អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​រឿង​ល្អ​ទាំង​៥​យ៉ាង​នេះ​នឹង​កើតឡើង​ ប្រសិន​បើ​អ្នក​ធ្វើការ​នៅ​ក្រុមហ៊ុន​ដែល​​ទើប​​​បើក​ថ្មី​

​រឿង​ល្អ​ទាំង​៥​យ៉ាង​នេះ​នឹង​កើតឡើង​ ប្រសិន​បើ​អ្នក​ធ្វើការ​នៅ​ក្រុមហ៊ុន​ដែល​​ទើប​​​បើក​ថ្មី​

រូបតំណាងឲ្យ ក្រុមហ៊ុនដែលទើបនឹងបើកថ្មី

ប្រ​ភព៖​​ e27.co

មនុស្ស​ជាច្រើន​ តែង​ប្រាថ្នា​ចង់​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ធំៗ និង ល្បី​ដើម្បី​ទទួល​បាន​ប្រាក់ខែ​ខ្ពស់ និង ​មាន​មុខមាត់​​នៅ​ក្នុង​សង្គម​​ ដូច្នេះ​ហើយ​​អ្នក​ទាំង​នោះ​ហាក់​មិនសូវ​ចង់​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ដែល​ទើប​នឹង​បើក​ថ្មី​ ជាពិសេស​មាន​លក្ខណៈ​តូចតាច​នោះ​ឡើយ​​។ ប៉ុន្តែ​បើ​និយាយ​បែប​ផ្សេង​ ការ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ដែល​ទើប​នឹង​បើក​ថ្មី​ គឺ​ពិត​ជា​មាន​រឿង​ល្អ​ដែល​អ្នក​ប្រហែល​ជា​មិន​ធ្លាប់​គិត​ឃើញ​នោះ​ឡើយ​។ ​ខាង​ក្រោម​នេះ គឺ​ជា​ចំណុច​ល្អៗ​ជាច្រើន​​នៅ​ពេល​អ្នក​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ទើប​នឹង​បើក​ថ្មី៖

​១) ​ជា​កន្លែង​ហាត់​ក្បាច់គុន​ចម្រុះ​៖​​​
នៅ​ពេល​អ្នក​ធ្វើ​កាន់​តែ​ច្រើន​មុខ​ នោះ​អ្នក​ក៏​កាន់​តែ​ចេះ​ និង​ ស្គាល់​ការងារ​ច្រើន​ផង​ដែរ​។ ចំពោះ​ការ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ធំៗ​វិញ​ គឺ​អ្នក​ធ្វើ​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ​ ​​ ​ព្រោះ​​ក្រុមហ៊ុន​នោះ​គេ​រៀប​ចំ​ជា​ប្រព័ន្ធ​​ស្រេច​ទៅ​ហើយ​។ ​ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​ថ្មោងថ្មី​វិញ គឺ​មិន​ទាន់​រៀបចំ​អ្វី​ជា​ប្រព័ន្ធ​ច្បាស់​លាស់​នៅ​ឡើយ​។ ថ្វីត្បិត​តែ​មើល​ទៅ​ក្រុមហ៊ុន​ថ្មី​ ហាក់​ដូច​ជា​ផ្តល់​ភាព​ស្មុគស្មាញ​ដល់​អ្នក​ ប៉ុន្តែ​វា​នឹង​ផ្តល់​ចំណេះ​ដឹង​គ្មាន​ដែន​កំណត់​ដល់​អ្នក ជាពិសេស​វា​ជា​កន្លែង​ដែល​អ្នក​អាច​ហាត់​ក្បាច់​គុណ​ចម្រុះ​ជាច្រើន​ ដើម្បី​សាង​អនាគត​នៅ​ពេល​ខាង​មុខ​។

២) ​​បណ្ដុះ​ភាព​តស៊ូ​ក្នុង​ការងារ​៖ ​​​​​​​​​​​
ជា​ធម្មតា​ទេ​ ចំពោះ​ក្រុមហ៊ុន​ថ្មី​ប្រាកដ​ជា​ មាន​ការងារ​ជាច្រើន​ដែល​ត្រូវ​ការ​រៀបចំ​ និង បំពេញ​ឲ្យ​បាន​ល្អ​ ដូច្នេះ​វា​ទាមទារ​ឲ្យ​បុគ្គលិក​ទាំងអស់​មាន​ការ​អត់ធ្មត់​ និង តស៊ូ​ក្នុង​ការងារ​។ ​ចំពោះ​អ្នក​ដែល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​បែបនេះ ចង់​មិន​ចង់​​គឺ​ត្រូវ​តែ​ធ្វើ​ការ​ច្រើន​ ហើយ​ក៏​តែ​ចេះ​តស៊ូ​ដែរ​ ព្រោះ​បើ​មិន​ដូច្នោះ​ទេ​ ប្រាកដ​ជា​លាឈប់​ពី​ការងារ​មិនខាន​។

