អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ហេតុផល​ទាំង ​៣យ៉ាង​ដែល​នាំ​ឲ្យអ្នក​មិន​បាន​វិវត្ត​ក្លាយ​ជា​អ្នកដឹកនាំ​ដ៏​ល្អ​មួយ​រូប

ហេតុផល​ទាំង ​៣យ៉ាង​ដែល​នាំ​ឲ្យអ្នក​មិន​បាន​វិវត្ត​ក្លាយ​ជា​អ្នកដឹកនាំ​ដ៏​ល្អ​មួយ​រូប

អ្នក​អាច​កំពុងតែ​រៀន​ពី​ភាព​ជា​អ្នកដឹកនាំ​នៅ​ក្នុង​សាលា​ឬ​អាន​តាម​ទ្រឹស្ដី​សៀវភៅ​ល្បីល្បាញ​ផ្សេងៗ ប៉ុន្តែ​នៅ​តែ​មិន​អាច​ក្លាយ​ខ្លួន​ជា​អ្នកដឹកនាំ​ដ៏​ល្អ​មួយ​រូប​បាន ព្រោះ​ថា​ភាព​ជា​អ្នកដឹកនាំ​គឺជា​សកម្មភាព​មិនមែន​ពឹងផ្អែក​តែ​ទៅលើ​ទ្រឹស្ដី​ម្យ៉ាង​នោះ​ទេ។ ខាងក្រោម​នេះ​គឺជា​ហេតុផល​ទាំង​៣យ៉ាង​ដែល​នាំ​ឲ្យ​អ្នកមិន​បាន​វិវត្ត​ក្លាយ​ជា​អ្នកដឹកនាំ​ដ៏​ល្អ​មួយ​រូប៖

១) អ្នក​សម្លឹង​ឃើញ​ការដឹកនាំ​គឺ ជា​ឋានៈ​តែ​មិនមែន​ជា​ដំណើរ​ផ្សងព្រេង៖ អ្នកដឹកនាំ​មិនមែន​មាន​ត្រឹមតែ​ឈ្មោះ​និង​តំណែង​ដែល​គេ​ប្រគល់​ឲ្យ​ហើយ​ចាំ​តែ​បញ្ជា​ថ្នាក់​ក្រោម នោះ​ហៅថា​អ្នកដឹកនាំ​នោះ​ទេ។ ការ​បញ្ជា​គេ​ឲ្យ​ធ្វើ​តាម​ចិត្ត​អ្នក​និង​គោរព​អ្នក​នៅ​ពី​មុខ​តែ​ទទួល​បាន​ការ​ស្អប់ខ្ពើម​នៅ​ពី​ក្រោយ​គឺជា​រឿង​ងាយស្រួល​នោះ​ទេ តែ​ការ​ដែល​ឲ្យ​ពួកគេ​ពេញចិត្ត​នឹង​ធ្វើការ​ឲ្យ​អ្នក​ដោយ​ចេញ​ពី​ការ​គោរព​ពិត​ប្រាកដ​នោះ​ទើប​ជា​ការ​លំបាក​សម្រាប់​អ្នកដឹកនាំ។

២) អ្នក​ពូកែ​ពាក្យសម្ដី​ជាង​ធ្វើ​សកម្មភាព៖ អ្នក​ចង់​និយាយ​យ៉ាងណា​ក៏​បាន​ប៉ុន្តែ​នៅ​ពេល​ធ្វើ​វា​មិនមែន​ចេះតែ​ស្រួល​ដូច​ពេល​និយាយ​នោះ​ទេ។ ស្ថានការណ៍​មាន​ការ​បត់បែន ដូច្នេះ​វា​តម្រូវ​ឲ្យ​អ្នក​ចេះ​បត់បែន​តាម​ស្ថានការណ៍ មិនមែន​ពូកែ​តែ​បូរបាច់​ច្រើន និង​ចេះ​រិះរក​ដំណោះស្រាយ​ថ្មីៗ​ដោយ​មិន​ជាប់​គាំង​នឹង​ដំណោះស្រាយ​ចាស់ៗ​តែ​ម្យ៉ាង។

៣) អ្នក​ចេះ​តែ​គិត​ពី​លទ្ធផល​តែ​ម្យ៉ាង៖ ជាការពិតណាស់​ថា​លទ្ធផល​គឺជា​បញ្ហា​សំខាន់​ដែល​យើង​ត្រូវ​យកចិត្តទុកដាក់។ ប៉ុន្តែ​នៅ​ពេល​អ្នក​សម្លឹង​មើល​តែ​លទ្ធផល​ខ្លាំង​ពេក វា​អាច​ធ្វើឲ្យ​អ្នក​មើល​ឃើញ​តែ​ប្រយោជន៍​ក្នុង​រយៈពេល​ខ្លី មិន​គិតគូរ​ពី​ដំណើរការ​របស់​ការងារ មិន​គិតគូរ​ពី​អ្នកដទៃ​និង​សមាជិក​ក្រុម។ ហេតុនេះ​ក្នុង​នាម​ជា​អ្នកដឹកនាំ អ្នក​ត្រូវ​លៃលក​យ៉ាងណា​ដើម្បី​ឲ្យ​វា​មាន​តុល្យភាព​នឹង​គ្នា និង​មិន​លម្អៀង​ទៅ​ខាង​ណា​ជាង​នោះ​ឡើយ៕

ប្រភព៖ inc.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

ទម្លាប់​៤​ប្រភេទ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​​ងើប​មុខ​មិន​រួច​ពី​ភាព​ក្រីក្រ​

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031