អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > យុទ្ធសាស្ត្រ​ ២​ចំណុច​ដែល​អាច​ឲ្យ​អ្នក​សាង​ក្រុមហ៊ុន​ដោយ​មិន​ចាំបាច់​ត្រូវការ​អ្នក

យុទ្ធសាស្ត្រ​ ២​ចំណុច​ដែល​អាច​ឲ្យ​អ្នក​សាង​ក្រុមហ៊ុន​ដោយ​មិន​ចាំបាច់​ត្រូវការ​អ្នក

អ្នកដឹកនាំ​ដ៏​ល្អ​មិនមែន​ជា​អ្នក​ដែល​ចេះ​តែ​បង្គាប់បញ្ជា​កូនចៅ​នោះ​ទេ តែ​ពួកគេ​គឺជា​អ្នក​ដែល​អាច​បណ្ដុះបណ្ដាល​អ្នកដទៃ​ឲ្យ​ចេះ​ពឹងផ្អែក​លើ​ខ្លួនឯង និង​ក្លាយ​ជា​អ្នកដឹកនាំ​ដូច​ខ្លួន​ដែរ។ បើ​កូនចៅ​របស់​ពួកគេ​ត្រូវ​ពឹងផ្អែក​ទៅលើ​អ្នកដឹកនាំ​របស់​ខ្លួន​តាំង​ពី​ដើម​រហូត​ដល់​ចប់ នោះ​វា​បាន​បង្ហាញ​ពី​អសមត្ថភាព​របស់​អ្នកដឹកនាំ​ក្នុង​ការ​ធ្វើ​ជា​អ្នកដឹកនាំ​ដ៏​មាន​សមត្ថភាព​មួយ​រូប​សម្រាប់​កូនចៅ​និង​អង្គភាព​ទាំងមូល។ ខាងក្រោម​នេះ​គឺជា​យុទ្ធសាស្ត្រ​២​ចំណុច​ដែល​អាច​ឲ្យ​អ្នក​សាង​ក្រុមហ៊ុន​ដោយ​មិន​ចាំបាច់​ត្រូវការ​អ្នក៖

១) បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​ការងារ៖ ការ​បង្កើត​ប្រព័ន្ធ​ការងារ​គឺជា​ចំណុច​ដ៏​សំខាន់​មួយ​នៃ​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន។ ម្នាក់ៗ​នៅ​ក្នុង​ក្រុមហ៊ុន​ត្រូវ​ដឹង​ពី​ការ​ទទួលខុសត្រូវ​របស់​ខ្លួន​នៅ​ក្នុង​មុខ​នាទី​និង​នៅ​ក្នុង​ក្រុមហ៊ុន។ អ្នកដឹកនាំ​ត្រូវ​និយាយ​ឲ្យ​ច្បាស់លាស់​ទៅលើ​អ្វី​ខ្លះ​ទៅ​ដែល​អ្នក​រំពឹង​ចង់​បាន​ពី​កូនចៅ​របស់​អ្នក។ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ដឹង​ថា​ប្រព័ន្ធ​គ្រប់គ្រង​ការងារ​នេះ​មិនមែន​នៅ​ឋិតថេរ​រហូត​នោះ​ទេ ការ​ប្រែប្រួល​តម្រូវ​ឲ្យ​មាន​ទៅ​តាម​ការ​ប្រែប្រួល​នៃ​ស្ថានភាព​ការងារ។ ហេតុនេះ​អ្នក​ក៏​ត្រូវ​ត្រួតពិនិត្យ​វា​ម្ដង​ម្កាល​នៅ​ពេល​ចាំបាច់​ដែរ។

២) ប្រលែង​ចោល៖ មាន​អ្នកដឹកនាំ​មិន​ច្រើន​នោះ​ទេ​ដែល​អាច​សម្រេច​ចំណុច​នេះ​បាន។ អ្នកដឹកនាំ​ភាគច្រើន​ចូលចិត្ត​គ្រប់គ្រង​កូនចៅ​ដោយ​ការ​តឹងតែង និង​ចូល​លូកដៃ​ស្ទើរតែ​គ្រប់​ដំណើរការ​ការងារ​របស់​កូនចៅ​ពួកគេ។ នេះ​ក៏​មក​ពី​ពួកគេ​មិន​ទុកចិត្ត​កូនចៅ ខ្លាច​កូនចៅ​ធ្វើ​មិន​ល្អ​ដូច​អ្វី​ដែល​ខ្លួន​ចង់​បាន ចូលចិត្ត​ប្រើ​អំណាច​មក​ប្រើ​មនុស្ស ដែល​វា​បាន​បង្ហាញ​ពី​អសមត្ថភាព​របស់​ពួកគេ​ក្នុង​ការ​ក្លាយ​ជា​អ្នកដឹកនាំ​ដ៏​ល្អ​ម្នាក់​សម្រាប់​កូនចៅ។ ការ​ប្រលែង​ចោល​នឹង​ផ្ដល់​ឱកាស​ឲ្យ​អ្នក​សម្រាប់​ធ្វើ​អ្វី​ដែល​សំខាន់ និង​ឱកាស​សម្រាប់​ឈរ​មើល​ពី​លើ​មក​ដើម្បី​មើល​ឃើញ​រូបភាព​ធំ​អំពី​ដំណើរការ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន និង​ផ្ដល់​ឱកាស​សម្រាប់​កូនចៅ​ចេះ​ពឹង​ផ្អែក​លើ​ខ្លួនឯង និង​បាន​បញ្ចេញ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ខ្លួន៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728