អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ដំបូន្មាន​ដ៏​មានតម្លៃ​​ ១៣ យ៉ាង​ដែល «​អ្នក​មាន​​» ចង់​ផ្ញើ​ជូន​ទៅ «​អ្នក​ក្រ»!

ដំបូន្មាន​ដ៏​មានតម្លៃ​​ ១៣ យ៉ាង​ដែល «​អ្នក​មាន​​» ចង់​ផ្ញើ​ជូន​ទៅ «​អ្នក​ក្រ»!

រូបតំណាង​

ប្រ​ភព៖​​ T. Harv Eker Blog

មាន​ដំបូន្មាន​រាប់មិនអស់​រាប់​ទាំង​​ សេដ្ឋី អ្នក​ជំនួញ និង​វាគ្មិន​​ជោគជ័យ​ជា​ច្រើន​និយាយ​អំពី​​ការ​កសាង​ភាព​មាន​បាន​នេះ​ដែល​ Bizkhmer ធ្លាប់​​បាន​ចេញ​ផ្សាយ​​​នៅ​ពេល​កន្លង​មក។ អត្ថបទ​​នេះ​ប្រៀប​ដូច​ជា​ការ​ក្រើនរំលឹក​មួយ​​​ដើម្បី​​ស្វែង​យល់​ពី​ផ្នត់គំនិត​មួយ​ចំនួន​របស់​អ្នក​មាន​​សម្រាប់​ចែក​រំលែក​ទៅ​អ្នក​ក្រ​ថា តើ​​គំនិត​អ្នក​មាន​​ខុស​ពី​គំនិត​​អ្នក​ក្រ​​យ៉ាងណា​ខ្លះ​? ​​​

១.​ជោគជ័យ ​មិនមែន​ជា​របស់​ហ្រ្វី​(Free)​ទេ
ចង់​មាន​ទ្រព្យ និង​ជោគជ័យ អ្នក​ត្រូវ​តែ​ធ្វើ​អ្វី​​ម្យ៉ាង។ វា​មិនមែន​ជា​របស់​ Free ឬ អំណោយ​​​ដែល​​ពួកគេ​មិន​ចាំបាច់​ធ្វើ ហើយ​​បាន​វា​មក​​ដោយ​ឯងៗ​​នោះ​ទេ។ ចង់​ជោគជ័យ​ហិរញ្ញវត្ថុ ​អ្នក​​​ត្រូវ​​​​ហ៊ាន​ជំនះ​ឧបសគ្គ និង​ប្រឈមមុខ​បញ្ហា​រាប់​មិន​អស់។ នៅ​ពេល​មិត្តភក្ដិ​អ្នក​កំពុង​ដើរលេង​សើច​សប្បាយ អ្នក​គួរ​ព្យាយាម​ធ្វើ​ការ​រក​ប្រាក​ចំណូល​ឲ្យ​បាន​ច្រើន។

២.ចង់​មាន ត្រូវ​​ចេះ​ដោះស្រាយ​បញ្ហា
អ្នកមាន​ជា​ច្រើន​យល់​ថា លុយ​ហូរ​ចេញ​ពី​គំនិត និង​សមត្ថភាព​ដោះស្រាយ​បញ្ហា​​របស់​ពួកគេ​។ អ្នក​មាន​លុយ​ជា​ទូទៅ​​គេ​សង្កេត​ឃើញ​ថា ចូលចិត្ត​បង្កើត​ជំនួញ​ផ្តល់​សេវាកម្ម​ដោះស្រាយ​បញ្ហា​ដល់​អតិថិជន​ ដូច​ជា បើក​ភោជនីយដ្ឋាន សណ្ឋាគារ សេវាកម្ម​ដឹកជញ្ជូន សាងសង់​ជា​ដើម។ ជា​លទ្ធផល​ពួកគេ​បាន​ប្រាក់​មកវិញ​ជា​ថ្នូរ​នឹង​ការ​ផ្តល់​សេវាកម្ម​ទាំង​នោះ។

