​ក្រុម វា​នឹង​ធ្វើឲ្យ​ការ​សហការ​គ្នា​មាន​ការ​លំបាក​ជាក់​ជា​ពុំខាន។

២) កំហុស​ដែល​គ្រប់គ្រង​ហួសហេតុ​ពេក៖ អ្នកដឹកនាំ​ដែល​គ្រប់គ្រង​គេ​ហួសហេតុ​ពេក បញ្ជាក់​ពី​ការ​មិន​ទុក​ចិត្ត​របស់​អ្នកដឹកនាំ​ចំពោះ​សមាជិក​ក្រុម ហើយ​អ្នកដឹកនាំ​បែប​នេះ​មិន​បាន​ទុក​ឱកាស​សម្រាប់​ឲ្យ​សមាជិក​ក្រុម​រិះរក​វិធី​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង ឱកាស​សម្រាប់​ឲ្យ​ពួកគេ​បាន​រៀន​សូត្រ​អ្វីៗ​ដោយ​ខ្លួនឯង និង​ឱកាស​សម្រាប់​បង្ហាញ​សមត្ថភាព​របស់​ពួកគេ​ឲ្យ​អស់​ពី​លទ្ធភាព។

៣) កំហុស​ដែល​មិន​បាន​ស្ដាប់​អ្នកដទៃ​ដោយ​យកចិត្តទុកដាក់៖ មនុស្ស​ដែល​មិន​មាន​គំនិត​ដូច​អ្នក​គឺជា​មនុស្ស​ដែល​អាច​ឲ្យ​អ្នក​រៀន​សូត្រ​បាន​ច្រើន​លើសលប់​ជាង​មនុស្ស​ដែល​តែងតែ​ស្រប​តាម​អ្នក។ ព្រោះ​ដោយសារតែ​ពួកគេ​នេះ​ឯង​ដែល​អ្នក​អាច​មាន​ឱកាស​ឆ្លុះ​បញ្ចាំង​ទៅលើ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ឡើង​វិញ។ ហេតុនេះ​អ្នកដឹកនាំ​ល្អ​តែង​ចៀសវាង​កំហុស​ដែល​មិន​បាន​ស្ដាប់​អ្នកដទៃ​ដោយ​យកចិត្តទុកដាក់ ដើម្បី​វិវត្ត​ខ្លួន​ពួកគេ​ឲ្យ​ឆ្ពោះ​ទៅ​រក​ការ​រីកចម្រើន​និង​សម្រេច​សមិទ្ធផល​រយៈពេល​វែង​ទាំងអស់​គ្នា។

៤) កំហុស​ដែល​ចូលចិត្ត​ឆ្លៀត​យក​មុខមាត់៖ ជាជាង​ឆ្លៀត​ឱកាស​យក​មុខមាត់​ពី​សមាជិក​ក្រុម​នៅ​ពេល​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ទទួល​បាន​ផ្លែផ្កា អ្នកដឹកនាំ​ល្អ​ឈរ​នៅ​ពេល​ក្រោយ ចាំ​លើក​សរសើរ​និង​ជំរុញ​បន្ថែម និង​រំលឹក​ពី​ការ​រួម​ចំណែក​ដ៏​សំខាន់​របស់​ពួកគេ​ក្នុង​ការ​ធ្វើឲ្យ​សមិទ្ធផល​ជោគជ័យ​ណាមួយ​នោះ​កើតឡើង។

៥) កំហុស​ដែល​មិន​បាន​បើក​ចំហ​ខ្លួនឯង​ឲ្យ​ទូលាយ​ចំពោះ​អ្នកដទៃ៖ អ្នកដឹកនាំ​ល្អ​ព្យាយាម​បង្ហាញ​សមាជិក​ក្រុម​របស់​ខ្លួន​ពី​ទំនុក​ចិត្ត​ដែល​គាត់​មាន​ចំពោះ​ពួកគេ និង​បង្ហាញ​ពី​ការ​គោរព​ឲ្យ​តម្លៃ​បើ​ទោះ​ជា​ឋានៈ​ខុស​គ្នា​ក៏​ដោយ។ នៅ​ពេល​សមាជិក​ក្រុម​បាន​ទទួល​ដឹង​ពី​ការ​ទុក​ចិត្ត​ដែល​អ្នកដឹកនាំ​មាន​ចំពោះ​ពួកគេ វា​នឹង​ជំរុញ​ឲ្យ​ពួកគេ​បង្កើន​ការ​យកចិត្តទុកដាក់​ខិតខំ​ធ្វើការ​កាន់តែ​ខ្លាំង​ជាង​មុន​ដើម្បី​កុំ​ធ្វើឲ្យ​អ្នកដឹកនាំ​មាន​ការ​ខក​បំណង៕

ប្រភព៖ inc.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728