​៣) ​បង្កើត​ទម្លាប់​​ប្រឹងប្រែង​អស់​សមត្ថភាព​៖
​​​​​ពេល​ខ្លះ​ ​មនុស្ស​​មិន​ទទួល​បាន​ជោគជ័យ​ គឺ​មិន​មែន​ដោយសារតែ​​​ខ្សោយ​នោះ​ទេ ប៉ុន្តែ​ដោយសារតែ​ពួកគេ​គ្រាន់តែ​ធ្វើលំៗ​ឲ្យ​តែ​រួច​ពី​ដៃ​។ ​ការ​មិន​​ប្រឹងប្រែង​នេះ​ហើយ ដែល​ជា​ចំណុច​មួយ​​​ពិបាក​នាំ​ឲ្យ​សម្រេច​ការងារ​។ ​ចំពោះ​ក្រុមហ៊ុន​ថ្មីៗ​ទាំងឡាយ​ គឺ​អាច​ប្រឈម​មុខ​នឹង​ការ​ដួល​រលំ​ទៅវិញ​ដោយ​ងាយ​បំផុត​ ប្រសិនបើ​គ្រប់គ្នា​នៅ​ក្នុង​ក្រុមហ៊ុន​មិន​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ទេ​នោះ​។ ដូច្នេះ​ហើយ​​ នៅ​ពេល​អ្នក​ឈាន​ជើង​ ចូល​ក្នុង​ក្រុមហ៊ុន​ប្រភេទ​នេះ​អ្នក​នឹង​​បង្កើត​ការ​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ ដើម្បី​ធ្វើ​ឲ្យ​សម្រេច​អ្វី​ដែល​ចង់​បាន​មិន​ខាន​។

៤) ​យល់​ច្បាស់​អំពី​តម្លៃ​នៃ​ការងារ​ក្រុម​៖
​ក្រុមហ៊ុន​មួយ​ដែល​ ​គ្មាន​ការ​សហការ​គ្នា​បាន​ល្អ​ទេ​ ប្រាកដ​ជា​មិន​អាច​ដំណើរ​ការ​ទៅ​បាន​ដោយ​រលូន​ឡើយ​ ពោល​គឺ​​ប្រាកដ​ជា​ត្រូវ​បរាជ័យ​នៅ​ពេល​ណា​មួយ​មិន​ខាន​។ សម្រាប់​ក្រុមហ៊ុន​ថ្មី​វិញ​គឺ​រឹត​តែ​មិន​អាច​ខ្វះ​នូវ​ការ​សហការ​គ្នា​រវាង​សមាជិក​ក្រុម​ទាំង​អស់​នោះ​ឡើយ​ បើ​មិន​ដូច្នេះ​ទេ​ប្រាកដ​ជា​ដួល​ឆាប់​មិន​ខាន​។ ​ដូច្នេះ​ហើយ​នៅ​ពេល​អ្នក​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ដែល​ទើប​នឹង​បើក​ថ្មី​ អ្នក​នឹង​យល់​ច្បាស់​អំពី​តម្លៃ​នៃ​ការងារ​ក្រុម​មិន​ខាន​។

៥) ឆាប់​ឡើង​បុណ្យសក្តិ​៖ ​
នៅ​ពេល​ក្រុមហ៊ុន​ដែល​ទើប​នឹង​បើក​ថ្មី​នោះ​ ប្រាកដ​ជា​​មាន​កន្លែង​ទំនេរ​ជាច្រើន​ដែល​រង​ចាំ​អ្នក​មាន​សមត្ថភាព​មក​កាន់​កាប់​ ជាពិសេស​ទៀត​នោះ​នៅ​ពេល​ដែល​ក្រុមហ៊ុន​ស្គាល់​ការ​រីកចម្រើន។ ​ចំពោះ​បុគ្គលិក​ថ្នាក់​ខ្ពស់​វិញ​ ក្រុមហ៊ុន​ពិត​ជា​ត្រូវ​ការ​អ្នក​ដែល​ស្គាល់​ការងារ​ក្រុមហ៊ុន​ច្បាស់លាស់ ព្រោះ​បើ​រើស​យក​អ្នក​ដែល​មិន​ដែល​ស្គាល់​ ឬ មិន​ដែល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​នោះ ប្រាកដ​ជា​ត្រូវ​ចំណាយ​ពេល​វេលា​យូរ​ទើប​អាច​យល់​អំពី​ការងារ​បាន​។ ​ដូច្នេះ​ បុគ្គលិក​ដែល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ប្រភេទ​នេះ ងាយ​នឹង​ឡើង​បុណ្យសក្តិ​ណាស់​ ជាពិសេស​អ្នក​ដែល​មាន​សមត្ថភាព៕

​ដោយ​៖ អ៊ុន ភក្តី
​​ប្រភព៖ www.lifehack.org & www.fastcompany.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31