៣.ចេះ​រំពឹង​ឲ្យ​បាន​ទុក​​ខ្ពស់​បំផុត​
អ្នក​មាន​កំពូលៗ គ្មាន​អ្នកណា​ម្នាក់ៗ​ គ្មាន​ក្តី​សង្ឃឹម ឬ រំពឹង​ទុក​ថា ពួកគេ​មិន​អាច​ងើប​ផុត​ពី​ភាព​ក្រីក្រ​នោះ​ឡើយ។ នេះ​ហើយ​ជា​អ្វីៗ​ដែល​​អ្នក​មាន​បង្រៀន​អ្នក​ក្រ​​ថា ចង់​មាន​​ត្រូវ​ចេះ​រំពឹង​ទុក​ដាក់​ក្តី​ស្រមើស្រមៃ​​ឲ្យ​ធំ​ថា នឹង​ធ្វើ​ឲ្យ​មាន​ទាល់តែ​បាន​ទោះបី​ជា​​​មាន​ឧបសគ្គ​រារាំង​យ៉ាងណា​ក៏ដោយ។ ការ​រំពឹង​ទុក​​ធ្វើ​ជា​អ្នក​មាន​មិន​ចាំបាច់​រហូត​ដល់​ពេញ​មួយ​ជីវិត​នោះ​ឡើយ អ្នក​ត្រូវ​​សម្រេច​វា​ឲ្យ​បាន​នៅ​អាយុ ខ្ទង់ ៣០ ៤០ ឬ ៥០​​ទើប​ជា​រឿង​ល្អ​បំផុត។

៤.ចង់​មាន ​កុំ​ភ្លេច​រាប់​អាន​អ្នក​ជោគជ័យ
មនុស្ស​នៅ​ជុំវិញ​អ្នក​ ក៏​មាន​​ឥទ្ធិពល​ដល់​​ភាព​ជោគជ័យ​របស់​អ្នក​ដែរ។ ចំពោះ​អ្នក​មាន ​ពួកគេ​មិន​ភ្លេច​ឡើយ​ក្នុង​ការ​ចង​សម្ព័ន្ធភាព​ជា​មួយ​អ្នក​ជោគជ័យ​ជា​ច្រើន​ ហើយ​សារ​នេះ​បាន​ចែករំលែក​ទៅ​​អ្នក​ខ្សត់ខ្សោយ​ថា ត្រូវ​ចេះ​រើស​មនុស្ស​​ជោគជ័យ​មក​រាប់​អាន​ដោយ​មធ្យោបាយ​ផ្សេងៗ​ដើម្បី​ភាព​ជោគជ័យ​​ហិរញ្ញវត្ថុ។

៥.​ធ្វើ​ការ​តាម​ជំនាញ​ដែល​អ្នក​ស្រលាញ់​
លុយ​មិន​អាច​ផុស​ចេញ​មក​បាន​នោះ​ឡើយ ដរាបណា​អ្នក​មិន​ចូលចិត្ត​អ្វី​មួយ​​ដែល​អ្នក​ស្រលាញ់​​ដើម្បី​រក​ប្រាក់​ចំណូល​។ អ្នក​មាន​យល់​ថា ការងារ​​​នាំ​មក​នូវ​ប្រាក់​ចំណូល។ ដូច្នេះ​ចង់​មាន អ្នក​ត្រូវ​​​​ហ្វឹកហាត់​ សិក្សា​រៀនសូត្រ​ជំនាញ​ ឬ​​បញ្ចេញ​ទេពកោសល្យ​​ធ្វើ​ការងារ​ដែល​ពួកគេ​ស្រលាញ់​បំផុត​​។

៦.លុយ​​អាច​ជួយ​ដោះស្រាយ​បញ្ហា​​ភាគ​​ច្រើន​បាន
អ្នក​មាន​ជា​ទូទៅ​ពួកគេ​មិន​ខ្លាច​នឹង​អះអាង​​​​​ថា លុយ​មាន​សារសំខាន់​​ដែល​អាច​ជួយ​ឲ្យ​ពួកគេ​ដោះស្រាយ​បញ្ហា​បាន​ភាគច្រើន​នោះ​ឡើយ។ ការ​ពិត​​មាន​លុយ​មិនមែន​សុទ្ធតែ​ធ្វើ​ឲ្យ​អ្នក​សប្បាយ​នោះ​ឡើយ ប៉ុន្តែ​បញ្ហា ៩០% អាច​ដោះស្រាយ​ចេញ​នៅ​ពេល​មាន​លុយ។

