អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ហេតុ​ផល​ ៣យ៉ាងបញ្ជាក់ថា​​បរាជ័យ​​​គឺ​ជាថ្នាំប៉ូវសម្រាប់​ភាព​ជោគជ័យ

ហេតុ​ផល​ ៣យ៉ាងបញ្ជាក់ថា​​បរាជ័យ​​​គឺ​ជាថ្នាំប៉ូវសម្រាប់​ភាព​ជោគជ័យ

រូបតំណាង​

ប្រ​ភព៖​​ BeInspiredChannel

បទពិសោធន៍​នៃ​ភាព​បរាជ័យ​គឺ​មិនមែន​ជា​រឿង​មួយ​ដែល​មនុស្ស​គ្រប់គ្នា​ត្រេកអរ​នោះ​ទេ​។ មាន​​​មនុស្ស​​ច្រើន​ណាស់​ដែល​យល់​ថា ភាព​បរាជ័យ​គឺ​​​ជា​លទ្ធផល​ដែល​មិន​អាច​ទទួល​យក​បាន។ ប៉ុន្តែ​ភាព​បរាជ័យ​មួយ មិនមែន​ជា​រឿង​មួយ​អាក្រក់​នោះ​ទេ។ តាម​ការពិត​វា​ជា​សញ្ញា​មួយ​ដែល​​ជួយ​ប្រាប់​អ្នក​ថា អ្នក​មិន​បាន​ព្យាយាម​​ឲ្យ​អស់​ពី​សមត្ថភាព​ ឬ​អ្នក​​នៅ​មាន​ចំណុច​ខ្វះខាត​ជា​ច្រើន​ទៀត​ដែល​ត្រូវ​បំពេញ​បន្ថែម។សាកល្បង​ពិនិត្យ​មើល​មូលហេតុ​សំខាន់ៗ​ចំនួន​ ៣​ ខាងក្រោម​នេះ​មើល៍​ថា តើ​ភាព​បរាជ័យ​ពិត​ជា​បាន​បង្រៀន​អ្នក​ដោយ​របៀបណា? ​​

១) ការ​បរាជ័យ​អាច​ជួយ​អ្នក​យក​ឈ្នះ​ភាព​ភ័យខ្លាច​​ការ​បរាជ័យ​នៅ​ពេល​អនាគត
មនុស្ស​គ្រប់គ្នា​ ជា​រឿយៗ​តែង​ភ័យខ្លាច​​នូវ​អ្វី​ដែល​ខ្លួន​មិនដឹង ឬ​មិន​ទាន់​កើត​ឡើង​។ ​អារម្មណ៍​​បរាជ័យ​​នឹង​កើត​មាន​ឡើង​នៅ​ពេល​អ្នក​មាន​​អារម្មណ៍​​ថា អ្វីៗ​ដែល​អ្នក​កំពុង​ធ្វើ​សព្វថ្ងៃ​ហាក់​ទៅ​មុខ​មិន​រួច។ ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា អារម្មណ៍​ភ័យខ្លាច​ការ​បរាជ័យ​នេះ​នឹង​រសាត់អណ្ដែត​ចេញ​ពី​អ្នក​បន្តិច​ម្តងៗ​នៅ​ពេល​ដែល​អ្នក​ហ៊ាន​ប្រឈមមុខ​​ជា​មួយ​នឹង​វា។ ដូចនេះ​បើ​អ្នក​បរាជ័យ វា​ជា​រឿង​ល្អ​ដែល​អ្នក​ត្រូវ​បរាជ័យ​នៅ​ពេល​នេះ ជាជាង​បរាជ័យ​នៅ​ពេល​ក្រោយ។