៧.មាន​ភាព​វៃឆ្លាត​ក្នុង​ការ​​វិនិយោគ​
ក្បូន​មួយ​ដែល​អ្នក​មាន​​កំពុង​ធ្វើ​គឺ​ “ចង់​មាន​ត្រូវ​តាំង​ខ្លួន​ជា​អ្នក​វិនិយោគ មិនមែន​អ្នក​ពូកែ​ចាយ​នោះ​ទេ​”។ ដូច្នេះ​ពួកគេ​​ចេះ​វិនិយោគ​លុយ​ដោយ​វៃឆ្លាត ​ពេល​គឺ​ចាប់​វិនិយោគ​ពី​ថ្ងៃ​នេះ មិនមែន​រង់ចាំ​ដល់​ថ្ងៃ​ស្អែក​នោះ​ឡើយ។ ការ​​វិនិយោគ​នេះ ត្រូវ​វិនិយោគ​លើ​អ្វី​ដែល​អ្នក​ស្គាល់​ច្បាស់ និង​ស្រលាញ់​បំផុត។

៨.​​ត្រូវ​ឆ្លាត​ក្នុង​ការ​ចាយ​លុយ​
ការ​ពិត​អ្នក​មាន​មិនមែន​បង្រៀន​កូនៗ​របស់​ខ្លួន​មិន​ឲ្យ​ចាយ​លុយ​នោះ​ទេ។ ប៉ុន្តែ​ពួកគេ​ចង់​​​ផ្តល់​ដំបូន្មាន​ថា ​ត្រូវ​មាន​ភាព​វ័យ​ឆ្លាត​ក្នុង​ការ​ចាយ​លុយ។ វិធីសាស្ត្រ​មួយ​ដែល​អាច​ចាត់​ទុក​ថា ជា​ចំណាយ​ប្រកប​ដោយ​ប្រសិទ្ធភាព គឺ​ត្រូវ​ចាយ​ឲ្យ​តិច​ជាង​ចំណូល ចាយ​លើ​អ្វី​ដែល​មាន​ប្រយោជន៍ និង​​​ចាំបាច់ មិន​មែន​ខ្ជះខ្ជាយ​តាមតែ​អំពើ​ចិត្ត​នោះ​ឡើយ។

៩.មាន​ជំនឿ​​ដើម្បី​ធ្វើ​ជា​អ្នក​មាន​ឲ្យ​បាន​
អ្នក​មាន​ប្រាប់​កូនៗ​របស់​ពួកគេ​ថា ពួកគេ​ត្រូវ​តែ​ក្លាយ​ជា​អ្នក​មាន ពីព្រោះ​មានតែ​អ្នក​ក្រ​ទេ​ដែល​ថា មាន​ឬ​ក្រ​ស្ថិត​​នៅ​លើ​សំណាង និង​ព្រេងវាសនា​។ ដូចនេះ​ពួកគេ​តែង​ផ្តល់​ដំបូន្មាន​ឲ្យ​កូនៗ​របស់​ខ្លួន​​​ចេះ​កែច្នៃ​ជីវិត​​ខ្លួន​ឯង​ឲ្យ​មាន​តម្លៃ មិន​ទោរទន់​តាម​ព្រេងវាសនា ពោល​គឺ​ត្រូវ​​​បង្កើត​សមត្ថភាព​អ្វី​មួយ​ដើម្បី​ទាញ​​លុយ​ចេញ​ពី​ហោប៉ៅ​អ្នកដទៃ។

១០.កុំ​ចំណាយ​ពេល​ឥតប្រយោជន៍
អ្នក​មាន​ មាន​ភាព​ឆ្លាតវៃ​ក្នុង​ការ​គ្រប់គ្រង​ពេលវេលា។ ខណៈ​ដែល​អ្នក​ក្រ​ចូលចិត្ត​ចំណាយ​ពេល​ឥតប្រយោជន៍ អ្នក​មាន​​មិន​បណ្តែតបណ្តោយ​ឲ្យ​ពេលវេលា​របស់​ពួកគេ​​កន្លង​​ផុត​ទៅ​ដោយ​គ្មាន​បាន​អ្វី​មក​វិញ​នោះ​ឡើយ។ អ្នក​មាន​បង្រៀន​​​ថា ចំណាយ​ពេល​លើ​ការ​កម្សាន្ត​ហួសហេតុ​​ នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​មាន​ឧបសគ្គ។ ប៉ុន្តែ​បើ​វិនិយោគ​លើ​ពេលវេលា​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍ វា​នឹង​​ធ្វើ​ឲ្យ​ពួកគេ​មាន​សេរីភាព​ហិរញ្ញវត្ថុ។