​​២) ការ​បរាជ័យនឹង​ធ្វើ​ឲ្យ​អ្នក​​កាន់តែ​​រឹងមាំ​ឡើង​
នៅ​ពេល​បរាជ័យ តើ​អ្នក​បាន​ងើប​ឡើង​វិញ​ប៉ុន្មាន​ដង? បើ​ឆាប់​បោះបង់ អ្នក​នឹង​បរាជ័យ​រហូត។ បើ​អ្នក​ដួល​ហើយ​ក្រោក ទោះ​បរាជ័យ​ច្រើន​ដង​នៅ​ពេល​​ណា​មួយ អ្នក​នឹង​​អាច​ជោគជ័យ​ជា​មិន​ខាន។ តាមពិត​ ​ភាព​បរាជ័យ​នឹង​ចូល​មក​​ប្រាប់​អ្នក​ថា តើ​អ្នក​អាច​ស្តា​ស្ថានការណ៍​ទាំង​នោះ​បាន​ប្រសើរ​ដល់​កម្រិត​ណា? នៅ​ពេល​អ្នក​ព្យាយាម​​យក​ឈ្នះ​វា​ម្តង​ហើយ​ម្តង​ទៀត ភាព​ភ័យខ្លាច​​នឹង​ការ​បរាជ័យ​របស់​អ្នក​នឹង​កាន់តែ​តិច​ ហើយ​អ្នក​ក៏​ទទួល​បាន​​បទពិសោធន៍​​កាន់តែ​​​ច្រើន​ជាង​មុន ដែល​ជា​ចំណុច​ពិសេស​មួយ​ធ្វើ​ឲ្យ​ស្មារតី​របស់​អ្នក​កាន់តែ​រឹងមាំ​។

៣) ការ​បរាជ័យ​នឹង​​បង្រៀន​អ្នក​រក​ឲ្យ​ឃើញ​​អ្វី​ដែល​​អ្នក​ត្រូវ​ធ្វើ​
អ្វី​ដែល​អ្នក​នឹង​សង្កេត​ឃើញ​ក្រោយ​ការ​បរាជ័យ​នោះ​គឺ​ថា បន្ទាប់​ពី​នោះ​មក​ ស្ថានការណ៍​ហាក់​ដូច​ជា​ប្រសើរ​ជាង​មុន។ ដំណាក់កាល​នេះ​នឹង​បើក​ផ្លូវ​២​ឲ្យ​អ្នក​សម្រេច​ចិត្ត​ជ្រើសរើស។ ទី១ វា​អាច​ជា​ការ​គិត​មួយ​ដែល​ប្រាប់​អ្នក​ថា អ្នក​ត្រូវ​បោះបង់​ផ្លូវ​នេះ​ចោល ព្រោះ​អ្នក​លែង​​ដាក់ចិត្ត​ដាក់​កាយ​ធ្វើ​វា​ទៀតហើយ​ ដូចនេះ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ក៏​លែង​មានន័យ​សម្រាប់​អ្នក​តែម្តង។ ចំណែក​ផ្លូវ​ទី២ អ្នក​សម្រេចចិត្ត​ថា នៅ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​​​បើ​ទោះបី​ជា​​ជួប​បញ្ហា​រាប់មិនអស់​ពី​ព្រោះ​បេះដូង​របស់​អ្នក​នៅ​តែ​ស្រលាញ់​ និង​មាន​​មហិច្ឆតា​ចង់​ឈោង​ចាប់​យក​វា​ឲ្យ​បាន។ ប៉ុន្តែ​អ្នក​នឹង​មាន​វិធីសាស្ត្រ​ ឬ​ផែនការ​ថ្មី​ពី​ព្រោះ​ផ្លូវ​ដែល​អ្នក​ដើរ​កន្លង​មក​បាន​បរាជ័យ។ ភាព​បរាជ័យ​​កន្លង​មក​ នឹង​ប្រាប់​​អ្នក​ថា តើ​អ្នក​ត្រូវ​ដើរ​តាម​ផ្លូវ​ណា? ដោយ​របៀបណា? ត្រូវ​ធ្វើ​អ្វី​ខ្លះ?

ប្រភព៖ Lifehack

​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728