១១.​ផ្ដោត​លើ​ការ​រក​​ប្រាក់​ចំណូល
អ្នក​មាន​​បង្រៀន​អ្នក​ក្រ​ឲ្យ​ផ្ដោត​ខ្លាំង​​លើ​ការ​រក​ប្រាក់ចំណូល។ ហេតុដូច្នេះ​ហើយ​ ខុស​ពី​​ផ្នត់​គំនិត​អ្នក​ក្រ ឬ​អ្នក​ធ្វើ​ការ​ឲ្យ​​គេ​​ដែល​ពឹង​តែ​លើ​ប្រាក់ខែ​តែ​មួយ​មុខ អ្នក​មាន​ចូលចិត្ត​រក​គន្លឹះ​ទាញ​ប្រាក់​ចំណូល​ឲ្យ​បាន​ច្រើន​ប្រភព។ ចំណុច​នេះ​មិនមែន​បង្រៀន​អ្នក​ឲ្យ​ហ៊ាន​ធ្វើ​អ្វីៗ​​សព្វបែបយ៉ាង​​ដើម្បី​តែ​លុយ​នោះ​ឡើយ ពោល​គឺ​​រក​លុយ​ចេញ ពី​សមត្ថភាព ទេពកោសល្យ ឬ ចំណាប់​អារម្មណ៍​របស់​ខ្លួន​មាន​ដើម្បី​ទាញ​ប្រាក់​ចំណូល​។

១២.អ្នក​មាន​មិនមែន​សុទ្ធតែ​​មនុស្ស​ឆ្លាត​នោះ​ឡើយ​
អ្នកមាន​​ទាំងអស់​ មិនមែន​ជា​មនុស្ស​ឆ្លាត ឬ​មនុស្ស​អាទិទេព​អ្វី​នោះ​ឡើយ។ មាន​​​លុយ​ច្រើន​​វា​មិន​​សំខាន់​ថា អ្នក​ត្រូវ​​ឆ្លាត បំផុត ឬ ពូកែ​បំផុត​​នោះ​ទេ។ អ្វី​ដែល​សំខាន់​គឺ​ស្ថិត​នៅ​ត្រង់​ថា តើ​អ្នក​បាន​​រក​ឃើញ​​ទេពកោសល្យ​របស់​អ្នក ឬ សមត្ថភាព​ណា​មួយ​ផ្តល់​ឲ្យ​​អ្នកដទៃ​ពឹងពាក់​​​មក​លើ​អ្នក​​​​ដើម្បី​ជា​ថ្នូរ​មក​វិញ​ជា​ប្រាក់​បាន​ហើយ​ឬ​នៅ?

១៣.ទ្រព្យ​បង្កើត​សេរីភាព
កុំ​បដិសេធន៍​ទស្សនៈ​នេះ។ អ្នក​មាន​ជា​ទូទៅ មាន​សេរីភាព។ ពួកគេ​ចង់​ទិញ​អ្វីៗ​ដែល​ពួកគេ​ចង់​ទិញ អាច​ដើរ​ទៅ​កន្លែង​ណា​ដែល​ពួកគេ​ចង់​ទៅ​​ ចង់​នៅ​កន្លែង​ណា​ដែល​ពួកគេ​ចង់​នៅ។ សេរីភាព​ហិរញ្ញវត្ថុ​​នេះ​ធ្វើ​ឲ្យ​មនុស្ស​កាត់​បន្ថយ​ក្តី​កង្វល់ និង​​រួមចំណែក​ធ្វើ​​ឲ្យ​ពួកគេ​​បង្កើត​សុភមង្គល​បាន៕

ប្រភព៖ cnbc
​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930